ស្វែងរកពួកយើង:

លេចធ្លាយតម្លៃ Xiaomi Pad 7 និង Pad 7 Pro នៅលើទីផ្សារអឺរ៉ុបនៅមុនការប្រកាសផ្លូវការណ៌

ដោយ

Koun Jab Luffy

17 កុម្ភៈ 2025 12:10 ថ្ងៃត្រង់

អាន 2 នាទី

Article image
ក្រុមហ៊ុន Xiaomi ត្រូវបានគេរាយការណ៌ថា បានត្រៀមខ្លួនរួចជាស្រេចហើយនៅក្នុងការប្រកាសចេញនូវថេប្លេត Pad 7 និង Pad 7 Pro នៅលើទីផ្សារអឺរ៉ុប ខណៈដែលតម្លៃថេប្លេតនេះ ក៏ត្រូវបានគេទម្លាយចេញហើយនៅពេលនេះ។ ថេប្លេតថ្មីនេះ គឺមានអាប់ដែតទៅលើផ្នែកសំខាន់ៗជាច្រើន។ យោងតាមការទម្លាយរបស់ Dealabs បានអោយដឹងថា Xiaomi Pad 7 នឹងមានតម្លៃចាប់ពី €429 យូរ៉ ទៅលើម៉ូដែលទំហំ 8GB និងទំហំ 128GB ខណៈដែលទំហំ 8GB/256GB នឹងមានតម្លៃ €469។
ថេប្លេត Xiaomi Pad 7 series គឺមានការបំពាក់នូវអេក្រង់ទំហំ 11.2-អ៊ីង LCD display គាំទ្រជាមួយនិងកម្រិតបង្ហាញចេញ 3.2K និងមាន resolution (3200 x 2136 pixels) ព្រមទាំងមានការគាំទ្រដោយល្បឿន 144Hz refresh rate។ អេក្រង់នេះ គឺមានកម្រិត peak brightness 800 nits ដែលោផ្តល់នូវពន្លឺភ្លឺច្បាស់ សម្រាប់ការបង្ហាញនៅលើអេក្រង់ ក៏ដូចជាការទស្សនា។ Pad 7 និង Pad 7 Pro ដំណើរការនៅលើបន្ទះឈីប Snapdragon 7+ Gen 3 និង Snapdragon 8s Gen 3។
Article image
នៅលើថេប្លេតថ្មីនេះ ក៏មានការដាក់អោយដំណើរការនៅប្រព័ន្ធ HyperCore របស់ Xiaomi ផងដែរ។ បើតាមការបញ្ជាក់ពីក្រុមហ៊ុនបានអោយដឹងថា ថេប្លេតនេះ គឺមានល្បើនជាងមុន 13% និង 69% ទៅលើ multitasking។ ខណៈដែលក្រុមហ៊ុន Xiaomi មិនទាន់មានការបញ្ជាក់ពីពេលវេលានៃការប្រកាសចេញថេប្លេតនេះនោះ មានការព្យាករណ៌ថា Pad 7 និង Pad 7 Pro នឹងបង្ហាញវត្តមាននៅលើទីផ្សារសកល ក្នុងព្រឹត្តិការណ៌ MWC 2025 នៅខែក្រោយនេះ ជាមួយនិង Xiaomi 15 series។
លេចធ្លាយតម្លៃ Xiaomi Pad 7 និង Pad 7 Pro នៅលើទីផ្សារអឺរ៉ុបនៅមុនការប្រកាសផ្លូវការណ៌