ស្វែងរកពួកយើង:

លោក Lei Jun ទម្លាយនូវរថយន្ត Xiaomi YU7 ជំនាន់ទី 2 មានកម្លាំង 681 សេះ

ដោយ

Koun Jab Luffy

27 មីនា 2025 01:47 រសៀល

អាន 2 នាទី

Article image
បន្ទាប់ពីការដាក់សម្ពោធជាផ្លូវការណ៌នូវ Xiaomi SU7 Ultra កាលពីដើមឆ្នាំនេះរួចមក ក្រុមហ៊ុន Xiaomi បានត្រៀមប្រកាសចេញនូវជំនាន់ថ្មីនៃម៉ូដែល Xiaomi YU7 ថែមទៀតហើយ។ យោងតាមការទម្លាយចេញរបស់លោក Lei Jun ដែលជានាយកគ្រប់គ្រងរបស់ Xiaomi ក៏បានចែករំលែកនូវរូបភាពថ្មីនៅលើបណ្តាញសង្គមផងដែរ ដោយរូបភាពខាងលើនេះ គឺមានការបង្ហាញយ៉ាងច្បាស់ពីរថយន្ត SUV ជំនាន់ថ្មីជាមួយធម្មជាតិពិតតែម្តង។
គួរបញ្ជាក់ថា កន្លងមក គ្រប់គ្នាប្រាកដជាធ្លាប់ឃើញម៉ូដែល YU7 រួចមកហើយ។ រថយន្ត Xiaomi YU7 ត្រូវបានគេបញ្ជាក់ថា គឺជាម៉ូដែលថ្មីមួយដែលពិសេសបំផុតពី Xiaomi។ សម្រាប់ការឌីស្សាញផ្នែកខាងមុខម៉ូដែលនេះ គឺស្រដៀងគ្នាជាមួយនិង SU7 អញ្ចឹងដែរ។
Article image
ដូចគ្នាជាមួយនិងម៉ូដែល Xiaomi SU7 អញ្ចឹង! សម្រាប់រថយន្ត YU7 ថ្មីនេះ គឺមានការបំពាក់នូវសិនស័រ LiDAR នៅលើដំបូលខាងមុខ ដែលគាំទ្រដោយប្រព័ន្ធ Advanced Driver-Assistance Systems (ADAS) សម្រាប់ជំនួយដល់ការបើកបរ ដូចអ្វីដែលយើងបានឃើញនៅលើម៉ូដែលមុនអញ្ចឹងដែរ។ នៅលើរថយន្ត SUV ក៏មានការប្រើប្រាស់នូវកង់ Turbofan-inspired wheels ប៉ុន្តែក្រុមហ៊ុន Xiaomi ក៏មានគម្រោងប្រើប្រាស់នូវជម្រើស 26 ផ្សេងគ្នាសម្រាប់ YU7។ រថយន្តនេះមានទំហំ SUV 4999/1996/1608mm និងមានគម្លាតកង់មុខក្រោយប្រវែង 3000។ ទំហំ Xiaomi YU7 នេះអាចប៉ុនគ្នាជាមួយ BMW X5 និងLexus RX។
Article image
ប្រភពខាងលើនេះ បន្តថា រថយន្ត Xiaomi YU7 ម៉ូដែលស្តង់ដារ មានម៉ូទ័រមួយនៅខាងក្រោយ ដំណើរការដោយថាមពលអគ្គិសនីកម្លាំង 235 kW (315 សេះ) និងគាំទ្រដោយថាមពលអាគុយ Lithium iron phosphate battery pack។ ចំពោះម៉ូដែលដំណើរការដោយម៉ូទ័រភ្លោះវិញ គឺមានម៉ូទ័រខាងមុខកម្លាំង 220kW (295 សេះ) និងខាងក្រោយ 288kW (376 សេះ)។ ម៉ូទ័រទាំងពីរនេះមានកម្លាំងសរុប 508kW (681 សេះ)។ សម្រាប់ម៉ូដែល AWD រថយន្ត Xiaomi YU7 ប្រើប្រាស់ថាមពលអាគុយ Ternary lithium battery។
Article image
Xiaomi YU7 ថ្មីនេះ អាចនឹងបង្ហាញខ្លួននៅលើទីផ្សារចិននាខែមិថុណា និងខែកក្កដា 2025 ជាមួយតម្លៃចាប់ពី 300,000 យ៉ន់ ប្រហែល 41,060 ដុល្លារ ទៅ 400,000 យ៉ន់ ប្រហែល 54,840 ដុល្លារ។ សម្រាប់ទីផ្សារក្រៅប្រទេសចិននៅមិនទាន់ច្បាស់នោះទេ។ សង្ឃឹមថា Xiaomi អាចនឹងប្រកាសចេញនៅឆ្នាំ 2027។