ស្វែងរកពួកយើង:

លេចធ្លាយការឌីស្សាញ Xiaomi 15 Ultra ជាមួយកាមេរ៉ា 200MP Telephoto និងសិនស័រគោលទំហំ 1-អ៊ីង

ដោយ

Koun Jab Luffy

04 តុលា 2024 08:58 ព្រឹក

អាន 2 នាទី

Article image
ខណៈដែលស្មាតហ្វូនជំនាន់ថ្មីរបស់ Xiaomi គ្រោងនឹងមានការប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មី  Xiaomi 15 និង 15 Pro នៅចុងខែក្រោយនោះ សម្រាប់ម៉ូដែល Xiaomi 15 Ultra ដែលជាម៉ូដែលប្រណិតជាងគេ ត្រូវបានគេបញ្ជាក់ថា នឹងបង្ហាញចេញនៅដើមឆ្នាំ។ មកដល់ពេលនេះ លក្ខណៈសម្បត្តិជាច្រើនរបស់ស្មាតហ្វូនជំនាន់ថ្មី Xiaomi 15 Ultra ត្រូវបានទម្លាយហើយ។ នៅពេលនេះ ការបែកធ្លាយជាថ្មីបានបង្ហាញពីការឌីស្សាញរបស់ស្មាតហ្វូននេះថែមទៀតហើយ។ ការលេចធ្លាយថ្មីមួយចេញពីប្រទេសចិន បានបង្ហាញពីការឌីស្សាញ Schematics របស់ ស្មាតហ្វូន Xiaomi 15 Ultra កាន់តែច្បាស់ ហើយថែមទាំងមានការបញ្ជាក់ពីកាមេរ៉ានៅលើស្មាតហ្វូននេះផងដែរ។
បើមើលទៅលើការឌីស្សាញរូបរាងរបស់ Xiaomi 15 Ultra គឺមានម៉ូឌុលកាមេរ៉ាដូចគ្នាជាមួយនិង Xiaomi 14 Ultra អញ្ចឹងដែរ ដោយខុសតែទៅលើការតំរៀបឡែនតែប៉ុណ្ណោះ។ ជាមួយនិងការឌីស្សាញថ្មីនេះ គឺផ្ទុយគ្នាពី Xiaomi 14 Ultra ដោយនៅលើម៉ូដែលថ្មីនេះ គឺមានការដាក់សិនស័រ 200MP periscope telephoto ស្ថិតនៅផ្នែកខាងលើវិញម្តង ហើយសិនស័រនេះ គឺនឹងដូចគ្នាជាមួយ Samsung ISOCELL HP9 sensor ដែលធ្លាប់ប្រើប្រាស់នៅលើ Vivo X100 Ultra អញ្ចឹង។
Xiaomi 15 Ultra ត្រូវគេទម្លាយថា នឹងមានការប្រើប្រាស់សិនស័រ 1-អ៊ីង ដូចគ្នាទៅនឹងសិនស័រដែលប្រើប្រាស់នៅលើស្មាតហ្វូន Xiaomi 14 Ultra ហើយនឹងមានការរំពឹងថា នឹងមានការបំពាក់នូវសិនស័រទំហំ 50MP Sony LYT-900 sensor ដែលគាំទ្រនូវមុខងារទប់លំនឹង optical image stabilization (OIS) ផងដែរ។ សម្រាប់ ultrawide និង telephoto camera អាចនឹងមានការផ្លាស់ប្តូរនោះទេ។ ក្រុមហ៊ុន Xiaomi ត្រូវបានគេបញ្ជាក់ថា នឹងមានសិនស័រកាមេរ៉ាទំហំ 50MP Sony IMX858 lens ទាំងពីរតែម្តង។ ចំពោះសិនស័រ ultrawide គឺអាចថតបានកម្រិត 122-degree field of view ខណៈដែលសិនស័រ telephoto គឺមានការប្រើប្រាស់ឡែន 75mm focal length។ សិនស័រកាមេរ៉ាទាំងនេះ គឺនៅតែមានការគាំទ្រដោយក្រុមហ៊ុន Leica ដដែល។
Article image
Xiaomi 15 Ultra នឹងមានការបំពាក់នូវបន្ទះឈីប Snapdragon 8 Gen 4 SoC ឬ Snapdragon 8 Elite និងមានរ៉េមទំហំ 24GB។ ស្មាតហ្វូននេះ នឹងមានថ្មទំហំធំដល់ទៅ 6,200mAh ហើយនិងមានការដាក់អោយដំណើរការនៅលើស្បែកមុខកម្មវិធី HyperOS 2.0 ផ្អែកលើប្រព័ន្ធប្រតិបត្តិការ Android 15។ ស្មាតហ្វូននេះអាចនឹងមានអេក្រង់កម្រិត 2K និងមានគែមកោងនៅលើជ្រុងទាំង 4 ហើយថែមទាំងមានការគាំទ្រនូវប្រព័ន្ធស្កែនម្រាមដៃនៅលើអេក្រង ultrasonic ថែមទៀតផង។
លេចធ្លាយការឌីស្សាញ Xiaomi 15 Ultra ជាមួយកាមេរ៉ា 200MP Telephoto និងសិនស័រគោលទំហំ 1-អ៊ីង