ស្វែងរកពួកយើង:

លោក TM Roh នឹងចូលរួមព្រឹត្តិការណ៍ Snapdragon Summit 2024 នឹងពិភាក្សាលើតម្លៃឈីបសម្រាប់ Galaxy S25

ដោយ

Koun Jab Luffy

18 តុលា 2024 07:29 ព្រឹក

អាន 2 នាទី

Article image
ក្រុមហ៊ុនផលិតបន្ទះឈីបដែលមានមូលដ្ឋាននៅក្នុងសហរដ្ឋអាមេរិក Qualcomm នឹងរៀបចំនូវព្រឹត្តិការណ៍នៃការបង្ហាញនូវបន្ទះឈីបប្រចាំឆ្នាំរបស់ខ្លួននៅក្នុងព្រឹត្តិការណ៍ Snapdragon Summit នៅសប្តាហ៍ក្រោយនេះនៅ Maui ។ លោក TM Roh អគ្គនាយករបស់ក្រុមហ៊ុន  Samsung Mobile eXperience នឹងចូលរួមនៅក្នុងព្រឹត្តិការណ៍នេះ ហើយគាត់នឹងជួបជាមួយនឹងថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន Qualcomm ដើម្បីពិភាក្សាអំពីទិដ្ឋភាពផ្សេងៗនៃកិច្ចសហការដែលកំពុងដំណើការរបស់ពួកគេ។
ព្រឹត្តិការណ៍ Snapdragon Summit 2024 នឹងរៀបចំឡើងរយៈពេល 3 ថ្ងៃ ចាប់ពីថ្ងៃទី 21 ដល់ថ្ងៃទី 23 ខែតុលាខាងមុខនេះ ប៉ុន្តែអ្វីដែលអស្ចារ្យបំផុតនៅក្នុងព្រឹត្តិការណ៍នេះ គឺទៅលើបន្ទះឈីប Snapdragon 8 Gen 4 ជំនាន់ថ្មីនេះ។ បន្ទះឈីបថ្មីនេះ នឹងប្រើប្រាស់នៅលើស្មាតហ្វូន Galaxy S25 flagship ខាងមុខរបស់ក្រុមហ៊ុន Samsung និងជាច្រើនទៀត។ តាមការទម្លាយចេញពី @Jukanlosreve នោះ លោក TM Roh ដែលជាអគ្គនាយកផ្នែក MX ក្រុមហ៊ុន Samsung នឹងធ្វើដំណើរទៅកាន់ Maui នៅសប្តាហ៍ក្រោយនេះ និងចូលរួមនៅក្នុងព្រឹត្តិការណ៍នេះផងដែរ។
Article image
លោក TM Roh នឹងពិភាក្សាទៅលើយុទ្ធសាស្រ្ត និងកិច្ចសហការជាមួយនឹងក្រុមហ៊ុន Qualcomm និងការចចារទៅលើតម្លៃរបស់បន្ទះឈីប Snapdragon 8 Gen 4 សម្រាប់ស្មាតហ្វូន Galaxy S25 series ហើយក៏និងពិភាក្សាទៅលើការលក់ស្មាតហ្វូន Galaxy S24 flagship នៅក្នុងទីផ្សារមួយចំនួនទៀត ដែលស្មាតហ្វូននេះនឹងដំណើរការនូវដំណោះស្រាយរបស់ក្រុមហ៊ុន Qualcomm ដូចជានៅក្នុងសហរដ្ឋអាមេរិកជាដើម។
Article image
សម្រាប់ហេតុផលមួយទៀតដែលលោក TM Roh នឹងចូលរួមនៅក្នុងព្រឹត្តិការណ៍ Snapdragon Summit 2024 នៅ Maui នឹងពិភាក្សាជាមួយនឹងនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Qualcomm ជាច្រើនរូបអំពីអនាគតនៃ  mixed reality (XR) ផងដែរ។ គិតចាប់តាំងពីឆ្នាំ 2023 មក ក្រុមហ៊ុន Samsung និង Google បានធ្វើការជាមួយនឹងក្រុមហ៊ុន Qualcomm នៅក្នុងការអភិវឌ្ឍទៅលើ XR (Mixed Reality) platform ថ្មីផងដែរ៕