ស្វែងរកពួកយើង:

ស្ងាត់ៗ HMD បញ្ចេញនូវស្មាតហ្វូនម៉ូដែលថ្មីមួយទៀតឈ្មោះថា Luma តែមិនដូច Lumia នោះទេ!

ដោយ

Koun Jab Luffy

28 កុម្ភៈ 2026 11:09 ថ្ងៃត្រង់

អាន 2 នាទី

Article image
នៅថ្ងៃនេះ HMD បានប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មីមួយទៀតហើយ ដោយម៉ូដែលនេះ គឺមានឈ្មោះថា Luma  មិនមែន “Lumia” នោះទេ ហើយសម្រាប់ម៉ូដែលថ្មី មិនខុសពីម៉ូដែលមុៗនោះទេ គឺដូចគ្នាគ្នាជាមួយនិង HMD Vibe មានតម្លៃសមរម្យ និងប្រើឈីបកម្រិតទាបបំផុត។ ស្មាតហ្វូន HMD Luma ថ្មីនេះ ដំណើរការនៅលើបន្ទះឈីប Unisoc T615 កម្រិត12nm គាំទ្រដោយស៊ីភីយូ Cortex-A75 និង A55 cores ដែលជាម៉ូដែលចាស់បំផុត។ ស្មាតហ្វូននេះមានរ៉េម 4GB និងអង្គចងចាំ 128GB ឬ 256GB ហើយនិងអាចថែមកាត microSD បានផងដែរ។
ស្មាតហ្វូនថ្មីនេះរត់នៅលើ Android 15 ចេញពីប្រអប់តែម្តង។ និយាយទៅនៅលើម៉ួដែលនេះ គឺមានការប្រើប្រាស់នូវមុខងារចាស់ៗដូចជា រន្ធ 3.5mm headphone jack និង FM radio receiver ជាដើម។ នៅលើ Luma គឺនៅតែប្រើ USB-C 2.0 port ដដែល។ ទៅលើថាមពលថ្ម គឺមានទំហំ 5,000mAh គាំទ្រដោយកម្លាំងសាក capable of delivering 18W ហើយនិងមានជម្រើស 4G (dual-SIM) ប៉ុណ្ណោះ។ ចំពោះកាមេរ៉ាវិញ គឺមានកាមេរ៉ាគោលទំហំ 50MP និងកាមេរ៉ាមុខទំហំ 8MP។
Article image
ស្មាតហ្វូន HMD Luma ថ្មីនេះ មានអេក្រង់ទំហំ 6.67 អ៊ីងប្រភេទ LCD អាចបង្ហាញចេញបានទំហំ 720x1,604px និងមានល្បឿន 120Hz panel ដែលខ្ពស់ជាងម៉ូដែល Vibe ប្រើត្រឹមតែ 90Hz ប៉ុណ្ណោះ។ HMD Luma មានពណ៌ Titanium និង Blue។ ស្មាតហ្វូននេះ ត្រូវបានក្រុមហ៊ុនបញ្ជាក់ថា នឹងមានដាក់លក់នៅលើទីផ្សារអាហ្វ្រិក ប៉ុន្តែមិនទាន់ចេញតម្លៃនៅឡើយទេ។