ស្វែងរកពួកយើង:

លោក Tim Cook អោបតុក្តតា Pokemon កំឡុងបើកហាង Apple Ginza នៅប្រទេសជប៉ុន

ដោយ

Koun Jab Luffy

26 កញ្ញា 2025 09:03 ព្រឹក

អាន 2 នាទី

Article image
ថ្មីៗនេះ នាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Tim Cook បានធ្វើដំណើរទៅទស្សនាទីក្រុងតូក្យូ ដើម្បីចូលរួមការបើកហាង Apple Ginza ជាថ្មីម្តងទៀត ដែលនេះ គឺជាហាងលក់រាយដំបូងបំផុតរបស់ខ្លួននៅក្រៅសហរដ្ឋអាមេរិក។ ហាងនេះ បានបើកដំណើរការដំបូងនៅក្នុងឆ្នាំ 2003 នោះ ហើយបន្តរៀបចំឡើងវិញនៅក្នុងឆ្នាំ 2022 ដោយបានធ្វើការកែលម្អរថ្មី ហើយពលេនេះក្រុមហ៊ុនក៏បើកដំណើរការឡើងវិញជាមួយនឹងភាពទាន់សម័យបំផុត។
ការបើកដំណើរការហាងនេះ គឺមានរៀបចំនូវកន្លែងផ្សេងៗដូចជា Apple Pickup station, Genius Bar, កន្លែងដាក់តាំងបង្ហាញនូវ Apple Vision Pro , ទីធ្លាសម្រាប់ Today at Apple sessions, limited-edition gift cards និង Wallpapers ជាច្រើនសម្រាប់ឧបករណ៍ Apple ជាច្រើនទៀត។ នៅក្នុងអំឡុងពេលនៃការទស្សនារបស់គាត់នោះ លោក Cook បានភ្ជាប់ទំនាក់ទំនងជាមួយនឹងវប្បធម៌របស់ជប៉ុនតាមរយៈការជួបជាមួយនឹងក្រុម Number_i និងអោបទៅលើតួអង្គ Pokémon ឬ Pikachuនោះ។ គាត់ក៏ទៅទស្សនាទីស្នាក់ការកណ្តាល  Bandai Namco ដើម្បីលេងហ្គេម iOS ថ្មីនោះគឺ Dragon Ball Gekishin Squadra។
នៅលើបណ្តាញសង្គម លោក Cook បានហៅប្រទេសជប៉ុនថា “gamer’s paradise”  ដែលមានន័យថា ឋានសួគ៌នៃអ្នកលេងហ្គេម។ ក្រៅពីប្រទេសជប៉ុន លោក Cook ថ្មីៗនេះ ក៏ទៅទស្សនាចក្រភពអង់គ្លេស និងប្រទេសឥណ្ឌាផងដែរ។ នៅក្នុងចក្រភពអង់គក្លេស លោក Cook បានចូលរួមក្នុងពិធីជប់លៀងរបស់រដ្ឋដោយសង្កត់ធ្ងន់ទៅលើតួនាទីរបស់ក្រុមហ៊ុន Apple ក្នុងកិច្ចសហការជាសកលផ្នែកបច្ចេកវិទ្យា។ ហើយមុននេះ នៅក្នុងប្រទេសឥណ្ឌា លោក Cook បានជួបជាមួយនឹងនាយករដ្ឋមន្ត្រីលោក Modi ដើម្បីពង្រឹងទីផ្សារ និងយុទ្ធសាស្រ្តខ្សែសង្វាក់ផ្គត់ផ្គង់។ ដំណើរទស្សនាទាំងនេះ គឺជាសញ្ញានៃការផ្តោតរបស់ក្រុមហ៊ុន Apple ទៅលើការពង្រីកទីផ្សារអន្តរជាតិ ការភ្ជាប់ទំនាក់ទំនងវប្បធម៌ និងទំនាក់ទំនងដ៏រឹងមាំជាមួយនឹងរដ្ឋាភិបាល និងអ្នកអភិវឌ្ឍកម្មវិធីជាច្រើននៅជុំវិញពិភពលោក។
Article image
ជាមួយនិងដំណើរកម្សាន្តរបស់លោក Cook នេះ គឺបានឆ្លុះបញ្ចាំងអំពីយុទ្ធសាស្រ្តរបស់ក្រុមហ៊ុន Apple ក្នុងការបញ្ចូលគ្នានូវបច្ចេកវិទ្យា វប្បធម៌ និងអាជីវកម្ម។ តាមរយៈការបើកដំណើរការនូវហាង Flagship Store ជាប្រវត្តិសាស្រ្ត និងការទ្រទ្រង់ទៅលើបច្ចេកវិទ្យាថ្មីនៅក្នុងការលេងហ្គេមនៅក្នុងប្រទេសជប៉ុននោះ គឺជាយុទ្ធសាស្រ្តនៃការពង្រឹងទំនាក់ទំនងយ៉ាងជិតស្និទ្ធិនៅក្នុងទីផ្សារសំខាន់ៗជាច្រើនទៀត ក្រុមហ៊ុន Apple នឹងបន្តក្នុងការពង្រីកទៅលើឥទ្ធិពលសកលរបស់ខ្លួន និងភ្ជាប់ទំនាក់ទំនងជាមួយនឹងអ្នកប្រើប្រាស់ និងអ្នកអភិវឌ្ឍកម្មវិធីជាច្រើនទៅលើកម្រិតជាច្រើន៕
លោក Tim Cook អោបតុក្តតា Pokemon កំឡុងបើកហាង Apple Ginza នៅប្រទេសជប៉ុន