ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

វីដេអូដំបូងបង្ហាញពីប្រព័ន្ធប្រតិបត្តិការ HarmonyOS2.0 ដែលប្រើប្រាស់នៅលើទូរស័ព្ទអេក្រង់បត់ Huawei Mate X2

ដោយ

Koun Jab Luffy

29 មេសា 2021 12:16 ថ្ងៃត្រង់

អាន 2 នាទី

Article image
HarmonyOS2.0 គឺជាប្រតិបត្តិការទូរស័ព្ទថ្មីដែលបង្កើតឡើងដោយក្រុមហ៊ុន Huawei ផ្ទាល់ ហើយប្រតិបត្តិការទូរស័ព្ទថ្មីនេះត្រូវបានគេរំពឹងថានឹងដាក់អោយប្រើបានផ្លូវការណ៍នៅមិថុនា, ឆ្នាំ 2021 ខាងមុខនេះ។ ហើយពេលនេះប្រតិបត្តិការទូរស័ព្ទថ្មីនេះគឺបាននឹងកំពុងស្ថិតក្នុងដំណាក់ការអភិវឌ្ឍន៍សម្រេចចុងក្រោយផ្លូវការណ៍ហើយ។ យ៉ាងណាមិញក្នុងពេលនេះយើងក៏បានប្រទះឃើញវីដេអូបង្ហាញពី HarmonyOS2.0 ដែលប្រតិបត្តិការនៅលើទូរស័ព្ទអេក្រង់បត់ជំនាន់ថ្មី Huawei Mate X2 ផងដែរ។
បើតាមការបង្ហាញនៅក្នុងវីដេអូយើងសង្ខេតឃើញថា UI នៃប្រតិបត្តិការទូរស័ព្ទថ្មីនេះគឺមានលក្ខណៈប្រហាក់ប្រហែលគ្នានឹង UI របស់ប្រតិបត្តិការ Android ដែរ ជាពិសេសគឺផ្ទាំងផ្តល់ដំណឹង (Notification Bar), រូបតំណាងកម្មវិធីនីមួយៗ (Icon) និងការឌីស្សាញលើផ្នែកមួយចំនួន។ ចំនែករបៀបនៃការប្រើប្រាស់ក៏ប្រហាក់ប្រហែលគ្នាផងដែរ ដូចជា ការអូសលើផ្ទៃហូមស្រ្គីនពីលើចុះក្រោមដើម្បីចូលទៅកាន់មុខងារស្វែងរក (Search Engine) របស់ទូរស័ព្ទ ដែលគេប្រាកដថាជាកម្មវិធីស្វែងរក Petal Search ដែលបានដាក់អោយប្រើប្រាស់នៅលើឧបករណ៍ជាលក្ខណៈសកលរួចរាល់ហើយ។
អូសត្រង់គែមអេក្រង់ខាងស្តាំពីលើចុះក្រោមដើម្បីចូលទៅមុខងារផ្លូវកាត់ (Control Center) និងអូសត្រង់គែមខាងឆ្វេងចុះក្រោមដើម្បីមើលសារជូនដំណឹងផ្សេងៗ (Notifications)។ ជាងនេះទៅទៀតរាល់កម្មវិធីដែលបានដំឡើងមកស្រាប់ជាមួយប្រតិបត្តិការទូរស័ព្ទថ្មីនេះគឺបង្ហាញថាគាំទ្រនូវមុខងារ Gesture ដែលមានន័យថា យើងអាចចុចអោយជាប់នៅលើកម្មវិធីណាមួយដើម្បីបង្ហាញពីព័ត៌មានបន្ថែមនៅលើកម្មទាំងនោះដោយមិនចាំបាច់បើកដំណើរកម្មវិធីឡើយ។ ទោះជាយ៉ាងណាគេមិនទាន់ដឹងច្បាស់ទេថា តើមុខងារ Gesture នៅលើ Harmony OS2.0 របស់ Huawei អាចដំណើរការតែលើអេក្រង់ធំរបស់ទូរស័ព្ទ Mate X2 នេះ ឬក៏អាចដំណើរការបានរាល់គ្រប់គ្រប់ទូរស័ព្ទទាំងអស់ដែរ ឬយ៉ាងណា។
Article image
ដូច្នេះ សរុបមក រាល់ព័ត៌មានផ្លូវការណ៍ទាំងឡាយទាក់ទងនឹងប្រតិបត្តិការទូរស័ព្ទថ្មីដែលអភិវឌ្ឍន៍ឡើងដោយក្រុមហ៊ុន Huawei យើងគ្រប់គ្នានឹងបានដឹងជាក់ច្បាស់ផ្លូវការណ៍នៅពេលដែលក្រុមហ៊ុនប្រកាសចេញដាក់អោយប្រើផ្លូវការណ៍ ដែលតាមប្រភពព័ត៌មានផ្លូវការណ៍ HarmonyOS2.0 នឹងបង្ហាញវត្តមានផ្លូវការណ៍នៅលើកំពូលទូរស័ព្ទឆ្លាតជំនាន់ថ្មី Huawei P50 Series ដែលត្រៀមចេញនៅខែក្រោយនេះ (ខែឧសភា)៕

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.