ស្វែងរកពួកយើង:

លេចធ្លាយរូបភាពអេក្រង់ OPPO Find X8 នៅមុនការសម្ពោធជាផ្លូវការណ៌នៅខែក្រោយ

ដោយ

Koun Jab Luffy

11 កញ្ញា 2024 03:46 រសៀល

អាន 2 នាទី

Article image
OPPO Find X8 គឺជាស្មាតហ្វូនថ្នាក់ប្រណិតជំនាន់ថ្មីមួយក្នុងចំណោមស្មាតហ្វូនថ្មីៗជាច្រើន ដែលនឹងមានការប្រកាសចេញនៅខែក្រោយនេះហើយ។ នៅថ្ងៃនេះមានការបែកធ្លាយនូវរូបភាពថ្មីមួយដែលមានកាន់ប្រើប្រាស់នៅក្នុងដៃថែមទៀតផង។ រូបភាពថ្មីនេះ អាចបញ្ជាក់បាន ក្រុមហ៊ុននេះកំពុងតែធ្វើតេស្តទៅលើគំរូ prototype របស់ស្មាតហ្វូនថ្មីនេះហើយ។ ដូចអ្វីដែលលោកបានឃើញនេះអញ្ចឹង រូបភាព Find X8 នេះគឺមានការបិទបាំងជិតមិនឃើញរាងច្បាស់នោះទេ ដូច្នេះបញ្ជាក់ថា មិនទាន់មានការបញ្ចេញនៅខាងក្រៅនោះឡើយ នេះអាចនឹងកំពុងធ្វើតេស្ត។
Find X8 ត្រូវបានគេទម្លាយថា ក៏នឹងអាចមានការប្រើប្រាស់នូវមុខងារ Camera Control ដែលមានៅលើ iPhone 16 Series ដែលទើបតែប្រកាសចេញកាលពីពេលថ្មីៗនេះដែរ។ Find X8 អាចនឹងមានអេក្រង់ 6.5 អ៊ីង ទៅ 6.7 អ៊ីង មានកញ្ចក់រាបស្មើរ បង្ហាញចេញបានទំហំ 1256x2760px។ ស្មាតហ្វូនថ្មីនេះ នឹងដំណើរការនៅលើបន្ទះឈីប MediaTek Dimensity 9400 SoC។
Article image
និយាយពីការផលិតរូបភាពនៅលើស្មាតហ្វូន Find X8 នេះវិញ ត្រូវបានគេទម្លាយថា នឹងមានការបំពាក់នូវកាមេរ៉ាគោលទំហំ 50MP និងគ្រាប់ទីពីរមានទំហំ 50MP ultrawide ហើយនិងមួយគ្រាប់ទៀតជា periscope zoom ហ៊្សូម 3x។ ស្មាតហ្វូននេះ នឹងមានពណ៌ ខ្មៅ, ស, ខៀវ, និងផ្កាឈូក។ សម្រាប់ថាមពលថ្ម នៅលើស្មាតហ្វូននេះ គឺមានថ្មទំហំ 5,600mAh និងមានការគាំទ្រដោយកម្លាំងសាក 100W wired charging។