ស្វែងរកពួកយើង:

លេចធ្លាយតម្លៃ Vivo X200 Series រួមទាំងម៉ូដែល X200 Ultra ទៀតផង

ដោយ

Koun Jab Luffy

05 តុលា 2024 12:49 ថ្ងៃត្រង់

អាន 2 នាទី

Article image
យោងតាមរបាយការណ៌កន្លងមក បានបញ្ជាក់ថា ក្រុមហ៊ុន vivo គ្រោងនឹងមានការប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មី X200 series របស់ខ្លួននៅលើទីផ្សារប្រទេសចិននាថ្ងៃទី 14 ខែតុលាខាងមុខនេះហើយ ដោយស្មាតហ្វូនថ្មីនេះ អាចនឹងមាន 3 ម៉ូដែល រួមមានដូចជា Vivo X200, X200 Pro mini និង X200 Pro។
ថ្មីៗនេះការឌីស្សាញរូបរាងរបស់ស្មាតហ្វូនជំនាន់ថ្មីទាំង 3 ម៉ូដែលនេះ ក៏ត្រូវបានគេទម្លាយចេញនៅលើអនឡាញរួចហើយផងដែរ។ នៅក្នុងនោះក៏មានការបញ្ចេញនូវព័ត៌មានសំខាន់ៗមួយចំនួនថែមទៀតផង។ នៅថ្ងៃនេះ មានការចែកចាយនូវព័ត៌មានថ្មីរបស់ស្មាតហ្វូនស៊េរីថ្មីនេះថែមទៀតហើយ។ បើតាមការបង្ហោះនៅលើ Weibo ដោយ Digital Chat Station មានការបញ្ចេញនូវតម្លៃរបស់ស្មាតហ្វូនទាំងនេះ។
Article image
ជាមួយនិងព័ត៌មានខាងលើនេះ Digital Chat Station មិនមានការបញ្ជាក់ថា តម្លៃនេះ គឺជាស្មាតហ្វូនរបស់ X200, X200 Pro mini ឬ X200 Pro នោះទេ។ តាមអ្នកទម្លាយនេះបានបង្ហាញថា ស្មាតហ្វូននេះអាចនឹងមានតម្លៃចាប់ពី 4,000 យ៉ន់ ដែលប្រហែលជា 570 ដុល្លារ។ ដូច្នេះមានការព្យាករណ៌ថា ស្មាតហ្វូនម៉ូដែលស្តង់ដារ Vivo X200 អាចនឹងមានតម្លៃចាប់ពី 4,000 យ៉ន់។ ប្រសិនបើនេះការពិតនោះ ស្មាតហ្វូននេះ នឹងមានតម្លៃដូចគ្នាជាមួយនិងម៉ូដែលមុនដែរ។
Article image
ខណៈដែលមានការបញ្ចេញនូវតម្លៃសម្រាប់ស្មាតហ្វូនជំនាន់ថ្មី Vivo X200 series នៅលើ Weibo នេះ អ្នកទម្លាយ DCS ក៏មានការបង្ហើននូវតម្លៃរបស់ម៉ូដែលធំជាងគេសម្រាប់ស្មាតហ្វូននេះដែរ។ បើទោះបីជាគាត់មិនបានបញ្ជាក់ឈ្មោះរបស់ Vivo X200 Ultra ក៏ដោយ សម្រាប់តម្លៃ 5,500 យ៉ន់ដែលប្រហែលជា 770 ដុល្លារនេះ ត្រូវបានគេដឹងច្បាស់ហើយថា នេះគឺជាតម្លៃរបស់ស្មាតហ្វូនជំនាន់ថ្មី Vivo X200 Ultra។
លេចធ្លាយតម្លៃ Vivo X200 Series រួមទាំងម៉ូដែល X200 Ultra ទៀតផង