ស្វែងរកពួកយើង:

លោក Tim Cook គ្រោងបរិច្ចាកទឹកប្រាក់ 1 លានដុល្លារ ដល់មូលនិធិរបស់ Trump

ដោយ

Koun Jab Luffy

06 មករា 2025 09:51 ព្រឹក

អាន 2 នាទី

Article image
នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Apple លោក Tim Cook មានគម្រោងក្នុងការបរិច្ចាកទឹកប្រាក់ចំនួន 1 លានដុល្លារអាមេរិកនៅក្នុងមូលនិធិរបស់ Donald Trump នេះ បើតាមការបញ្ជាក់ចេញពី Axios។ សម្រាប់ការបរិច្ចាកនេះ គឺបានធ្វើឡើងដោយផ្ទាល់ចេញពីលោក Cook មិនមែនចេញពីក្រុមហ៊ុន Apple នោះទេ។ សូមជំរាបថា បន្ទាប់ពីការឈ្នះរបស់លោក Trump លោក Cook បានអបអរសាទរគាត់នៅលើបណ្តាញសង្គម X ហើយនៅក្នុងខែធ្នូកន្លងទៅនេះ លោក Cook ក៏បានទទួល ទានអាហារពេលល្ងាចជាមួយនឹងលោក Trump នៅ Mar-a-Lago ផងដែរ។
តាមរយៈនៃព័ត៌មានថ្មីនេះ គឺបញ្ជាក់ថា លោក Cook មានគោលបំណងក្នុងការរក្សានូវទំនាក់ទំនងជាមួយនឹងលោក Trump នៅក្នុងអំឡុងពេលអាណត្តិដំបូងរបស់លោក Trump ជាប្រធានាធិបតី ហើយលោក Cook ក៏មានគម្រោងបន្តធ្វើការជាមួយ នឹងផែនការនេះ ទៅមុខទៀតផងដែរ។ លោក Cook បរិច្ចាកប្រាក់នេះ គឺនៅក្នុងគោលបំណងនៃស្មារតីរួបរួមមួយ។ គួរបញ្ជាក់ផងដែរថា ខណៈពេលដែលលោក Trump នឹងចូលកាន់តំណែងឆាប់ៗនេះ ក្រុមហ៊ុន Apple ក៏អាចប្រឈមមុខទៅនឹងសម្ពាធផ្នែកផ្លូវច្បាប់ជាច្រើននៅក្នុងសហរដ្ឋអាមេរិក និងប្រទេសជាច្រើនទៀតផងដែរ។
Article image
សូមជំរាបថា កាលពីក្នុងខែមីនា ឆ្នាំ 2024 កន្លងទៅនេះ ក្រុមហ៊ុន Apple ក៏ត្រូវបានប្តឹងដោយក្រសួងយុតិ្តធម៌របស់អាមេរិកពាក់ព័ន្ធទៅនឹងច្បាប់ប្រឆាំងទៅនឹងការទុកចិត្តនៅក្នុងការធ្វើទីផ្សារនៃវិធីជាច្រើនរបស់ខ្លួននៅលើ platforms របស់ខ្លួន។ ការជជែកគ្នាផ្នែកបណ្តឹងរបស់ក្រុមហ៊ុន Apple និងក្រសួងយុតិ្តធម៌អាមេរិកនឹងចាប់ផ្តើមនៅក្នុងអាណត្តិរបស់លោកTrump។ គួរបញ្ជាក់ផងដែរថា ក្នុងពេលនេះ ក្រុមហ៊ុន Amazon, Meta, Uber, OpenAI's Sam Altman, Goldman Sachs, Bank of America, Coinbase, Toyota, Ford, GM, AT&T, Black & Decker និង Charter Communications នឹងបរិច្ចាកទឹកប្រាក់ជាច្រើននៅក្នុងមូលនិធិរបស់លោក Trump ផងដែរ៕
លោក Tim Cook គ្រោងបរិច្ចាកទឹកប្រាក់ 1 លានដុល្លារ ដល់មូលនិធិរបស់ Trump