
សម្រាប់ឆ្នាំនេះ វត្តមានរបស់ស្មាតហ្វូន iPhone 17 Series ត្រូវបានគេរំពឹងថា អាចប្រហែលជាមិនមានការ upgrade ខ្លាំងទៅលើបច្ចេកវិទ្យាសាកថ្មល្បឿនលឿនដូចដៃគូរប្រជែងនានានោះទេ ខណៈដែលអ្នកប្រើប្រាស់ជាច្រើន បានបង្ហាញនូវក្តីសង្ឃឹមថាក្រុមហ៊ុនអាមេរិកាំងមួយនេះ នឹងមានការបង្កើនល្បឿនខ្លាំងជាងមុន។ យោងតាមការបញ្ជាក់ចេញពីរបាយការណ៍ជាច្រើននាពេលថ្មីនេះ បានអោយដឹងថា iPhone 17 Series ដែលមានដូចជា iPhone 17, iPhone 17 Air, iPhone 17 Pro និង iPhone 17 Pro Max នឹងមានការទ្រទ្រង់ទៅលើបច្ចេកវិទ្យាសាកថ្មត្រឹមតែ 35W wired charging នេះបើតាមការបញ្ជាក់ចេញពីអ្នកវិភាគ Jeff Pu។
គួរបញ្ជាក់ថា កាលពីឆ្នាំមុននេះ ChargerLAB ធ្លាប់បានបញ្ជាក់ថា ស្មាតហ្វូន iPhone 16 Pro Max គឺមានល្បឿន 37W ( ហើយនឹងមានការគាំទ្រជាមួយនឹឆ្នាំងសាក Apple’s 140W USB-C power adapter) នៅក្នុងការតេស្តរបស់ពួកគេ។ សម្រាប់ស្មាតហ្វូន iPhone 16 ក៏នឹងមានល្បឿននៃការសាកថ្មដល់ទៅ 38W ហើយអត្រានៃការសាកថ្មថេររបស់វាគឺ 20W ថែមទៀតផង។ ដូច្នេះផ្អែកតាមការបញ្ជាក់ចេញពីអ្នកវិភាគ Jeff Pu យើយអាចនិយាយបានថា ល្បឿននៃការសាកថ្មនេះ គឺដូចទៅនឹងស្មាតហ្វូនជាច្រើនម៉ូឌែលកាលពីឆ្នាំមុននេះអញ្ចឹងដែរ។

សូមជំរាបថា គិតមកទល់ពេលនេះ ស្មាតហ្វូនជាច្រើនរបស់ Android គឺមានការបង្កើនទៅកាន់ទំហំដល់ 100W ហើយ។ ជាក់ស្តែង ការសាកថ្មលឿនជាងមុនអាចនឹងធ្វើអោយកម្តៅមានការកើនឡើង ហើយវាក៏មិនអាចជួយអោយការប្រើប្រាស់ថាមពលថ្មបានយូរនោះទេ។

ប៉ុន្តែតាមរយៈព័ត៌មាននេះ លោក Jeff Pu នៅមិនទាន់និយាយអំពីការផ្លាស់ប្តូរណាមួយទៅលើបច្ចេកវិទ្យា MagSafe wireless charging សម្រាប់ស្មាតហ្វូន iPhone 17 ។ បច្ចុប្បន្ននេះ ស្មាតហ្វូន iPhone 16 series គឺទ្រទ្រង់ទៅលើ 25W wireless charging ជាមួយនឹង MagSafe ហើយស្មាតហ្វូន iPhone 17 Series ក៏អាចនឹងប្រើប្រាស់នូវស្តង់ដារនេះដូចគ្នាផងដែរ៕
