ស្វែងរកពួកយើង:

លោក Lin Bin សហស្ថាបនិករបស់ Xiaomi បញ្ជាក់ពីវត្តមានរបស់ Xiaomi 15S Pro

ដោយ

Koun Jab Luffy

07 មេសា 2025 10:22 ព្រឹក

អាន 2 នាទី

Article image
នៅក្នុងឱកាសខួបទី 15 ឆ្នាំនៃក្រុមហ៊ុន Xiaomi កាលពីថ្ងៃ 6 ខែមេសាកន្លងទៅនេះ លោក Lei Jun ដែលជាស្ថាបនិករបស់ Xiaomi ក៏ដូចជាសហស្ថាបនិករបស់ Xiaomi លោក Lin Bin បានចេញមកបង្ហោះសារអបអរសាទរនៅលើបណ្តាញសង្គមរៀងៗខ្លួន។ នៅក្នុងនោះទាំងថ្នាក់ដឹកនាំក្រុមហ៊ុន និងហ្វេនៗ មានការបញ្ចេញមតិឆ្លើយឆ្លងគ្នាជាច្រើន។ បន្ថែមពីនេះ លោក Lin Bin បានបញ្ជាក់ពីវត្តមានរបស់ស្មាតហ្វូនជំនាន់ថ្មី Xiaomi 15S Pro របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិននេះផងដែរ។
ករណីនេះ គឺជាលើកទី 1 ហើយ ដែលមេដឹកនាំក្រុមហ៊ុននេះបញ្ជាក់ច្បាស់ចំពោះស្មាតហ្វូននេះ បើទោះបីជាមិនទាន់មានចែករំលែកណាមួយទាក់ទងទៅនឹងស្មាតហ្វូននេះក៏ដោយ។ បន្ថែមពីនេះ ព័ត៌មានខាងលើនេះ ក៏ត្រូវបានចែកចាយកាន់តែទូលំទូលាយតាមរយៈអ្នកទម្លាយ @DigitalChatStation ផងដែរ។ Xiaomi 15S Pro នឹងក្លាយជាស្មាតហ្វូនម៉ូដែលដំបូងគេនៃ S-series បន្ទាប់ពីការប្រកាសចេញនូវវត្តមាន Xiaomi 12S ដែលបានបង្ហាញវត្តមានកាលពី 3 ឆ្នាំមុន។
យោងតាមការបែកធ្លាយនេះ គឺមានការបញ្ជាក់ពីការឌីស្សាញទៅលើរូបរាងនៃស្មាតហ្វូនជំនាន់ថ្មី Xiaomi 15 Pro ដោយថែមទាំងមានការនិយាយថា នៅលើស្មាតហ្វូននេះ នឹងមានអេក្រង់កម្រិត 2K quad-curved display ហើយនិងមានកាមេរ៉ា 3 គ្រាប់ ដែលគាំទ្រដោយ Leica ថែមទៀតផង។
Article image
ជាមួយគ្នានេះតាមការបង្ហាញនៅលើបញ្ជី 3C ក៏មានការបញ្ជាក់ថា ស្មាតហ្វូននេះ នឹងមានថ្មំហំ 6,000mAh ដែលគាំទ្រដោយកម្លាំងសាង 90W fast charging ផងដែរ។ តាមរបាយការណ៌ជាច្រើនមុននេះ ក៏មានការបញ្ជាក់ពីផលិតបន្ទះឈីបផ្ទាល់ខ្លួន ដែលគាំទ្រដោយដំណើរការ TSMC’s N4P ទៀតផង។ បន្ទះឈីបថ្មីនេះ គឺនឹងមានដំណើរការនៅលើ standard tri-cluster eight-core។ នៅលើស្មាតហ្វូន Xiaomi 15S Pro ក៏អាចនឹងមានការនាំយកមកសារជាថ្មី UWB connectivity ដែលធ្លាប់ប្រើប្រាស់នៅលើ Xiaomi MIX 4 រួចហើយផងដែរ។