ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

លោក Richard Yu និយាយថា Huawei Mate 30 Series លក់បានជាង 7 លានគ្រឿងនៅទូទាំងពិភពលោក ទោះបីជាអត់មានសេវាកម្ម Google ក៏ដោយ

ដោយ

Koun Jab Luffy

26 វិច្ឆិកា 2019 01:55 យប់ជ្រៅ

អាន 2 នាទី

Article image
កាលពីថ្ងៃទី 25 ខែវិច្ឆិកានេះ នៅក្នុងព្រឹត្តិការណ៍ការសម្ពោធថេប្លេតស៊េរីថ្មី Huawei MatePad លោក Richard Yu ដែលជា CEO របស់ក្រុមហ៊ុន Huawei Consumer Business Group ប្រកាសអំពីការលក់ស្មាតហ្វូនស៊េរីថ្មី Huawei Mate 30 series សម្រាប់ជើងដំបូងនេះ។ តាមការបញ្ជាក់របស់ក្រុមហ៊ុន Huawei បានអោយដឹងថា ស្មាតហ្វូនស៊េរីថ្មី Huawei Mate 30 Series នេះ គឺមានការលក់ច្រើនជាង 7 លានគ្រឿងនៅទូទាំងពិភពលោកទោះបីអត់សេវាកម្ម Google ក៏ដោយ។
គួរបញ្ជាក់ថា បន្ទាប់ពីការដាក់លក់រយៈពេល 60 ថ្ងៃនេះ ដែលមានការកើនឡើង 75% បើធៀបទៅនឹងឆ្នាំមុនថែមទៀត។ នេះគឺជាកំណត់ត្រាថ្មីសម្រាប់ក្រុមហ៊ុនចិនមួយនេះ។ បច្ចុប្បន្ននេះ ស្មាតហ្វូនស៊េរីថ្មី Huawei Mate 30 series បានបង្ហាញខ្លួនហើយនៅក្នុងបណ្តាប្រទេសមួយចំនួននៅក្នុងអាស៊ីបូព៌ា អូស្រា្តលី ណូវែលសេឡង់ និងថ្មីៗនេះ ក៏បង្ហាញខ្លួននៅក្នុងអ៊ឺរ៉ុបផងដែរ។ នេះគឺជាស្មាតហ្វូន Huawei flagship ដំបូងបំផុតដែលបង្ហាញខ្លួនបើទោះបីជាមានការហាមប្រាមទៅលើការធ្វើពាណិជ្ជកម្មជាមួយនឹងសហរដ្ឋអាមេរិក ហើយវាមិនប្រើប្រាស់នូវសេវាកម្ម Google Play Services (GMS)នោះទេដោយជំនួសវិញនូវសេវាកម្ម Huawei Mobile Services (HMS) ។
Article image
ស្មាតហ្វូន Huawei Mate 30 និង Mate 30 Pro ប្រើប្រាស់នូវបន្ទះឈីប Kirin 990 ។ ស្មាតហ្វូន Huawei Mate 30 នេះមានអេក្រង់ទំហំ 6.62 display ហើយស្មាតហ្វូន Mate 30 Pro វិញមានអេក្រង់ទំហំ 6.53-inch horizon display ដែលមានគែមកោងមែនទែនកម្រិត 88-degree Horizon ថែមទៀត។ ស្មាតហ្វូន Huawei Mate 30 និង Mate 30 Pro ប្រើប្រាស់នូវថាមពលថ្មដែលមានទំហំ 4200mAh និង 4500mAh រៀងគ្នា ហើយវាបញ្ចូលថាមពលថ្មជាមួយនឹងបច្ចេកវិទ្យា 40W Huawei SuperCharge ដែលទ្រទ្រង់នូវបច្ចេកវិទ្យា 27W Wireless fast charging ផងដែរ។ សម្រាប់បច្ចេកវិទ្យា Reverse wireless charging ក៏មានការពង្រឹងផងដែរ។
Article image
បើនិយាយអំពីកាមេរ៉ារបស់ស្មាតហ្វូននេះវិញនោះ វាពិតជាខ្លាំងក្លាមែនទែន។ ស្មាតហ្វូន Huawei Mate 30 ភ្ជាប់ជាមួយនឹងកាមេរ៉ា ៣គ្រាប់ SuperSensing Triple ខណៈពេលដែលស្មាតហ្វូន Mate 30 Pro ភ្ជាប់ជាមួយនឹងកាមេរ៉ា ៤ គ្រាប់នៅខាងក្រោយដែលមានពីរគ្រាប់ទំហំ 40MP ដែលទ្រទ្រង់នូវបច្ចេកវិទ្យា SuperSensing និង Cine Camera ដែលផ្តល់នូវសមត្ថភាពនៃការថតរូបភាព និងវីដេអូកាន់តែអស្ចារ្យថែមទៀត។ ស្មាតហ្វូននេះក៏មានប្រភេទ 5G versions ដែលទ្រទ្រង់នូវបន្ទះឈីប Kirin 990 5G ផងដែរ៕

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.