ស្វែងរកពួកយើង:

លោក Tim Cook នឹងបន្តធ្វើជានាយកប្រតិបត្តិ Apple រហូតដល់ឆ្នាំ 2026 នេះបើតាមលោក Gurman

ដោយ

Koun Jab Luffy

25 វិច្ឆិកា 2025 01:05 រសៀល

អាន 2 នាទី

Article image
តាមសេចក្តីរាយការណ៌ថ្មី បានបង្ហើបថា លោក Tim Cook នឹងមិនទាន់ចុះចេញពីតំណែងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Apple នៅក្នុងពេលឆាប់ៗនេះទេ។ ផ្អែកតាមរបាយការណ៍ថ្មីមួយចេញពី Financial Times បានអះអាងថា លោក Cook អាចនឹងចាកចេញពីក្រុមហ៊ុន Apple នៅចន្លោះខែមករាទៅខែមិថុនាឆ្នាំ 2026 ខាងមុខនេះ ប៉ុន្តែលោក Mark Gurman ដែលជាអ្នកវិភាគរបស់ Bloomberg បានបញ្ជាក់ថា ពេលវេលានេះ គឺមិនត្រឹមត្រូវនោះទេ។ នៅក្នុងព្រឹត្តិបត្រ Power On លោក Gurman បាននិយាយថា គាត់មិនមានការភ្ញាក់ផ្អើលនោះទេ ដែលលោក Cook នឹងចាកចេញនៅពាក់កណ្តាលឆ្នាំ 2026ខាងមុខនេះ។
បច្ចុប្បន្ននេះ នៅមិនមានសញ្ញាផ្ទៃក្នុងណាមួយដែលបញ្ជាក់ថានឹងមានការផ្លាស់ប្តូរអ្នកដឹកនាំក្នុងពេលឆាប់ៗនេះទេ។ នៅក្នុងខែនេះ លោក Cook ចូលដល់វ័យ 65 ឆ្នាំហើយ ហើយគាត់ក៏ចូលរួមយ៉ាងសកម្មនៅក្នុងផែនទីបង្ហាញផ្លូវនៃផលិតផល របស់ក្រុមហ៊ុន Apple ដែលរួមមានការជម្រុញទៅលើបច្ចេកវិទ្យា AI ផងដែរ។ តាមលោក Gurman បានបញ្ជាក់ថា ក្រុមហ៊ុន Apple មានគម្រោងផែនការសម្រាប់ការចាកចេញរបស់លោក Cook ផងដែរ។ លោក  John Ternus ដែលជាអនុប្រធាន ជាន់ខ្ពស់ របស់ក្រុមហ៊ុន Apple ផ្នែក Hardware Engineering អាចនឹងក្លាយជាអ្នកបន្តតំណែងរបស់លោក Cook។
សូមជំរាបថា នៅក្នុងពេលប៉ុន្មានខែនេះ លោក Ternus ធ្លាប់ដឹកនាំទៅលើការអភិវឌ្ឍស្មាតហ្វូន iPhone, Mac និង Vision Pro ហើយគាត់ក៏ជាអ្នក ទទួលខុសត្រូវទៅលើការងារជាច្រើនផងដែរ។ របាយការណ៍របស់ Financial Times បានអះអាងថា ក្រុមហ៊ុន Apple អាចនឹងប្រកាសអំពីផែនការចាកចេញរបស់លោក Cook មុនព្រឹត្តិការណ៍ WWDC 2026 ដើម្បីធានាបាននូវ ការចែកចាយ ផលិតផលរបស់ក្រុមហ៊ុន Apple បានរលូន។ លោក Gurman និយាយថា ក្រុមហ៊ុន Apple ទទួលបាននូវភាព ជោគ ជ័យជាច្រើននៅក្រោមការដឹកនាំរបស់លោក Cook ហើយគាត់មានសិទ្ធិនៅក្នុងការសម្រេចទៅ លើអនាគតផ្ទាល់ ខ្លួនរបស់គាត់។
Article image
បន្ទាប់ពីការចាកចេញ លោក Cook ត្រូវបានគេនិយាយថា អាចនឹងនៅតែជា Chairman Board ដែលគាត់នៅតែមានឥទ្ធិពល សម្រាប់ទិសដៅរបស់ក្រុមហ៊ុន Apple នាពេលខាងមុខ។ លោក Cook បានដឹកនាំក្រុមហ៊ុន Apple តាំងពីឆ្នាំ 2011បន្ទាប់ ពីការលាចាកលោករបស់លោក Steve Jobs ។ ក្រោមការដឹកនាំរបស់គាត់ ក្រុមហ៊ុន Apple ពេលនេះក្លាយជាក្រុមហ៊ុនដែល មាន តម្លៃដល់ទៅ 3 ទ្រីលានដុល្លារ ហើយក្រុមហ៊ុននេះក៏មានផលិតផលសំខាន់ៗជាច្រើនដូចជា  Apple Watch, AirPods, M-series Macs និង  Vision Pro ផងដែរ៕