ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

លេចធ្លាយរូបភាពរបស់ Samsung Galaxy Tab S9 Plus បង្ហាញពីការឌីស្សាញរូបរាងទាំងស្រុង

ដោយ

Koun Jab Luffy

04 មេសា 2023 05:52 ព្រលឹម

អាន 2 នាទី

Article image
នៅពេលនេះ ក្រុមហ៊ុន Samsung ត្រូវបានគេរាយការណ៌ថា បាននឹងកំពុងតែធ្វើការនៅលើថេប្លេតជំនាន់ថ្មី Galaxy Tab S9 series ដែលជាថេប្លេតថ្នាក់ប្រណិតរបស់ខ្លួនហើយ។ នៅក្នុងរបាយការណ៌នេះ បានបញ្ជាក់ថា ថេប្លេតស៊េរីថ្មីរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េខាងត្បូងមួយនេះ គឺទំនងជានឹងបង្ហាញខ្លួនជាមួយនិងស្មាតហ្វូនបត់បានជំនាន់ថ្មី Galaxy Fold 5 និង Flip 5 នាខែសីហាឆ្នាំ 2023 នេះផងដែរ។
គួរបញ្ជាក់ថា នៅសល់ប៉ុន្មានខែមុនការសម្ពោធនោះ នៅពេលនេះមានអ្នកទម្លាយដែលជឿជាក់បានមានឈ្មោះថា OnLeaks បានសហការជាមួយនិង Woloftablet  ធ្វើការចែកចាយនូវរូបភាព CAD renders របស់ថេប្លេត Galaxy Tab S9 Plus ហើយ។ រូបភភាព renders ថ្មីនេះ គឺបានបង្ហាញពីការឌីស្សាញរូបរាងថេប្លេតនេះស្ទើរទាំងស្រុង។ បើមើលទៅលើការឌីស្សាហរូបភាពរបស់ Galaxy Tab S9 Plus នេះ គឺមិនខុសគ្នាជាមួយនិងរូបរាងដែលលេចធ្លាយកន្លងមកចឹង។ ចំណុចមួយដែលផ្លាស់ប្តូរនោះ គឺមានខុសគ្នាតែលក្ខណៈសម្បត្តិ និងកាមេរ៉ាក្រោយតែប៉ុណ្ណោះ។ ការឌីស្សាញថ្មីនេះ គឺមានការទាញយកពីគំរូរបស់ស្មាតហ្វូន Galaxy S23 series និង Galaxy A-series ដែលចេញកាលពីពេលថ្មីៗនេះអញ្ចឹង។
Article image
សូមជំរាបថា វត្តមាន Galaxy Tab S8 Plus នាពេលកន្លងមក គឺមានវិមាត្រ 285x185x5.7mm។ សម្រាប់ Galaxy Tab S9 Plus គឺមានវិមាត្រ 285.4x185.4x5.64mm ដូច្នេះបញ្ជាក់ថា Tab S9+ នឹងមានការប្រែប្រួលទំហំពីម៉ូដែលមុននោះទេ។ ជាមួយគ្នានេះរូបភាព CAD renders នេះបង្ហាញថា Galaxy Tab S9 Plus គឺមានកាមេរ៉ាមុខមួយគ្រាប់ ហើយនិងមានការប្រើប្រាស់ការស្កែនម្រាមដៃនៅលើអេក្រង់។ ថប្លេតនេះមានឧបាល័រ 4 គ្រាប់ និងមានការគាំទ្រដោយបិក S Pen stylus។
Article image
បើតាមរបាយការន៌ថ្មីៗនេះ បានបញ្ជាក់ថា Galaxy Tab S9 lineup និងមានពីរម៉ូដែលបន្ថែមពីរទៀត ដែលមាន Galaxy Tab S9 និង Galaxy Tab S9 Ultra ហើយថេប្លេតទាំងបីរនេះ គឺត្រូវបានក្រុមហ៊ុននេះដាក់អោយប្រើប្រាស់នូវបច្ចេកវិទ្យាការពារទឹក និងធូលី កម្រិត IP67 ហើយនិងមានការបំពាក់នូវបន្ទះឈីប Snapdragon 8 Gen 2 ដូច Galaxy S23 series អញ្ចឹង។

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.

លេចធ្លាយរូបភាពរបស់ Samsung Galaxy Tab S9 Plus បង្ហាញពីការឌីស្សាញរូបរាងទាំងស្រុង