ស្វែងរកពួកយើង:

សិនស័រតេឡេហ្វូតូ 3x ហ៊្សូមនៅលើ Galaxy S26 Ultra អាចនឹងខ្យោយជាងមុន?

ដោយ

Koun Jab Luffy

11 កញ្ញា 2025 07:49 ព្រឹក

អាន 2 នាទី

Article image
ក្រុមហ៊ុន Samsung បាននឹងកំពុងតែធ្វើការលើស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួន Galaxy S26 Series ដែលគេដឹងថា នឹងមានវត្តមាននៅលើទីផ្សារនាដើមឆ្នាំ 2026 ខាងមុខនេះហើយ។ យោងតាមការបែកធ្លាយថ្មីៗនេះ មានការចែកចាយនូវរឿងរ៉ាវជាច្រើនរួចមកហើយទាក់ទងនឹងស្មាតហ្វូនថ្មីនេះ ជាពិសេសគឺទៅលើការប្រើប្រាស់នូវកាមេរ៉ា។ តាមព័ត៌មានថ្មីចុងក្រោយនេះ គឺបាននិយាយពីសមត្ថភាពនៃសិនស័រ Telephoto នៅលើស្មាតហ្វូនជំនានថ្មីនេះ។
យោងតាមការទម្លាយចេញពី Ice Universe បាបនអោយដឹងថា វត្តមានរបស់ Galaxy S26 Ultra នៅឆ្នាំក្រោយនេះ នឹងមានការប្រើប្រាស់នូវសិនស័រតេឡេហ្វូតូទំហំ 12MP ហ៊្សូម 3x គាំទ្រដោយសិនស័រ 1/3.94 អ៊ីង និងមានទំហំ 1.0µm pixels។ តាមការវាយតម្លៃទៅលើសិនស័រនេះ ត្រូវបានគេនិយាយថា អាចនឹងមានទំហំតូចជាងសិនស័រដែលប្រើប្រាស់នៅលើ Galaxy S25 Ultra ដែលជសិនស័រ Sony IMX754 ទំហំ 12MP ទំហំ 1/3.52 អ៊ីង និងមានកម្រិត 1.12µm pixels។ ប្រភពខាងលើនេះ បាននិយាយថា ភាពខុសគ្នារវាងសិនស័រទាំងពីរនេះ គឺខុសគ្នាតិចប៉ុណ្ណោះ ដោយសារតែការប្រើប្រាស់នូវ Camera Hardware ខណៈដែលទំហំសិនស័រ និងទំហំ Pixel ធ្វើការចាប់ពន្លឺផ្ទាល់។
Article image
ហើយបើមើលទៅលើកាមេរ៉ាផ្សេងទៀតហាក់បីដូចជាមិនមានការផ្លាស់ប្តូរទេ។ កន្លងមកនៅលើ Galaxy S25 Ultra គឺមានការប្រើប្រាស់នូវទំហំ 50MP ហ៊្សូម 5x Periscope Telephoto ដែលគាំទ្រដោយសិនស័រ 1/2.52-អ៊ីង និងទំហំ 0.7µm ហើយនិងប្រើកែវឡែន 111mm សម្រាប់ធ្វើការប្រជែងជាមួយនិងដៃគូររបស់ខ្លួន។  គួរបញ្ជាក់ថា វត្តមានរបស់ Apple iPhone 17 Pro កាលពីម្សិលមិញនេះ គឺមានការប្រើប្រាស់នូវកាមេរ៉ាទំហំ 48MP ហ៊្សូម 5x telephoto ខណៈដែលព័ត៌មានចចាមអារ៉ាមថ្មីចេញពីប្រទេសចិនបានបង្ហើបថា ស្មាតហ្វូនម៉ូដែល ‘Ultra’ អាចនឹងប្តូរមកប្រើប្រាស់នូវសិនស័រ Sony ទំហំ 200MP ជំនួសវិញ។
Article image
យោងតាមអ្នកទម្លាយ Ice Universe បានអោយដឹងបន្ថែមទៀតថា Samsung បានពិចារណាទៅលើការអាប់ដែរបន្ថែមសម្រាបកាមេរ៉ា 50MP ហ៊្សូម 4x Telephoto ប៉ុន្តែមិនទាន់អាចទៅរួចដោយសារតែមានបញ្ហាទៅលើបច្ចេកទេសមួយចំនួន ខណៈដែលការប្រើប្រាស់កាមេរ៉ាទំហំ 200MP Telephoto សម្រាប់ស្មាតហ្វូនជំនាន់ថ្មី Galaxy S26 Ultra គឺមិនទាន់បានដូចគ្នាដោយសារតែតម្លៃស្មាតហ្វូនថ្មីនឹងកាន់តែខ្ពស់។ ដូច្នេះស្មាតហ្វូនថ្មីនេះ គឺបន្តប្រើប្រាស់នូវកាមេរ៉ាគោលទំហំ 200MP wide និងមួយគ្រាប់ទៀតទំហំ 50MP ultra-wide ដដែល គឺមិនមានការផ្លាស់ប្តូរទេ។
សិនស័រតេឡេហ្វូតូ 3x ហ៊្សូមនៅលើ Galaxy S26 Ultra អាចនឹងខ្យោយជាងមុន?