ស្វែងរកពួកយើង:

សេចក្តីរាយការណ៌ថ្មី: Huawei Mate X7 នឹងបង្ហាញខ្លួនជាមួយពណ៌ទាក់ទាញ 5 ពណ៌

ដោយ

Koun Jab Luffy

20 តុលា 2025 08:10 ព្រឹក

អាន 2 នាទី

Article image
សម្រាប់ការប្រកាសចេញជាផ្លូវការណ៌នាពេលដ៏ខ្លីខាងមុខនេះ ក្រៅពីតែស្មាតហ្វូនជំនាន់ថ្មី Mate 80 Series ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Huawei ក៏នឹងមានបង្ហាញចេញនូវស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មីរបស់ខ្លួន Huawei Mate X7 ផងដែរ ដោយថែមទាំងមានការបញ្ចេញមកជាមួយនូវជម្រើសពណ៌ដ៏ស្រស់ស្អាតជាច្រើនពណ៌ថែមទៀតផង។ នៅក្នុងព័ត៌មានចុងក្រោយបំផុតដែលទម្លាយនៅលើអ៊ីនធឺណិតបានបង្ហើបអំពីពណ៌ថ្មីរបស់ស្មាតហ្វូន Flagships នេះផងដែរ។ ដូច្នេះឆ្នាំនេះ លោកអ្នកប្រើប្រាស់អាចនឹងទទួលបាននូវជម្រើសជាច្រើន។
យោងតាមអ្នកទម្លាយ @SuperDimensional បានបង្ហោះនៅលើ Weibo គឺបានចែករំលែកអំពីស្មាតហ្វូន Mate Series 2025 នេះជាមួយនិងពណ៌របស់ស្មាតហ្វូនទាំងនេះផងដែរ។ សម្រាប់ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី Huawei Mate X7 នេះ គឺមានពណ៌ចំនួន 5 ដ៏ស្រស់ស្អាតបំផុត។ តាមអ្នកទម្លាយ DigitalChatStation ក៏បានចែករំលែកនូវពណ៌របស់ស្មាតហ្វូន Mate 80 Pro series (Pro និង Pro+) ទៀតផង។ ស្របពេលជាមួយគ្នានេះដែរ ក៏អ្នកទម្លាយម្នាក់ទៀត បានចែករំលែកអំពីពណ៌របស់ស្មាតហ្វូន Mate 80 និង RS Ultimate Design ជាមួយនឹងស្មាតហ្វូន Mate X7 ។
Article image
ស្មាតហ្វូនអេក្រង់បត់បានថ្មីនេះ នឹងមានពណ៌ខ្មៅ ស ទឹកប្រាក់ ខៀវ និងស្វាយ។ អ្វីដែលប្លែកនៅលើស្មាតហ្វូននេះគឺពណ៌ស្វាយ។ នេះប្រហែលជាក្រុមហ៊ុន Huawei នឹងប្រើប្រាស់ពណ៌ដែលមានការជម្រុញពីស្មាតហ្វូន Mate XTs។ ទន្ទឹមនឹងនេះ ស្មាតហ្វូន Mate 80 នេះនឹងមានពន្លឺពណ៌មាសដ៏ទាក់ទាញថែមទៀត។ ខាងក្រោមនេះគឺជាពណ៌របស់ស្មាតហ្វូននេះ៖
Huawei Mate 80: Black, White, Gold, Green
Huawei Mate 80 Pro: Black, White, Gold, Green
Huawei Mate 80 Pro+: Black, White, Gold, Green, Purple, Silver
Huawei Mate 80 RS Ultimate: Black, White, Purple
Huawei Mate X7: Black, White, Silver, Cyan, Purple
Article image
ក្រុមហ៊ុន  Huawei នៅមិនទាន់បញ្ជាក់អំពីពណ៌របស់ស្មាតហ្វូននេះនៅឡើយទេ។ សម្រាប់ពណ៌ពិសេសរបស់ស្មាតហ្វូននេះនៅក្នុងឆ្នាំនេះគឺជាពណ៌មាស។ ក្រុមហ៊ុន Huawei បានប្រើប្រាស់នូវពណ៌ថ្មីនេះសម្រាប់ស្មាតហ្វូន Pura 80 Ultra និង Nova 14 Ultra ផងដែរ៕
សេចក្តីរាយការណ៌ថ្មី: Huawei Mate X7 នឹងបង្ហាញខ្លួនជាមួយពណ៌ទាក់ទាញ 5 ពណ៌