ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

លោក Xu Jieyun ប្រធានផ្នែកទំនាក់ទំនងសាធារណៈរបស់ Xiaomi និយាយថា អ្នកទិញស្មាតហ្វូន Mi 10 និង Mi 10 PRO ចំនួន 40% គឺជាមិត្តថ្មី

ដោយ

Koun Jab Luffy

16 កុម្ភៈ 2020 04:59 ទៀបភ្លឺ

អាន 2 នាទី

Article image
តាមការបញ្ជាក់នៅក្នុងរបាយការណ៍ជាច្រើននាពេលថ្មីៗនេះ បានអោយដឹងថា ស្មាតហ្វូន Xiaomi Mi 10 គឺដាក់លក់បានត្រឹមតែ 1 នាទីប៉ុណ្ណោះ នៅមុនពេលដែលស្មាតហ្វូននេះ អស់ពីស្តុក។ តួរលេខនេះបង្ហាញថា ស្មាតហ្វូននេះពិតជាមានប្រជាប្រិយភាពខ្លាំងមែនទែន។ ទោះជាយ៉ាងណាក៏ដោយនោះ អតិថិជនដែលចង់ទិញស្មាតហ្វូននេះ ផ្សេងទៀតត្រូវធ្វើការរង់ចាំសិនមុនពេលដែលមានការលក់មួយផ្សេងទៀត។ នេះគឺដោយសារតែរោងចក្រផលិតកម្មរបស់ស្មាតហ្វូននេះ គឺបច្ចុប្បន្នត្រូវបានជាប់គាំងនៅឡើយដោយសារតែស្ថានភាពនៃការរីករាលដាលនៃមេរោគកូរ៉ូណាវីរុសនៅក្នុងប្រទេសចិន។ ដូចនេះ ការលក់នៅពេលក្រោយអាចនឹងចំណាយពេលយូរបន្តិច។
លោក Xu Jieyun អ្នកគ្រប់គ្រងទូទៅនៃផ្នែកទំនាក់ទំនងសាធារណៈរបស់ក្រុមហ៊ុន Xiaomi Group បានទម្លាយនូវព័ត៌មានមួយចំនួនអំពីការលក់ស្មាតហ្វូន Xiaomi 10 series  នេះផងដែរ។ តាមការបញ្ជាក់របស់គាត់ យ៉ាងហោចណាស់ 40% នៃអ្នកប្រើប្រាស់ដែលទិញស្មាតហ្វូន Xiaomi Mi 10 នេះ គឺមកពីម៉ាកយីហោផ្សេង។ ស្មាតហ្វូននេះ គឺមានការពេញនិយមខ្លាំងមែនទែននៅលើទីផ្សារ។ នេះគឺជាអ្វីដែលក្រុមហ៊ុន OEMs ជាច្រើនចង់បាននោះ គឺការទាញយកនូវអតិថិជនរបស់ម៉ាកយីហោក្រុមហ៊ុនផ្សេង។ គាត់បាននិយាយថា វាក៏មានមិត្តថ្មីជាច្រើនមកទីនេះផងដែរ។
Article image
អ្នកគាំទ្ររបស់ Mi ដែលមិនអាចទិញនៅថ្ងៃនេះ សូមអធ្យាស្រ័យផង។ នៅថ្ងៃទី 18 ខែកុម្ភៈនេះ ស្មាតហ្វូន Xiaomi 10 Pro  នឹងដាក់លក់ជាលើកដំបូងបំផុត។ នេះមិនមែនមានន័យថា ពាក្យថាមិត្តថ្មីនេះ គឺជាការបោះបង់ចោលនូវម៉ាកយីហោចាស់ៗរបស់ពួកគេនោះទេ។ មានការបង្ហាញថា ក្រុមហ៊ុន Xiaomi បាននឹងកំពុងផ្តល់នូវហេតុផលមួយសម្រាប់អ្នកលេងនៅលើអ៊ីនធឺណិតដើម្បីសាកល្បងនូវម៉ាកយីហោនេះ។ ប្រសិនបើ Xiaomi Mi 10 មិនអាចបំពេញនូវការរំពឹងទុកនេះ បាននោះទេ អ្នកប្រើប្រាស់ទាំងនេះ ប្រហែលជានឹងរលាយបាត់ភ្លាមៗ នៅពេលដែលស្មាតហ្វូននេះមកដល់។
Article image
ស្មាតហ្វូន Xiaomi Mi 10 នេះ មានអេក្រង់គែមកោង 6.67 អ៊ីង AMOLED punch-hole ជាមួយនឹងកម្រិត 90Hz refresh rate  និង touch sampling rate 180Hz ។ សម្រាប់ចង្កាខាងក្រោមនៃអេក្រង់របស់ស្មាតហ្វូននេះគឺ 3.32 mm ហើយអេក្រង់នេះទ្រទ្រង់នូវកម្រិតពន្លឺ 3.0, 1120nit brightness, 5000000: 1 contrast ratio និងដំណើរការ COP ថែមទៀត។ ស្មាតហ្វូននេះដំណើរការនូវ Qualcomm Snapdragon 865 SoC ដែលទ្រទ្រង់នូវ SA / NSA dual-mode ។វាប្រើប្រាស់នូវម៉េមូរី LPDDR 5 memory  និង UFS3.0 ដែលមានល្បឿននៃការ Write 730MB / s ។ វាទ្រទ្រង់នូវ Wi-Fi 6 ដែលមានកម្រិតល្បឿន 9.6Gbps ថែមទៀត។ ស្មាតហ្វូន Mi 10 នេះក៏មានពិន្ទុ 585,000នៅលើ AnTuTu benchmark៕

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.

លោក Xu Jieyun ប្រធានផ្នែកទំនាក់ទំនងសាធារណៈរបស់ Xiaomi និយាយថា អ្នកទិញស្មាតហ្វូន Mi 10 និង Mi 10 PRO ចំនួន 40% គឺជាមិត្តថ្មី