ស្វែងរកពួកយើង:

ស្ងាត់ៗឡានអគ្គិសនី MG4 មានកក់មុនកើនឡើងដល់ 2 ម៉ឺនគ្រឿង!

ដោយ

Koun Jab Luffy

16 សីហា 2025 11:57 ថ្ងៃត្រង់

អាន 2 នាទី

Article image
នៅថ្ងៃនេះ ក្រុមហ៊ុន MG បានប្រកាសចេញនូវទិន្នន័យទៅលើការបញ្ជាទិញឡាន MG4 ស៊េរីថ្មី របស់ខ្លួនហើយ បន្ទាប់ពីការប្រកាសចេញកាលពីថ្ងៃទី 29 ខែកក្កដាកន្លងទៅ។ គិតមកដល់ថ្ងៃនេះ MG4 ស៊េរីថ្មី មានកក់ទុកមុនជាង 2 ម៉ឺនគ្រឿងហើយ។ តាមដំណឹងចុងក្រោយឡាននេះ គឺនឹងមានការពន្យាពេលដាក់លក់ជាផ្លូវការណ៌នៅថ្ងៃទី 29 ខែសីហានេះថែមទៀតផង ដោយក្រុមហ៊ុនសម្រេចកំណត់ថ្ងៃថ្មីសម្រាប់ខែកញ្ញាខាងមុខ។
គួរបញ្ជាក់ថា កាលពីថ្ងៃ 15 ខែសីហានេះ ក្រុមហ៊ុន MG បានបញ្ចេញនូវកម្មវិធី “Pioneer Program” មួយ ដែលបើកអោយមានការកក់ឡាន MG4 នេះចំនួន  500 គ្រឿង ដែលប្រើប្រាស់ពេលត្រឹមតែ 4 នាទី និង 36 វីនាទី គឺអស់ស្តុកភ្លាមៗតែម្តង។កម្មវិធីនេះគឺតម្រូវកក់បន្តិចបន្តួចប៉ុណ្ណោះ។ សូមជំរាបថា សម្រាប់ការកក់មុនទៅលើ MG4 គឺបានចាប់ពីថ្ងៃទី August ខែសីហាមកម្លេះ ដោយមានតម្លៃចាប់ពី 73,800 (10,300 ដុល្លារ) ទៅ 105,800 យ៉ន់ (14,700 ដុល្លារ)។
Article image
MG4 គឺជាឡានប្រភេទ hatchback body shape និងមានការឌីស្សាញថ្មីដែលមានការរចនាមានការរៀបចំដោយលោក Shao Jingfeng ដែលជាអគ្គនាយកផ្នែកឌីស្សាញប្រចាំក្រុមហ៊ុន SAIC Motor និងជាអគ្គនាយកគ្រប់គ្រងមជ្ឈមណ្ឌលបច្ចេកវិទ្យារបស់ UK Tech Centre។ ផ្នែកខាងមុខនៃឡាននេះ គឺយកលំនាំតាមស្ទីល MG Cyberster និងមានឡូហ្កូ MG នៅខាងមុខ។ MG4 ថ្មីនេះមានប្រវែង 4,395m, ទទឹង 1,842m, កំពស់ 1,551m ហើយនិងគម្លាតកង់មុខក្រោយប្រវែង 2,750m។ ហើយចំពោះផ្នែកខាងក្រោយវិញ គឺមានស្តុបឌីស្សាញដូចព្រួញដែលច្នៃប្រឌិតចេញពី Union Jack។ ឡាននេះមាន 6 ពណ៌សម្រាប់ជ្រើសរើស។
Article image
MG4 ស៊េរីថ្មី ដំណើរការនៅលើប្រព័ន្ធប្រតិបត្តិការថ្មី ដែលមានការអភិវឌ្ឍដោយក្រុមហ៊ុន SAIC និង OPPO ដែលផ្តល់នូវភាពសំបូរបែបជាច្រើនហើយថែមទាំងអាចភ្ជាប់គ្នារវាងស្មាតហ្វូនជាមួយនិងអេក្រង់នៅលើរថយន្តនេះទៀតផង។ ជាមួយគ្នានេះ MG4 ក៏មានការប្រើប្រាស់នូវបច្ចេកវិទ្យា CTB របស់ SAIC ហើយនឹងមានកាត់បន្ថយនូវទំហំខាងក្រោម បង្កើតទំហំខាងក្នុងឡានបានធំជាងមុនផងដែរ។
Article image
MG4 ស៊េរីថ្មីនេះ បំពាក់ម៉ូទ័រខាងមុខកម្លាំង 120kW និងមានការគាំទ្រដោយអាគុយ Lithium Iron Phosphate។ រីឯ MG4 Anxin Edition នឹងមានការបំពាក់នូវថ្ម Semi-Solid-State Batteries អាចនឹងមានវត្តមានមុនដំណាច់ឆ្នាំនេះ។ និយាយពីការសាកវិញ MG4 ស៊េរីថ្មី សាកពី 30% ទៅ 80% ប្រើពេល 20 នាទី។ ឡាននេះអាចរត់តាមស្តង់ដារ CLTC ចម្ងាយ 530km និងស៊ីថាមពលត្រឹម 10.4 kWh ប៉ុណ្ណោះ ទៅលើចម្ងាយ 100km។
ស្ងាត់ៗឡានអគ្គិសនី MG4 មានកក់មុនកើនឡើងដល់ 2 ម៉ឺនគ្រឿង!