ស្វែងរកពួកយើង:

វត្តមាន iPhone 16e នឹងផ្លាស់ប្តូររឿងចំនួន 5 នេះ!

ដោយ

Koun Jab Luffy

21 កុម្ភៈ 2025 08:31 ព្រឹក

អាន 3 នាទី

Article image
យោងតាមទម្លាយព័ត៌មានថ្មីៗនេះ បានអោយដឹងថា ការបង្ហាញវត្តមានរបស់ស្មាតហ្វូន iPhone 16e អាចនឹងក្លាយជាទំព័រថ្មីសម្រាប់ក្រុមហ៊ុន Apple ប៉ុន្តែវត្តមានរបស់ស្មាតហ្វូននេះ នឹងបង្ហាញនូវការផ្លាស់ប្តូរដ៏សំខាន់ចំនួន 5។
ការបញ្ចប់នូវការឌីស្សាញស្មាតហ្វូនដែលមានរូបរាងតូច
វត្តមានរបស់ស្មាតហ្វូន  Apple iPhone 16e អាចនឹងបញ្ចប់នូវការឌីស្សាញរូបរាងស្មាតហ្វូនតូចហើយ។ ស្មាតហ្វូននេះមានវិមាត្រ 146.7x71.5x7.8mm ហើយវាមានទំហំធំជាងស្មាតហ្វូន iPhone SE 2022 ដែលមានវិមាត្រ 138.4x67.3x7.3mm ដែលនេះមានការបង្កើនទំហំជាងមុនដល់ទៅ 20% ។
ការបញ្ចប់នៃសករាជរបស់ស្មាតហ្វូន “SE”
ជាមួយនឹងការប្រកាសបង្ហាញនូវស្មាតហ្វូន iPhone 16e នេះ ក្រុមហ៊ុន Apple សម្រេចក្នុងការបញ្ចប់នូវស្មាតហ្វូន “SE”។ ការផ្លាស់ប្តូរនេះ អាចបង្ហាញអំពីយុទ្ធសាស្រ្តនៃការផ្លាស់ប្តូរផលិតផលរបស់ក្រុមហ៊ុន Apple ដែលចង់ចាកចេញពីម៉ូឌែល  “Special Edition” នេះ។ ក្រុមហ៊ុន Apple នៅមិនទាន់ទម្លាយថា ‘e’ នៅលើស្មាតហ្វូន iPhone 16e តំណាងអោយពាក្យអ្វីនោះទេ ប៉ុន្តែវាអាចជា  “economical,” “essential,” “edition”ឬ “enhanced” ។
ការចាកចេញនូវ Touch ID Sensor
ការលុបចោលនូវ Touch ID គឺជាការផ្លាស់ប្តូរដ៏សំខាន់នៃយុទ្ធសាស្រ្តផ្ទៀងផ្ទាត់ជីវសាស្រ្តរបស់ក្រុមហ៊ុន Apple។ ការប្រើប្រាស់នូវ Face ID បានក្លាយជាវិធីសាស្រ្តតែមួយគត់ដែលចេញពីការផ្ទៀងផ្ទាត់ដោយប្រើប្រាស់ម្រាមដៃ ដែលមនុស្សជាច្រើនបានទម្លាប់ហើយនោះ។ ការប្រើប្រាស់នូវ Face ID នេះ នឹងក្លាយជាការបោះបង់ចោលនូវការប្រើប្រាស់ Touch ID ។
ការបញ្ចប់ការប្រើប្រាស់ផត  Lightning Port
ការបញ្ចប់នៃការប្រើប្រាស់ទៅលើផត  Lightning Port នេះគឺជាសញ្ញានៃការចាប់ផ្តើមទៅលើការប្រើប្រាស់នូវ USB-C របស់ក្រុមហ៊ុន Apple។ ការផ្លាស់ប្តូរនេះ គឺធ្វើអោយក្រុមហ៊ុន Apple អាចស្របទៅតាមស្តង់ដារឧស្សាហកម្ម និងការផ្តល់អោយអ្នកប្រើប្រាស់នូវភាពងាយស្រួលក្នុងការសាកថ្ម និងបញ្ចូនទិន្នន័យថែមទៀត។
ការបញ្ចប់ម៉ូឌែលមុនៗដោយស្ងាត់ៗ
ការបង្ហាញវត្តមានរបស់ស្មាតហ្វូន iPhone 16e អាចនឹងក្លាយជាការបញ្ចប់ទៅលើស្មាតហ្វូន iPhone ម៉ូឌែលមុនៗនេះផងដែរជាពិសេសទៅលើស្មាតហ្វូន iPhone SE 2022 និង iPhone 14 ខណៈពេលដែលស្មាតហ្វូនទាំងពីរនេះ ត្រូវបានដកចេញពីវេបសាយផ្លូវការរបស់ក្រុមហ៊ុន Apple ហើយនោះ។
លក្ខណៈសម្បត្តិរបស់ស្មាតហ្វូនiPhone 16e
ស្មាតហ្វូន iPhone 16e នេះ នឹងមានអេក្រង់ទំហំ 6.1-អ៊ីង Super Retina XDR OLED ល្បឿន 60Hz display ជាមួយនឹងកម្រិតភាពច្បាស់ 2532x1170 pixels, ពន្លឺអេក្រង់ 1200 nits និងការពារដោយកញ្ចក់ Ceramic Shield។ ស្មាតហ្វូននេះប្រើប្រាស់នូវបន្ទះឈីប Apple A18 និងរ៉េមទំហំ 8GB។ សម្រាប់ការសាកថ្មរបស់ស្មាតហ្វូននេះគឺ  20W wired និង 7.5W wireless។
ស្មាតហ្វូន iPhone 16e ដំណើរការនូវ iOS 18 ដែលទ្រទ្រង់ទៅលើ Apple Intelligence ថែមទៀត។ សម្រាប់ការថតរូបភាពនោះ ស្មាតហ្វូននេះ មានកាមេរ៉ាខាងមុខទំហំ 12-Megapixel ជាមួយនឹង Face ID និងកាមេរ៉ាខាងក្រោយទំហំ 48-Megapixel ជាមួយនឹង  2x lossless zoom ។
សម្រាប់មុខងារជាច្រើនទៀតរបស់ស្មាតហ្វូន iPhone 16e នេះ មានដូចជា Apple C1 modem, satellite connectivity, Action Button, Wi-Fi 6, Bluetooth 5.3, NFC, USB-C port និង IP68 ជាមួយនឹងគែមធ្វើពីអាលុយមីញ៉ូមផងដែរ។ ស្មាតហ្វូននេះនឹងមានពណ៌ស និងខ្មៅ ហើយការ Pre-Order ចាប់ពីថ្ងៃទី 21 ខែកុម្ភៈនេះ ខណៈពេលដែលការលក់ជាផ្លូវការគឺនៅថ្ងៃទី 28 ខែកុម្ភៈខាងមុខនេះ៕