ស្វែងរកពួកយើង:

វីដេអូថ្មីបង្ហាញពីភាពធន់រឹងមាំរបស់ស្មាតហ្វូន OPPO A5 Pro

ដោយ

Koun Jab Luffy

19 ធ្នូ 2024 10:02 ព្រឹក

អាន 2 នាទី

Article image
OPPO A5 Pro គឺជាម៉ូដែលថ្មីមួយដែលគេដឹងថា នឹងមានការប្រកាសចេញនៅលើទីផ្សារនាថ្ងៃទី 24 ខែធ្នូ ខាងមុខនេះហើយ ដោយស្មាតហ្វូននេះត្រូវបានគេអោយឈ្មោះថា “Durable God of War” ដែលមានការផ្តោតខ្លាំងទៅលើភាពធន់ និងអានុភាពខ្លាំងមានភាពជឿជាក់។ ថ្មីៗនេះ ក្រុមហ៊ុន OPPO ក៏បានទម្លាយនូវព័ត៌មានថ្មីៗរបស់ស្មាតហ្វូនថ្មីនេះផងដែរ។ នៅថ្ងៃនេះ យោងតាមការបង្ហោះវីដេអូថ្មីមួយ គឺមានការបង្ហាញចេញនូវជម្រើសពណ៌ដែលមាននៅលើស្មាតហ្វូនជំនាន់ថ្មី OPPO A5 Pro ថែមទៀតហើយ។
OPPO A5 Pro នឹងមានជម្រើសពណ៌ Sandstone Purple, Quartz White និង Rock Black ហើយនៅក្នុងវីដេអូខាងលើនេះ ក៏បានបង្ហាញនូវភាពធន់រឹងមាំដែលមាននៅលើស្មាតហ្វូនជំនាន់ថ្មីផងដែរ។ ស្មាតហ្វូននេះ នឹងមានការបំពាក់នូវបច្ចេកវិទ្យាការពារទឹក និងធូលី IP69 ដូចម៉ូដែ OPPO A3 Pro អញ្ចឹង។ OPPO A5 Pro ត្រូវបានគេបង្ហាញថា គឺមានលេខម៉ូដែល “PKP110,” ហើយក៏មានការបញ្ជាក់ទទួលស្គាល់នៅលើបញ្ជី TENAA របស់ចិនរួចរាល់ហើយផងដែរ។
Article image
Article image
OPPO A5 Pro គឺនឹងមានអេក្រង់ទំហំ 6.7-អ៊ីង OLED display គាំទ្រជាមួយនិងការបង្ហាញចេញបានទំហំ 2412x1080 pixels និងមានកម្រិត 10-bit color depth ដែលផ្តល់នូវការបង្ហាញចេញជាមួយកម្រិតពណ៌ស្អាតបំផុត។ ស្មាតហ្វូននេះដំណើរការនៅលើបន្ទះឈីប octa-core ល្បឿន 2.5GHz ដែលគេជឿជាក់ថា គឺជាបន្ទះឈីប Dimensity 7300 ហើយនិងមានរ៉េម 12GB អង្គចងចាំទំហំ 256GB ព្រមទាំងមានថ្មទំហំ 6,000mAh។ ចំពោះកាមេរ៉ាវិញ នៅលើស្មាតហ្វូននេះ គឺមានកាមេរ៉ាមុខទំហំ 16-Megapixel និងកាមេរ៉ាក្រោយ 2 គ្រាប់មានទំហំ 50-Megapixel និង 2-Megapixel ហើយនិងរត់នៅលើ Android 15 ផ្អែកជាមួយ ColorOS 15 UI។