ស្វែងរកពួកយើង:

លេចធ្លាយលក្ខណៈសម្បត្តិ realme 12 Plus មុនការសម្ពោធជាផ្លូវការនៅប្រទេសម៉ាឡេស៊ីនាថ្ងៃទី 29 ខែកុម្ភៈ

ដោយ

Koun Jab Luffy

16 កុម្ភៈ 2024 06:57 ព្រលប់

អាន 2 នាទី

Article image
នៅមុនការសម្ពោធជាផ្លូវការនូវស្មាតហ្វូន realme 12 Pro និង Realme 12 Pro Plus ចូលមកដល់នោះ នៅថ្ងៃនេះ មានដំណឹងថា ក្រុមហ៊ុននេះ ក៏បានត្រៀមខ្លួនប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មី realme 12 និង realme 12 Plus របស់ខ្លួនថែមទៀតផងដែរ។ បើតាមសេចក្តីប្រកាសចុងក្រោយរបស់ក្រុមហ៊ុននេះ គឺមានការបង្ហាញថា ស្មាតហ្វូនថ្មីនេះ នឹងមានការសម្ពោធជាផ្លូវការនៅប្រទេសម៉ាឡេស៊ីនាថ្ងៃទី 29 ខែកុម្ភៈ។ ស្មាតហ្វូនថ្មីនេះ ត្រូវបានគេរំពឹងថា ក៏នឹងមានការប្រកាសចេញនៅលើទីផ្សារចិននាពេលឆាប់ៗនេះដូចគ្នា ប៉ុន្តែមិនទាន់ច្បាស់ពេលវេលាពិតប្រាកដនោះទេ។
ខណៈដែលមិនទាន់មានសេចក្តីប្រកាសផ្លូវការបស់ស្មាតហ្វូននេះនៅឡើយនោះ មួយរយៈចុងក្រោយនេះ មានការបែកធ្លាយទម្លាយចេញនូវព័ត៌មានជាច្រើនរបស់ស្មាតហ្វូននេះខ្លះៗហើយ។ បើតាមការទម្លាយចេញពី Sudhanshu Ambhore គឺបានចែកចាយនូវព័ត៌មានពេញលេញរបស់ស្មាតហ្វូនស៊េរីថ្មី realme 12 Plus នេះ ដោយក្នុងនោះ អ្នកទម្លាយរូបនេះក៏មានការបញ្ចេញនូវរូបភាពគំនូសព្រាងរបស់ស្មាតហ្វូននេះផងដែរ។
បើតាមការបង្ហាញនៅលើរូបភាពថ្មីនេះ គឺបញ្ជាក់ថា ស្មាតហ្វូននេះ មានស៊ុមជុំវិញមានរាងជ្រុង ហើយនិងមានការឌីស្សាញម៉ូឌុលកាមេរ៉ាមានរាងមូលធំនៅផ្នែកខាងក្រោយ។ ស្មាតហ្វូនថ្មីនេះ គឺមានពណ៌ beige និង green ហើយនិងមានការឌីស្សាញខ្នងក្រោយពីស្បែញថែមទៀតផង។ ប្រភពខាងលើនេះបន្តថា ស្មាតហ្វូននេះ មានអេក្រង់ទំហំ 6.67 អ៊ីង ជាប្រភេទបន្ទះអេក្រង់ AMOLED panel មានសមត្ថភាពបង្ហាញចេញបានទំហំ 2400x1080 pixels ហើយនិងរត់បានល្បឿន 120Hz refresh rate។
សម្រាប់កាមេរ៉ាថតវិញ នៅលើស្មាតហ្វូននេះ គឺមានកាមេរ៉ាគោលទំហំ 50MP Sony LYT-600 មានមុខងារ OIS និងគ្រាប់ទីពីរមានទំហំ 8MP ultrawide unit ហើយនិងគ្រាប់ទីបីមានទំហំ 2MP macro snapper។ ចំពោះកាមេរ៉ាមុខវិញ គឺមានទំហំ 16MP selfie camera។ ស្មាតហ្វូននេះរត់នៅលើបន្ទះឈីប MediaTek Dimensity 7050 SoC មានថ្មទំហំ 5,000mAh គាំទ្រនូវកម្លាំងសាក 67W wired charging។ បន្ទះឈីបនេះ អមដំណើរដោយរ៉េមទំហំ 12GB និងអង្គចងចាំទំហំ 256GB storage។ ស្មាតហ្វូននេះ នឹងដំណើរការនៅលើស្បែក realme UI 5.0 ផ្អែកលើ Android 14។ ស្មាតហ្វូននេះ នឹងមានទំហំ 163 x 75.5 x 7.9 mm ហើយនិងមានទម្ងន់ 190g។
លេចធ្លាយលក្ខណៈសម្បត្តិ realme 12 Plus មុនការសម្ពោធជាផ្លូវការនៅប្រទេសម៉ាឡេស៊ីនាថ្ងៃទី 29 ខែកុម្ភៈ