ស្វែងរកពួកយើង:

Loading Ad...

លេចលឺដំណឹងថ្មីថា OPPO Find X10 Ultra នឹងមានការកែសម្រួល zoom នឹងអាប់ដែតកាមេរ៉ាជាថ្មី

ដោយ

ជុំ ប៉េងលីន

06 កក្កដា 2026 10:56 ព្រឹក

អាន 2 នាទី


Article image
នៅពេលនេះ បើនិយាយពី OPPO Find X10 Ultra គឺនៅសល់ពេលវេលាច្រើនណាស់សម្រាប់ការបង្ហាញខ្លួន ប៉ុន្តែបើមើលទៅលើការបែកធ្លាយព័ត៌មានវិញ គឺមានមិនចប់នោះទេ ថ្មីៗរហូត។ ជាក់ស្តែងថ្ងៃនេះ មានការបែកធ្លាយជាថ្មីថា OPPO Find X10 Ultra នឹងមានការកែសម្រួលទៅលើមុខងារ zoom រួមនឹងអាប់ដែតកាមេរ៉ាជាថ្មីថែមទៀតផង។

យោងតាមអ្នកទម្លាយ Digital Chat Station ដែលជាប្រភពជឿជាក់បាននោះ បាននិយាយថា នៅពេលនេះ OPPO បាននឹងកំពុងតែធ្វើតេស្តទៅលើស្មាតហ្វូនថ្មីនេះ ជាមួយនិងឡែន Dual Periscope Telephoto Camera សារជាថ្មីហើយ។ ខណៈដែលមិនមានការបញ្ជាក់ច្បាស់ថា ស្មាតហ្វូននេះមានឈ្មោះអ្វីនៅឡើយក៏ដោយក៏អ្នកតាមដានមានការជឿជាក់ថា អ្នកទម្លាយរូបនេះ គឺបាននិយាយពី Find X10 Ultra។

ជាមួយនិងគំរូស្មាតហ្វូនដែលមានធ្វើតេស្តនេះ ត្រូវបានគេនិយាយថា នឹងមានកាមេរ៉ាទំហំ 200MP Periscope Telephoto ដែលអាចនឹងមានការគាំទ្រដោយសិនស័រ 1/1.3 អ៊ីង ហើយនឹងមានការអមដំណើរមកជាមួយនូវកាមេរ៉ា 50MP Periscope Super Telephoto ដែលគាំទ្រដោយសិនស័រ 1/1.95 អ៊ីង ដែលអាចមានសមត្ថភាពអាហ៊្សូមបាន 10x optical zoom ទៀតផង។ បន្ថែមពីនេះ អ្នកទម្លាយរូបនេះ ថែមទាំងនិយាយថា ទៅលើកាមេរ៉ា 200MP Telephoto នោះ គឺមិនទាន់ច្បាស់ទេ ដោយសារតែក្រុមហ៊ុនកំពុងពិចរណាប្រើប្រាស់ជាមួយ HP-Series Sensor ជំនួសវិញ។

Article image
អ្នកទម្លាយរូបនេះបន្តថា កន្លងមក OPPO បានបង្ហាញពីការប្រើប្រាស់សិនស័រធំ 1/1.12 អ៊ីងសម្រាប់កាមេរ៉ា 200MP Periscope ផងដែរ ប៉ុន្តែមកដល់ពេលនេះមិនទាន់មានការបញ្ជាក់ផ្លូវការណ៌នោះទេ។ Find X10 Ultra អាចនឹងមានអេក្រង់ទំហំ 6.89 អ៊ីង 2K LTPO BOE display មកជាមួយគែមអេក្រង់ ultra-narrow symmetrical bezels ហើយនិងមានការគាំទ្រដោយ BT.2020 colour gamut ទៀតផង។

Article image
ស្មាតហ្វូនជំនាន់ថ្មី ក៏នឹងមានការប្រើប្រាស់នូវបន្ទះឈីប Qualcomm Snapdragon 8 Elite Gen 6 ដែលមាមានកម្រិត TSMC 2nm រួមនិងថ្មទំហំ 7,000mAh ខណៈដែលព័ត៌មានមួយចំនួនទៀតថា មានទំហំ 8,500mAh។ លោក Zhou Yibao ដែលជា Product Manager OPPO Find series បានបញ្ជាក់ថា សម្រាប់វត្តមានរបស់ Find X10 Ultra នឹងបង្ហាញខ្លួននៅឆ្នាំ 2026 នោះទេ គឺអាចនឹងមកដល់នៅត្រីមាសទី 1 ឆ្នាំ 2027 ខណៈដែល Find X10, Find X10 Pro និង Find X10 Pro Max ប្រហែលជាមកមុននៅខែកញ្ញា តុលាឆ្នាំ 2026។