ស្វែងរកពួកយើង:

លេចលឺថា Vivo កំពុងអភិវឌ្ឍទៅលើ vivo X Fold Pro ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មីហើយ!

ដោយ

Koun Jab Luffy

21 មីនា 2025 08:35 ព្រឹក

អាន 2 នាទី

Article image
អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើន បានបង្ហាញនូវស្មាតហ្វូនបត់បានទម្រង់ Book-Style របស់ខ្លួន។ ថ្មីៗនេះ ក្រុមហ៊ុន OPPO ទើបតែបញ្ចេញនូវស្មាតហ្វូន Find N5 នៅក្នុងប្រទេសចិន និងអាស៊ីអាគ្នេយ៍។ ខណៈពេលដែល OnePlus Open 2 អាចនឹងក្លាយជា rebrand នៅក្នុងទីផ្សារជាច្រើនទៀតដូចជានៅក្នុងប្រទេសឥណ្ឌា និងសហរដ្ឋអាមេរិក។ ប៉ុន្តែបើមើលទៅលើការបែកធ្លាយកន្លងមក និយាយថា ក្រុមហ៊ុន OnePlus ប្រហែលជាមិនទាន់បង្ហាញនូវស្មាតហ្វូនបត់បាននៅក្នុងឆ្នាំនេះនោះទេ ស្របពេលដែលក្រុមហ៊ុន Xiaomi ត្រៀមខ្លួនក្នុងការបញ្ចេញនូវស្មាតហ្វូន Mix Flip 2 ប៉ុន្តែប្រហែលជាមិនមានវត្តមានស្មាតហ្វូន  Mix Fold 5 ដូចគ្នា។
បើមើលនៅក្នុងការទម្លាយនៅលើ Weibo ចេញពីអ្នក Digital Chat Station បានបញ្ជាក់ថា នៅក្នុងឆ្នាំនេះ គឺនឹងមានស្មាតហ្វូនបត់បានជាច្រើនរបស់ក្រុមហ៊ុនផលិតស្មាតហ្វូនចេញពីប្រទេសចិន ក្នុងនៅមានដូចជា ស្មាតហ្វូនអេក្រង់បត់បាន OPPO Find N5, Honor Magic V4, Vivo X Fold 4 និង Huawei Mate X7 ជាដើម។ អ្វីដែលគួរអោយកត់សម្គាល់នោះ អ្នកទម្លាយរូបនេះមិនមានការនិយាយអំពីស្មាតហ្វូន Xiaomi Mix Fold 5 នោះទេ។
Article image
យោងតាមការបញ្ជាក់នៅក្នុងការបែកធ្លាយចុងក្រោយបំផុតនេះ អ្នកទម្លាយនេះ បានអះអាងថា ស្មាតហ្វូនបត់បានដែលប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Elite នាពេលខាងមុខនេះ ក៏នឹងមានវត្តមានរបស់ស្មាតហ្វូន Honor Magic V4 ផងដែរ។ សម្រាប់ក្រុមហ៊ុន Vivo គឺនៅមិនទាន់ច្បាស់ថា អាចនឹងមានបង្ហាញនូវស្មាតហ្វូន Vivo X Fold 4 Pro ឬជាស្មាតហ្វូន X Fold 4 Pro នោះទេនៅក្នុងពេលខាងមុខនេះ។
Article image
ជាធម្មតា ស្មាតហ្វូន X Fold series របស់ក្រុមហ៊ុន Vivo តែងតែប្រើប្រាស់នូវបន្ទះឈីប Snapdragon ចុងក្រោយបំផុត។ កាលពីឆ្នាំមុននេះ ក្រុមហ៊ុននេះ បានបញ្ចេញនូវស្មាតហ្វូនបត់បានចំនួន 2 នោះគឺ Vivo X Fold 3 និង  X Fold 3 Pro ដែលមានបន្ទះឈីប Snapdragon 8 Gen 2 និង Snapdragon 8 Gen 3។ របាយការណ៍មុននេះ បានបញ្ជាក់ថា នៅក្នុងឆ្នាំនេះ ក្រុមហ៊ុន Vivo អាចនឹងបញ្ចេញនូវស្មាតហ្វូនបត់បានតែមួយប៉ុណ្ណោះនោះគឺ X Fold 4 Pro ដែលមានបន្ទះឈីប Snapdragon 8 Elite និងថាមពលថ្ម 6,000mAh ៕
លេចលឺថា Vivo កំពុងអភិវឌ្ឍទៅលើ vivo X Fold Pro ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មីហើយ!