
បន្ទាប់ពីការប្រកាសចេញនូវ OPPO Reno 11 Series ដែលមានដូចជា Reno 11 5G និង Reno 11 Pro 5G នៅក្នុងទីផ្សារប្រទេសឥណ្ឌូនេស៊ីរួចមកនៅពេលនេះ មានការបញ្ជាក់ថា សមាជិកថ្មី Reno 11F 5G របស់ក្រុមហ៊ុននេះ នឹងមានការបង្ហាញវត្តមាននៅលើទីផ្សារឆាប់ៗនេះផងដែរ។ ស្មាតហ្វូនថ្មីនេះ គឺមានឆ្លងកាត់ការចុះបញ្ជីនៅលើស្ថាប័ន TDRA របស់ប្រទេស UAE និងស្ថាប័ន NBTC របស់ប្រទេសថៃរួចរាល់ហើយ។ សម្រាប់ព័ត៌មានរបស់ស្មាតហ្វូនថ្មីនេះ ក្រុមហ៊ុន OPPO ក៏មានការបង្ហាញជាផ្លូវការនៅលើបណ្តាញសង្គម X របស់ខ្លួនប្រចាំនៅប្រទេសឥណ្ឌូនេស៊ីរួចហើយផងដែរ។
នៅលើបញ្ជីនេះនៅមិនទាន់មានការបង្ហាញចេញនូវព័ត៌មានស៊ីជម្រៅទាក់ទងនឹងស្មាតហ្វូន OPPO 5G ថ្មីនេះនៅឡើយទេ ដោយគ្រាន់តែបញ្ជាក់ថា ស្មាតហ្វូន Reno 11F 5G នឹងបង្ហាញវត្តមាននៅលើទីផ្សារប្រទេសថៃ។ បើមើល ទៅលើវត្តមានស្មាតហ្វូន Reno 11F 5G ដែលបង្ហាញនៅលើផេករបស់ប្រទេសឥណ្ឌូនេស៊ី គឺបញ្ជាក់ថា ស្មាតហ្វូន នេះ នឹងមានវត្តមាននៅថ្ងៃទី 24 កុម្ភៈខាងមុខនេះ។

OPPO បានបញ្ជាក់ថា Reno 11F 5G គឺនឹងមានភាពធន់ជាមួយនិងការជ្រាបទឹក ហើយនិងថ្មដែលអាចប្រើប្រាស់បាន 4 ឆ្នាំ។ ថ្មីៗនេះ ក៏មានការទម្លាយពីមុខងារ Portrait នៅលើកាមេរ៉ា 3 គ្រាប់ រួមជាមួយនិងបច្ចេកវិទ្យាសាក ultra-fast charging ផងដែរ។ ស្មាតហ្វូននេះ នឹងមានពណ៌ green, pink និង blue។ របាយការណ៍ថ្មីៗនេះ ត្រូវបានដាក់អោយមានកាសរ pre-orders នៅលើទីផ្សារ offline markets រួចហើយ។
ស្មាតហ្វូននេះមានអេក្រង់ទំហំ 6.7-អ៊ីង AMOLED កម្រិត FHD+ និងរត់ជាមួយល្បឿន 120Hz refresh rate ហើយនិងប្រើប្រាស់នូវបន្ទះឈីប Dimensity 7050 រួមជាមួយនិងរ៉េមទំហំ 8GB និងអង្គចងចាំទំហំ 256GB។ ស្មាតហ្វូននេះមានថ្មទំហំ 5,000mAh កម្លាំងសាក 67W fast charging។ សម្រាប់កាមេរ៉ាមុខ គឺមានទំហំ 32MP និងកាមេរ៉ាក្រោយមានទំហំ 64MP, 8MP ultra-wide និងមួយគ្រាប់ទៀតមានទំហំ 2MP macro។ នៅលើស្មាតហ្វូននេះ ក៏នឹងមានប្រព័ន្ធស្កែនម្រាមដៃនៅលើអេក្រង់ រួមជាមួយបច្ចេកវិទ្យាការពារទឹក និងធូលី IP67ទៀតផង។
