
យោងតាមការបែកធ្លាយថ្មីមួយនៅថ្ងៃនេះ បានបង្ហើបថា ស្មាតហ្វូនជំនាន់ថ្មី Huawei Pura 90 Series ដែលត្រៀមនឹងប្រកាចេញនៅលើទីផ្សារនាពេលខាងមុខនេះ គឺនឹងមានការផ្លាស់ប្តូរដ៏ធំមួយទៅលើការឌីស្សាញរូបរាងទាំងស្រុង ដោយម៉ូដែលថ្មីនេះ នឹងមានការប្រើប្រាស់នូវអេក្រង់រាបស្មើ នេះបើតាមការបញ្ជាក់នៅក្នុងការបែកធ្លាយចុងក្រោយនេះ។ ដូចគ្នានេះដែរ បើអ្នកទម្លាយ DigitalChatStation បានបញ្ជាក់ថា ស្មាតហ្វូនត្រកូល Pura ជំនាន់ថ្មីនេះ នឹងប្រើប្រាស់នូវអេក្រង់រាបស្មើរ។
សូមជំរាបថា ក្រុមហ៊ុន Huawei ទើបតែបានបង្ហាញចេញនូវស្មាតហ្វូនជំនាន់ថ្មី Mate 80 Series ថ្មីៗនេះដែរ ដោយស្មាតហ្វូនថ្មីនេះ មានការឌីស្សាញជាមួយនឹងអេក្រង់រាបស្មើរ Flat display ដែលបានបិទបញ្ចប់ការឌីស្សាញជាមួយអេក្រង់កោងដែលគេនិយមប្រើប្រាស់នៅលើស្មាតហ្វូន Flagship នាពេលនេះហើយ។ គួរបញ្ជាក់ផងដែរថា អស់ជាច្រើនឆ្នាំមកហើយ ក្រុមហ៊ុន Huawei បានប្រើប្រាស់នូវអេក្រង់កោង Curved-edge displays នៅលើស្មាតហ្វូនប្រណិតជាច្រើនដូចជា Mate Series និង P-Series។

ជាមួយនិងការប្រើប្រាស់នូវអេក្រង់ Full-Flat នៅពេលនេះ ត្រូវបានអ្នកទម្លាយនិយាយថាគឺនឹងផ្តល់នូវបទពិសោធន៍ថ្មីកាន់ តែអស្ចារ្យសម្រាប់អ្នកប្រើប្រាស់ស្មាតហ្វូន Pura series ជំនាន់ថ្មីនេះ។ ស្មាតហ្វូននេះ ក៏នឹងមានគែម Bezels ស្តើងដើម្បីជួយបង្កើនទៅលើ screen-to-body ratio កាន់តែធំដែលផ្តល់នូវបទពិសោធន៍នៃការទស្សនាដ៏អស្ចារ្យមួយកម្រិតទៀតផង។ ស្មាតហ្វូន Huawei Pura 90 series នឹងបង្ហាញខ្លួននៅឆ្នាំក្រោយនេះ៕

