ស្វែងរកពួកយើង:

សេចក្តីរាយការណ៍ថ្មីមួយនិយាយថា Huawei Nova 9 Series នឹងបង្ហាញខ្លួនលើកដំបូងបំផុតជាមួយនិងម៉ូដែល 4G មិងមាន 5G នោះទេ

ដោយ

Koun Jab Luffy

18 សីហា 2021 09:50 យប់

អាន 2 នាទី

Article image
កាលពីថ្ងៃទី 17 ខែសីហា ឆ្នាំ 2021 កន្លងទៅនេះ មានការរាយការណ៍ថ្មីមួយដែលនិយាយអំពីស្មាតហ្វូន Huawei Nova 9 Series ដោយមានការបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មីនេះ គឺគ្រោងនឹងបង្ហាញខ្លួននៅក្នុងពេលណាមួយនៅពាក់កណ្តាលខែកញ្ញាឆ្នាំ 2021 ខាងមុខនេះហើយ។ នៅពេលនេះ ប្រភពដដែលនេះ ក៏បានទម្លាយអំពីព័ត៌មានបន្ថែមអំពីស្មាតហ្វូនថ្នាក់កណ្តាលនេះផងដែរ។
បើតាមការបញ្ជាក់របស់ @菊厂影业Fans នៅលើបណ្តាញសង្គម Weibo របស់ប្រទេសចិន គឺបានបញ្ជាក់ថា ក្រុមហ៊ុននេះមានគម្រោងក្នុងការប្រកាសបង្ហាញនូវស្មាតហ្វូន Nova 9 series ដែលមានប្រភេទ 4G និង 5G។ ប៉ុន្តែដោយសារតែក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិននេះ គឺមានការពិបាកនៅក្នុងការផ្គត់ផ្គង់នូវបន្ទះឈីប 5G ដោយសារតែមានការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកនោះ ក្រុមហ៊ុននេះ បានត្រឹមតែអាចផលិតចេញនូវស្មាតហ្វូន 4G ប៉ុណ្ណោះ។ ជាក់ស្តែងការបង្ហាញខ្លួនរបស់ស្មាតហ្វូន Huawei P50 Series កន្លងមកនេះ គឺមិនមានការទ្រទ្រង់ទៅលើបច្ចេកវិទ្យា 5G នោះទេ។
Article image
អ្នកទម្លាយដដែកនេះ បានបន្ថែមថា ក្រុមហ៊ុន Huawei គឺនឹងប្រកាសនូវស្មាតហ្វូន Nova 9 ដែលមានប្រភេទ 4G version។ ការឌីស្សាញរូបរាងរបស់ស្មាតហ្វូននេះ គឺល្អប្រសើរជាងស្មាតហ្វូន  Honor 50 Series ខណៈពេលដែលបន្ទះឈីបនេះ មិនទាន់ខ្លាំងក្លាដូចទៅនឹងបន្ទះឈីប Qualcomm Snapragon 778 SoC នោះទេ។ សម្រាប់ព័ត៌មានលម្អិត និងតម្លៃរបស់ស្មាតហ្វូននេះនៅមិនទាន់ទម្លាយអស់នៅឡើយទេ៕
សេចក្តីរាយការណ៍ថ្មីមួយនិយាយថា Huawei Nova 9 Series នឹងបង្ហាញខ្លួនលើកដំបូងបំផុតជាមួយនិងម៉ូដែល 4G មិងមាន 5G នោះទេ