ស្វែងរកពួកយើង:

លេចលឺដំនឹងថា Galaxy Watch 8 នឹងប្រើប្រាស់នូវបន្ទះឈីប Exynos W1000

ដោយ

Koun Jab Luffy

25 ឧសភា 2025 01:38 រសៀល

អាន 2 នាទី

Article image
តាមការទម្លាយមុននេះ អោយដឹងថា ស្មាតវ៉ចស៊េរីថ្មី Galaxy Watch8 series របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Samsung នឹងមានការបង្ហាញខ្លួននៅលើទីផ្សារនាពេលឆាប់ៗនេះហើយកន្លងមកធ្លាប់មានការទម្លាយថា ស្មាតវ៉ចថ្មីនេះ អាចនឹងបង្ហាញខ្លួននៅដើមខែកក្កដានេះ ជាមួយនឹងស្មាតហ្វូនបត់បាន Galaxy Z Fold7 និង Z Flip7 ទៀតផង។ សម្រាប់វត្តមានរបស់ស្មាតវ៉ច Watch8 ថ្មីនេះ ត្រូវបានគេបញ្ជាក់ថា ក្រុមហ៊ុន Samsung អាចនឹងប្រើប្រាស់នូវបន្ទះឈីប  Exynos W1000 chip របស់ខ្លួនដូចទៅនឹងឆ្នាំមុនផងដែរ។
មកដល់ពេលនេះ បន្ទះឈីប Exynos W1000 នៅតែនាំមុខគេទៅលើបន្ទះឈីបនៅលើទីផ្សារស្មាតវ៉ច ដោយសារតែឈីបនេះមានល្បឿនលឿន និងមានការប្រើប្រាស់នូវបន្ទះឈីប penta-core CPU អមជាមួយនឹង 4x ARM Cortex-A55 cores ដែលមានល្បឿន 1.5 GHz និង Cortex-A78 ដែលមានល្បឿន 1.6 GHz។ បន្ថែមពីនេះ នៅលើឈីបនេះ ក៏មានក្រាហ្វិកកាត Mali-G68 MP2 GPU និង LPDDR5 RAM ផងដែរ។ បន្ទះឈីប W1000 នេះ គឺត្រូវបានក្រុមហ៊ុនដាក់អោយដំណើរការជាមួយនិងស្ថាបត្យកម្ម 3nm GAA។
Article image
សូមជំរាបផងដែរថា ថ្មីៗនេះ មានការបញ្ជាក់ថា ស្មាតវ៉ចជំនាន់ថ្មី Galaxy Watch8 series នេះ នឹងមានប្រភេទ Classic ផងដែរ។ ស្មាតវ៉ច Watch8 Classic នេះ នឹងមានការឌីស្សាញដ៏ទាក់ទាញមិនចាញ់ Galaxy Watch Ultra នោះទេ។ បើមើលទៅលើទំហំស្មាតវ៉ច Watch8 Classic នេះ មានប្រភេទទំហំ 46mm/47mm ជាមួយនឹងអេក្រង់ទំហំ 1.5” ហើយវាមានវិមាត្រ 46 x 46.5 x 14.2 mm។ ស្មាតវ៉ចនេះ មានទំហមថ្ម 450mAh និង One UI 8 Watch ផ្អែកនៅលើ WearOS 6 ផងដែរ៕
លេចលឺដំនឹងថា Galaxy Watch 8 នឹងប្រើប្រាស់នូវបន្ទះឈីប Exynos W1000