ស្វែងរកពួកយើង:

លោក Li Xiaoshuang៖ ទូរទស្សន៍ឆ្លាតវៃ Xiaomi OLED Smart TV នឹងបង្ហាញខ្លួននៅក្នុងត្រីមាសទី 1 ឆ្នាំ 2020 ខាងមុខនេះ

ដោយ

Koun Jab Luffy

08 វិច្ឆិកា 2019 10:19 ព្រឹក

អាន 3 នាទី

Article image
ថ្មីៗនេះ ក្រុមហ៊ុន Xiaomi ទើបតែបង្ហាញវត្តមានស្មាតហ្វូនស៊េរីថ្មី Mi TV 5 និង Mi TV 5 Pro នៅក្នុងទីផ្សារប្រទេសកំណើតរបស់ខ្លួនប្រទេសចិន។ នៅក្នុងព្រឹត្តិការណ៍នៅក្នុងការសម្ពោធនេះ លោក Xiao Xiao ដែលជាប្រធានផ្នែកគ្រប់គ្រងទូទៅផ្នែកទូរទស្សន៍ Xiaomi TV ក៏ធ្វើការពិភាក្សាអំពីការបំភ្លឺទៅលើផ្នែកមួយចំនួននៃទូរទស្សន៍ឆ្លាតវៃ Xiaomi TV នេះផងដែរ។ សម្រាប់ទូរទស្សន៍ឆ្លាតវៃ Smart TVs របស់ក្រុមហ៊ុន Xiaomi នេះមានភ្ជាប់ជាមួយនឹងអេក្រង់ Quantum Dot display ដែលផ្តល់នូវគុណភាពរូបភាពច្បាស់កាន់តែប្រសើរជាងមុន និងបំពាក់នូវបច្ចេកវិទ្យាកាន់តែខ្ពស់ថែមទៀត។
នាយកប្រតិបត្តិរបស់ក្រុមហ៊ុនបច្ចេកវិទ្យានេះ បាននិយាយថា ពួកគេកំពុងតែធ្វើការនៅលើទូរទស្សន៍ឆ្លាតវៃនេះ ហើយវាត្រូវគេរំពឹងថា នឹងបង្ហាញខ្លួននៅក្នុងត្រីមាសនេះនៅក្នុងឆ្នាំនេះ។ លោក Li Xiaoshuang ក៏ធ្វើការសង្កត់ធ្ងន់ថា ក្រៅពីទូរទស្សន៍ Li Xiaoshuang នេះ ក្រុមហ៊ុន Xiaomi ក៏នៅតែធ្វើការនៅលើកម្រិតភាពច្បាស់ខ្ពស់ដល់ទៅ 8K ដែលមាន multi-screen TV, MINI LED, 8K full-process និងជាច្រើនទៀត ហើយលោកបន្ថែមថា វានឹងមានផលិតផលជាច្រើនទៀតដែលនឹងប្រកាសបង្ហាញនាពេលខាងមុខនេះផងដែរ។ បើនិយាយអំពីដំណើរការរបស់ក្រុមហ៊ុន Xiaomi នៅលើទីផ្សារនេះ លោក Li Xiaoshuang ប្រធានផ្នែកគ្រប់គ្រងទូរទៅរបស់ទូរទស្សន៍ឆ្លាតវៃ Xiaomi TV និយាយថាចាប់ពីត្រីមាសទី 1 ឆ្នាំនេះដល់ត្រីមាសទី 3 ទូរទស្សន៍ Xiaomi TV គឺជាប់ចំណាត់ថ្នាក់លេខ 1 ទៅលើការនាំចេញ។
Article image
គាត់បន្ថែមថា ក្រុមហ៊ុននេះ ចំណាយពេលវេលា 6 ឆ្នាំក្នុងការសម្រេចបានលទ្ធផលបែបនេះ ហើយនឹងស្វែងរកនូវទិសដៅដ៏ល្អបំផុតដើម្បីបន្តដំណើរឆ្ពោះទៅមុខជាបន្តទៀត។ សម្រាប់ត្រីមាសទី 3 ឆ្នាំនេះ ការលក់ទូរទស្សន៍នេះគឺមានតម្លៃ 26.67 ពាន់លានដុល្លារអាមេរិកដែលមានការធ្លាក់ចុះ 10.5% បើធៀបជាមួយឆ្នាំមុននេះ ហើយវាក៏មានការធ្លាក់ចុះដល់ទៅ 2 ខ្ទង់។ ខណៈពេលដែលក្រុមហ៊ុន Xiaomi មានការធ្លាក់ចុះក៏ដោយ ការដំណើរការរបស់ក្រុមហ៊ុននេះនៅតែមានលក្ខណៈល្អប្រសើរផងដែរ។
Article image
សម្រាប់គ្រឿងសមាសភាគរបស់វា ក្រុមហ៊ុនបច្ចេកវិទ្យានេះ បានទម្លាយថា ការផ្គត់ផ្គង់ជាច្រើនសម្រាប់អេក្រង់គឺចេញពីក្រុមហ៊ុន Huaxing Optoelectronics, Samsung និង BOE ហើយក្រុមហ៊ុននេះក៏កំពុងតែសម្លឹងមើលទៅលើអេក្រង់ LD Display ផងដែរ។  សម្រាប់ទូរទស្សន៍ស៊េរីថ្មី Mi TV 5 Pro នេះគឺមាន ៣ ទំហំគឺ — 55-inch, 65-inch និង 75-inch ដែលមានតម្លៃ 3,699 យន់(~$537), 4,999 យន់(~$713) និង 9,999 យន់(~$1,425) ។ សម្រាប់ទូរទស្សន៍ Mi TV 5 គឺមានតម្លៃ 2,999 យន់(~$428), 3,999 យន់(~$571) និង 7,999 យន់(~$1,142) ៕
លោក Li Xiaoshuang៖ ទូរទស្សន៍ឆ្លាតវៃ Xiaomi OLED Smart TV នឹងបង្ហាញខ្លួននៅក្នុងត្រីមាសទី 1 ឆ្នាំ 2020 ខាងមុខនេះ