
OPPO នឹងមានការប្រកាសចេញនូវស្មាតហ្វូនអេក្រង់បត់បានម៉ូដែលថ្មី Find N5 នៅលើទីផ្សារប្រទេសចិននាខែកុម្ភៈខាងមុខនេះហើយ។ ថ្មីៗនេះតាមការទម្លាយចេញពី Fixed Focus Digital បានចែកចាយនូវរូបភាពថ្មីរបស់ស្មាតហ្វូនអេក្រង់បត់បាន N5 ថែមទៀតហើយ ដោយរូបភាពថ្មីនេះ គឺមានការប្រៀបធៀបគ្នាជាមួយនិងជំនាន់មុន Find N3 ថែមទៀតផង។
នៅក្នុងរូបភាពនេះបញ្ជាក់ថា Find N5 នៅខាងឆ្វេង និង Find N3 នៅខាងស្តាំ។ Find N5 ត្រូវបានគេនិយាយថា គឺជាស្មាតហ្វូន អេក្រង់បត់បានដែលមានកម្រ៉ាស់ជាងគេបំផុតនៅលើពិភពលោក ដោយនៅតែបន្តរក្សានូវម៉ូឌុលកាមេរ៉ាមានទំហំធំដូចគ្នាជាមួយនិងជំនាន់មុនដែរ។ ប៉ុន្តែសម្រាប់ម៉ូដែលថ្មីនេះ ក្រុមហ៊ុននេះ ក៏នឹងមានការផ្លាស់ប្តូរការឌីស្សាញទៅលើសិនស័រកាមេរ៉ា និងអំពូល LED ផងដែរ។ កាមេរ៉ានេះដូចគ្នាជាមួយនិងកាមេរ៉ានៅលើ OnePlus 13 អញ្ចឹងដែរ ដោយ LED flash ស្ថិតនៅខាងក្រោមផ្នែកខាងស្តាំ ខណៈដែល periscope telephoto camera នៅខាងលើផ្នែកខាងស្តាំ។
តាមការបញ្ជាក់ចេញពីការបែកធ្លាយជាច្រើនកន្លងមកបានអោយដឹងថា ស្មាតហ្វូន Find N5 នេះ មានកម្រាស់តិចជាង 9.2mm នៅពេលដែលបត់ និងកម្រាស់ 4mm នៅពេលបើក។ ស្មាតហ្វូននេះ ត្រូវគេរំពឹងថា នឹងមានការបំពាក់នូវបច្ចេកវិទ្យា IPX8 rating និងបន្ទះឈីប Snapdragon 8 Elite ហើយនិងមានថ្មទំហំ 5,700mAh ដែលគាំទ្រនូវកម្លាំងសាក 50W magnetic wireless charging support ផងដែរ។ ស្មាតហ្វូននេះមានអេក្រង់ 2K resolution និងកាមេរ៉ាគោលទំហំ 50-Megapixel និងគ្រាប់ទីពីរមានទំហំ 50-Megapixel periscope telephoto camera ហ៊្សូមបាន 3x optical zoom ទៀតផង។
ស្មាតហ្វូននេះនឹងមានការប្រកាសចេញនៅលើទីផ្សារអាស៊ានមួយចំនួនផងដែរ។ យោងតាមការបញ្ជាក់ចុងក្រោយនេះ បង្ហាញថា ស្មាតហ្វូនអេក្រង់បត់បាន N5 គឺមានការបញ្ជាក់ពីស្ថាប័ន NBTC របស់ប្រទេសថៃហើយរួចហើយ។ ស្មាតហ្វូននេះក៏នឹងមានការបង្ហាញខ្លួននៅលើទីផ្សារអាមេរិក អឺរ៉ុប និងឥណ្ឌា ផងដែរ ប៉ុន្តែមានឈ្មោះផ្សេងហៅហៅថា OnePlus Open 2 ។
