ស្វែងរកពួកយើង:

លេចលឺដំណឹងថ្មីថា Honor កំពុងតេស្តសិនស័រកាមេរ៉ាភ្លោះ 200MP សម្រាប់ជំនាន់ថ្មី Magic 9 Series ហើយ

ដោយ

Koun Jab Luffy

29 មករា 2026 08:27 ព្រឹក

អាន 2 នាទី

Article image
នៅថ្ងៃនេះ មានការបែកធ្លាយថ្មីមួយ បានបង្ហាញអំពីកាមេរ៉ារបស់ស្មាតហ្វូនជំនាន់ថ្មី Honor Magic 9 Series ហើយ ដោយព័ត៌មាននេះ បានបញ្ជាក់ថា ស្មាតហ្វូនលំដាប់ Flagship 2026 នេះ អាចនឹងបំពាក់នូវកាមេរ៉ាភ្លោះទំហំ 200MP ហើយក្រៅពីស្មាតហ្វូនម៉ូដែល Pro ទៅលើស្មាតហ្វូន Magic 9 ក៏នឹងប្រើប្រាស់នូវបច្ចេកវិទ្យាសិនស័ររូបភាពថ្មីដូចគ្នានេះដែរ។ យោងតាមអ្នកទម្លាយ SmartPikachu បានបញ្ជាក់ថា ស្មាតហ្វូនស៊េរីថ្មី Honor Magic 9 series ថ្មីនេះ កំពុងតែតេស្តទៅលើកាមេរ៉ាភ្លោះទំហំ 200MP នេះហើយ។
ផ្អែកតាមការទម្លាយខាងលើនេះ មានការសន្និដ្ឋានថា ក្រុមហ៊ុន Honor គឺនឹងប្រើប្រាស់នូវប្រព័ន្ធកាមេរ៉ាថ្មីនេះ សម្រាប់ ស្មាតហ្វូនស្តង់ដារ និងម៉ូដែល Pro របស់ខ្លួន។ បច្ចុប្បន្ននេះ កាមេរ៉ាភ្លោះទំហំ 200MP កំពុងតែក្លាយជាប្រធានបទដ៏សំខាន់បំផុតនៅលើទីផ្សារស្មាតហ្វូនហើយ។ នៅពេលនេះ មានក្រុមហ៊ុន Huawei និង Xiaomi ក៏ដូចជាក្រុមហ៊ុនជាច្រើន ក៏បានចាប់ផ្តើមប្រើប្រាស់នូវសិនស័រទំហំធំបែបនេះ សម្រាប់ស្មាតហ្វូនប្រណិត 2026 របស់ខ្លួន។
Article image
កាលពីឆ្នាំមុននេះ មានពាក្យចចាមអារ៉ាមថា ស្មាតហ្វូនជំនាន់ថ្មី Honor Magic 8 Pro នេះ នឹងបង្ហាញខ្លួនជាមួយនឹងកាមេរ៉ាភ្លោះទំហំ 200MP។ ដូចនេះ ក្រុមហ៊ុននេះ គឺពិតជាមានគម្រោងផ្សេងទៀតក្នុងការប្រើប្រាស់នូវកាមេរ៉ាភ្លោះនេះនៅលើស្មាតហ្វូនជាច្រើនទៀតរបស់ខ្លួន។ សម្រាប់ឆ្នាំនេះ ក្រុមហ៊ុន Honor អាចនឹងប្រើប្រាស់នូវកាមេរ៉ាភ្លោះ 200MP នៅលើស្មាតហ្វូន Magic 9 series ដោយអាចនឹងប្រើប្រាស់នូវកាមេរ៉ាគោល 200MP ជំនាន់ចុងក្រោយបំផុតរបស់ក្រុមហ៊ុន OmniVision ហើយក៏អាចជាសិនស័រថ្មីសម្រាប់ Zoom lens ផងដែរ។
Article image
តាមការបែកធ្លាយនេះ ក៏មានអ្នកលេងអ៊ីនធឺណិតជាច្រើន បានសួរថាតើក្រុមហ៊ុន Xiaomi ពិតជាចង់អោយស្មាតហ្វូន 2026 Magic flagship របស់ខ្លួនប្រជែងខ្លាំងនៅលើទីផ្សារពិតមែនទេ ព្រោះពេលនេះ ស្មាតហ្វូន Xiaomi 18 series ក៏នឹងបំពាក់នូវកាមេរ៉ាដ៏ខ្លាំងក្លាបំផុត និងការពង្រឹងទៅលើអេក្រង់ខាងក្រោយកាន់តែប្រសើរជាងមុន។ ស្មាតហ្វូន Honor Magic 9 Series នេះ អាចនឹងបង្ហាញខ្លួននៅឆមាសទី 2 ឆ្នាំនេះផងដែរ៕
លេចលឺដំណឹងថ្មីថា Honor កំពុងតេស្តសិនស័រកាមេរ៉ាភ្លោះ 200MP សម្រាប់ជំនាន់ថ្មី Magic 9 Series ហើយ