ស្វែងរកពួកយើង:

វត្តមានស្មាតហ្វូនស៊េរីថ្មី Huawei Mate 80 RS អាចនឹងមានការផ្លាស់ប្តូរដ៏ធំមួយ

ដោយ

Koun Jab Luffy

05 កញ្ញា 2025 07:40 ព្រឹក

អាន 2 នាទី

Article image
ជាមួយនិងវត្តមានស្មាតហ្វូនស៊េរីថ្មី Huawei Mate 80 RS Ultimate Design ឆ្នាំនេះ មិនត្រឹមតែធ្វើអោយអ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើលប៉ុណ្ណោះទេ គឺថែមទាំងមានបច្ចេកវិទ្យាទំនើបៗជាច្រើនទៀតផងដែរ ជាពិសេស គឺទៅលើការឌីស្សាញកាមេរ៉ានៅលើស្មាតហ្វូននេះតែម្តង។ តាមការបែកធ្លាយមុននេះ បាននិយាយថា សម្រាប់ឆ្នាំនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនមួយនេះ ហាក់ដូចជាមានគម្រោងចង់ធ្វើការផ្លាស់ប្តូរដ៏ធំមួយទៅលើស្មាតហ្វូនត្រកូល Mate ចុងក្រោយបំផុតមួយនេះ ជាមួយនឹងកាមេរ៉ាមូលផុសខាងក្រោយដ៏ទាក់ទាញ។
តាមការបែកធ្លាយថ្មីកន្លងមកក៏បានបង្ហើបថា ស្មាតហ្វូនស៊េរីថ្មី Huawei Mate 80 RS Ultimate Design អាចនឹងមានកាមេរ៉ាផុសរង្វង់នៅខាងក្រោយ។ ប្រសិនបើនេះ គឺការពិតនោះ ម៉ូដែលនេះ អាចនឹងក្លាយជាការផ្លាស់ប្តូរដ៏ធំមួយនៅក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ។ ជាមួយគ្នានេះ អ្នកទម្លាយ SmartPikachu ក៏បានបង្ហោះនៅលើ Weibo ផងដែរ ដោយបាននិយាយថា ស្មាតហ្វូនថ្មីនេះ នឹងមានការប្រើប្រាស់នូវកាមេរ៉ាខាងក្រោយមូលផុសនៅខាងក្រោយ ហើយនឹងមានការប្រើប្រាស់នូវបច្ចេកវិទ្យា Advanced Active Heat Control Technology កម្រិតខ្ពស់ ដើម្បីបង្កើនទៅលើប្រសិទ្ធិភាពកាន់តែខ្លាំង។
Article image
បច្ចេកវិទ្យាបំភាយកំដៅនេះ (Heat Dissipation Tech) គឺរួមចំណែកយ៉ាងសំខាន់នៅក្នុងការថតវីដេអូ។ បើទោះបីជាអ្នកទម្លាយនេះ មិនទាន់បានបញ្ជាក់ឈ្មោះរបស់ស្មាតហ្វូននេះក៏ដោយនោះ ត្រូវបានគេដឹងថា គឺជាស្មាតហ្វូន Huawei Mate 80 នៅក្នុងការបែកធ្លាយនេះ។ នេះគឺជាលើកដំបូងបំផុតក្នុងប្រវត្តិសាស្រ្តនៃត្រកូលស្មាតហ្វូន RS Ultimate ដែលផ្លាស់ប្តូរទៅលើការឌីស្សាញរូបរាងថ្មីនៃកាមេរ៉ានោះ។
Article image
មកដល់ពេលនេះ ក្រុមហ៊ុន Huawei មិនធ្លាប់ធ្វើការផ្លាស់ប្តូរទៅលើស្មាតហ្វូនត្រកូល Mate series នោះទេ ក្រុមហ៊ុនបច្ចេកវិទ្យានេះ ក៏មិនទាន់មានការប្រកាសលម្អិតណាមួយដែរទៅលើរឿងនេះ។ សម្រាប់ឆ្នាំ 2025 នេះ អាចនឹងមានការផ្លាស់ប្តូរប្រកបដោយភាពច្នៃប្រឌិតជាច្រើនសម្រាប់ក្រុមហ៊ុន Huawei ទៅលើផលិតផលជាច្រើនរបស់ខ្លួន។ សម្រាប់ស្មាតហ្វូនMate 80 RS នេះអាចនឹងមានការប្រើប្រាស់នូវ ceramic + titanium mixture, cooling និងរ៉េមទំហំដល់ទៅ 24GB ៕