ស្វែងរកពួកយើង:

សហរដ្ឋអាមេរិក ចាប់ផ្តើមធ្វើការស៊ើបអង្កេតក្រុមហ៊ុន SMIC ទាក់ទងនឹងការបំពានទៅលើច្បាប់នាំចេញបន្ទះឈីបនៅលើ Huawei Mate 60 Pro

ដោយ

Koun Jab Luffy

24 មីនា 2024 11:52 ថ្ងៃត្រង់

អាន 2 នាទី

Article image
ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក បានធ្វើការស៊ើបអង្កេតទៅលើក្រុមហ៊ុន SMIC បន្ថែមទៀតហើយ ថាតើ ក្រុមហ៊ុននេះ បានធ្វើខុសច្បាប់ទេក្នុងការប្រើប្រាស់នូវ Tools របស់សហរដ្ឋអាមេរិក នៅក្នុងការផលិតនូវបន្ទះឈីប Kirin 9000S។ តាមការបញ្ជាក់ចេញពី Alan Estevez ដែលជាមន្ត្រីជាន់ខ្ពស់នៃនាយកដ្ឋានស៊ើបអង្កេតមួយនេះ បានបញ្ជាក់ថា ក្រុមហ៊ុនផលិតបន្ទះឈីបនេះ អាចនឹងបំពានទៅលើច្បាប់នៃការនាំចេញ ប៉ុន្តែស្ថានភាពនេះគឺស្ថិតនៅក្នុងការវាយតម្លៃនៅឡើយទេ។
ការប្រកាសចេញនូវការស៊ើបអង្កេតនេះ គឺធ្វើឡើងបន្ទាប់ពីការធ្វើសវនាការសភាកាលពីដើមសប្តាហ៍នេះ ហើយបើតាមរបាយការណ៍ជាច្រើន គឺបានបញ្ជាក់ថា រដ្ឋបាលរបស់លោក Biden បានពិចារណាក្នុងការហាមទៅលើក្រុមហ៊ុនផលិតបន្ទះឈីបចំនួន 4 ដែលក្នុងនោះក៏មានក្រុមហ៊ុន Semiconductor Manufacturing International Corp (SMIC) ដែលជាក្រុមហ៊ុនផលិតបន្ទះឈីប  7nm FinFET SoC សម្រាប់ក្រុមហ៊ុន Huawei ផងដែរ។
សូមជំរាបថា ស្មាតហ្វូន Huawei Mate 60 Pro រួមជាមួយនឹងស្មាតហ្វូនត្រកូល Mate និង Nova 12 គឺត្រូវបានក្រុមហ៊ុនសម្រេចអោយប្រើប្រាស់នូវបន្ទះឈីប Kirin 9000S ដែលបន្ទះឈីបនេះ ក៏ស្ថិតនៅក្នុងការហាមប្រាមពីសហរដ្ឋអាមេរិកផងដែរ។ ក្រុមហ៊ុននេះក៏បានធ្វើការបដិសេធក្នុងការអធិប្បាយទៅលើបញ្ហានេះផងដែរ។
Article image
ស្មាតហ្វូននេះ គឺត្រូវបានគេមើលឃើញថា គឺជានិមិត្មសញ្ញានៃការងើបឡើងវិញនៃប្រទេសចិន ខណៈពេលដែលទីក្រុងវ៉ាស៊ីនតោន ក៏បានព្យាយាមក្នុងការទប់ស្កាត់ក្រុមហ៊ុននេះជាបន្តបន្ទាប់ផងដែរ។ គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ ក្រុមហ៊ុន SMIC បានប្រើប្រាស់នូវ tools សហរដ្ឋអាមេរិកក្នុងការផលិតទៅលើបន្ទះឈីប 5G ផងដែរ៕
សហរដ្ឋអាមេរិក ចាប់ផ្តើមធ្វើការស៊ើបអង្កេតក្រុមហ៊ុន SMIC ទាក់ទងនឹងការបំពានទៅលើច្បាប់នាំចេញបន្ទះឈីបនៅលើ Huawei Mate 60 Pro