
Dreame ចេញស្មាតហ្វូនប្រណិតតម្លៃជិត 2 ម៉ឺន ដែលបំពាក់នូវកាមេរ៉ាសេនស័រកាមេរ៉ាទំហំ 1 អ៊ីង ដែលអាចចេញបាន
ថ្មីៗនេះ ក្រុមហ៊ុន Dreame ត្រូវបានគេមើលឃើញថា បានចាប់ផ្តើមឈានជើងចូលប្រឡូកទៅក្នុងទីផ្សារស្មាតហ្វូន ហើយក៏ដែលផលិតផលថ្មីៗទាំងនោះ រួមមានដូចជា ឧបករណ៍ Smart Rings, កាមេរ៉ា Action Camera និងរថយន្តអេឡិចត្រូនិច ផងដែរ។ ការមកដល់របស់ក្រុមហ៊ុនថ្មីនេះ គឺបានបង្ករអោយមានការភ្ញាក់ផ្អើលជាច្រើន។ អ្វីដែលធ្វើអោយមនុស្សជាច្រើន មានការភ្ញាក់ផ្អើលនោះ ក្រុមហ៊ុននេះ បានបញ្ចេញនូវស្មាតហ្វូនប្រណិតជាច្រើនដែលអាចនឹងធ្វើអោយក្រុមហ៊ុន Vertu ត្រូវត្រៀមខ្លួនផងដែរ។
បន្ថែមពីនេះ ក្រុមហ៊ុនដ៏ធំមួយនេះ ក៏បញ្ចេញនូវស្មាតហ្វូនប្រណិតជាច្រើន ដែលមានកាមេរ៉ាអាចផ្តាច់ចេញពីបានជាមួយនឹងសិនស័រ 1 អ៊ីងទៀតផង។ គិតចាប់ផ្តើមពីស្មាតហ្វូនដែលមានតម្លៃសមរម្យនោះ ស្មាតហ្វូនទាំងនេះ នឹងបំពាក់នូវកាមេរ៉ាអាចផ្តាច់ចេញបានជាមួយនឹងសិនស័រទំហំ 1 អ៊ីង ហើយនិងមាន WIFI Connection ដែលអាចបញ្ជាពីចម្ងាយបានថែមទៀតផង។ មើលលើកាមេរ៉ានេះ អាចនឹងស្រដៀងគ្នាទៅនឹងកាមេរ៉ា Sony lens-style ប៉ុន្តែមានភាពខុសគ្នាបន្តិចដោយ សារតែកាមេរ៉ាផ្តាច់បាននេះ អាចបញ្ជាតាមរយៈ wireless។

បន្ថែមពីនេះ ស្មាតហ្វូនប្រណិតទាំងនេះ ក៏មានការបំពាក់នូវគ្រឿងអលង្ការ និងមាសថែមទៀតផង។ ស្មាតហ្វូនទាំងនេះមានតម្លៃចាប់ពី CNY 70,000-100,000 ($10,000-$15,000) ផ្អែកទៅលើធាតុផ្សំដែលប្រើប្រាស់នៅលើស្មាតហ្វូននេះ និងស្នាដៃប្រណិតសម្រាប់ការផលិតដោយដៃ។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Dreame ក៏មានការឌីស្សាញទៅលើបន្ទះឈីប AI ដែលមានឈ្មោះហៅថា Chixiao 01 ដែលមានកម្លាំងដល់ទៅ 200 TOPS ដែលអាចប្រជែងបានទៅនឹងបន្ទះឈីប Snapdragon X2 Elite does 80 TOPS បានផងដែរ៕
