
នៅថ្ងៃនេះ នាយកប្រតិបត្តិតរបស់ក្រុមហ៊ុន Honor លោក Zhao Ming បានចេញមកបញ្ជាក់ថា ក្រុមហ៊ុន Honor នឹងមានការប្រកាសចេញនូវស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មីបែប flip-style របស់ខ្លួននៅក្នុងឆ្នាំនេះហើយ។ ស្របពេលដែលមានការលើកឡើងនេះ អ្នកទម្លាយដែលមានប្រភពចេញពីប្រទេសចិន ក៏បានចែកចាយនូវគំនូសព្រាងរបស់ស្មាតហ្វូននេះ ដោយថែមទាំងបានការបង្ហាញនូវការឌីស្សាញផ្នែលខាងក្រោយរបស់ស្មាតហ្វូនជំនាន់ថ្មី Honor Magic Flip នេះផងដែរ។
អ្នកទម្លាយរូបនេះបានបន្តថា ស្មាតហ្វូនអេក្រង់បត់បាន Magic Flip ថ្មីនេះ គឺមានការអភិវឌ្ឍឡើងអស់រយៈពេលជាង 2 ឆ្នាំមកហើយទំរាំដល់ពេលនៃការប្រកាសនាចុងឆ្នាំនេះ។ Magic Flip ស្មាតហ្វូនអេក្រង់បត់បាននេះ គឺនឹងក្លាយជាម៉ូដែលថ្មីមានតម្លៃធូថ្លៃសម្រាប់ក្រុមហ៊ុននេះថែមទៀតផង។ ជាមួយនិងការបែកធ្លាយរូបភាពខាងលើនេះ គឺមិនទាន់មានការបញ្ជាក់ច្បាស់នោះទេ ប៉ុន្តែបើតាមការមើលឃើញនេះ គឺអាចជារូបភាពចុងក្រោយនៃការឌីស្សាញស្មាតហ្វូនអេក្រង់បត់បាននេះផងដែរ។
ដូចអ្វីដែលបានឃើញនេះ ស្មាតហ្វូនអេក្រង់បត់បាន Honor Magic Flip នឹងមានការឌីស្សាញស្រដៀងគ្នាជាមួយនិងស្មាតហ្វូនអេក្រង់បត់បានរបស់ក្រុមហ៊ុន Motorola ម៉ូដែល Razr 40 Ultra អញ្ចឹង។ បន្ថែមពីនេះ ស្មាតហ្វូនអេក្រងបត់បានបញ្ឈរនេះ គឺមានការឌីស្សាញម៉ូឌុលកាមេរ៉ា មានសិនស័រ 2 គ្រាប់ និងមានការឌីស្សាញចេញពីស្បែកនៅផ្នែកខាងក្រោមផងដែរ។ ផ្អែកតាមរបាយការណ៌ាខាងលើនេះ បានបន្តថា ស្មាតហ្វូនអេក្រង់បត់បាន Honor Magic Flip គឺមានគោលដៅផ្តោតខ្លាំងទៅលើរូបរាង ដោយនឹងមានកម្រ៉ាស់ស្តើង និងមានទម្ងន់ស្រាលប្រៀបធៀបជាមួយនិងម៉ូដែលផ្សេង ដែលធានាថា នឹងផ្តល់នូវបទពិសោធន៌ថ្មីសម្រាប់អ្នកប្រើប្រាស់។
ថ្មីៗនេះក៏មានការទម្លាយថា ស្មាតហ្វូននេះ នឹងមានការប្រើប្រាស់ថាមពលថ្មទំហំ 4,500mAh ផងដែរ។ នៅលើទីផ្សារប្រទេសចិន ស្មាតហ្វូនអេក្រង់បត់បានថ្មីនេះ នឹងក្លាយជាម៉ូដែលថ្មីមួយ នឹងមានការប្រកួតប្រជែង Xiaomi Mix Flip និង Samsung Galaxy Z Flip 6។ បន្ថែមពីនេះ ស្មាតហ្វូនអេក្រង់បត់បាន Magic Flip ត្រូវបានក្រមហ៊ុនជឿជាក់ថា នឹងមានការប្រកាសចេញនូវស្មាតហ្វូនអេក្រង់បត់បាននេះមានចំនួនច្រើនជាង 2 ម៉ូដែល។ ម៉ូដែលថ្មីៗទាំងនេះ ក៏មាន Magic V3 ហើយនិង V Purse 2 ផងដែរ។
