ស្វែងរកពួកយើង:

ស្ងាត់ៗ Honda និង Sony ចាប់ដៃគ្នា ផលិតឡានអគ្គិសនី ប្រើសុទ្ធតែមុខងារ AI

ដោយ

Koun Jab Luffy

08 មករា 2025 11:37 ថ្ងៃត្រង់

អាន 2 នាទី

Article image
Afeela 1 EV គឺជារថយន្តអគ្គិសនីជំនាន់ថ្មីមួយ ដែលត្រូវបានសហការណ៍គ្នាអភិវឌ្ឍ និងផលិតឡើងដោយក្រុមហ៊ុនផលិតរថយន្ត និងបច្ចេកវិទ្យាធំៗរបស់ប្រទេសជប៉ុនចំនួនពីរ គឺក្រុមហ៊ុន Honda និងក្រុមហ៊ុន Sony។ រថយន្តថ្មីនេះ ត្រូវបានគេរាយការណ៌ថា នឹងត្រៀមចេញលក់ជាផ្លូវការណ៌នៅលើទីផ្សារនៅក្នុងឆ្នាំ 2026 ខាងមុខនេះហើយ។
តាមរយៈនៃកិច្ចសហការរវាងក្រុមហ៊ុនធំៗទាំងពីរនេះ គឺបានធ្វើអោយឡានអគ្គិសនីរបស់ជប៉ុនមួយនេះ មានតម្លៃខ្ពស់មិនដូចរថយន្តរបសចិននោះទេ។ បើតាមការបញ្ជាក់ពីក្រុមហ៊ុនទាំងពីរនេះ គឺមានតម្លៃចាប់ពីខ្ទង់ $89,000 ឡើងទៅ ប៉ុន្តែមានការថែមជូន Feature ពិសេសៗ រយៈពេល 3 ឆ្នាំ រួមទាំង Afeela Intelligent Drive, Afeela Personal Agent និង Entertainment Content ផងដែរ។
Article image
Afeela 1 EV នេះ ចែកចេញជា 2 ជម្រើស គឺ Origin និង Signature ដោយប្រើម៉ូទ័រអគ្គិសនី 2 មានកម្លាំងសរុប 483 HP ហើយបំពាក់កញ្ចប់អាគុយ ទំហំ 91 kWh ដែលសាកភ្លើងមួយពេញ អាចបើកបរបានចម្ងាយ 300 ម៉ាយ៍ ឬ 480 KM ហើយអ្វីដែលពិសេសនោះ គឺវាអាចសាកភ្លើងដោយប្រើ Tesla Supercharging Network របស់ Tesla បាន ទៀតផង។
Article image
បើនិយាយពីរូបរាងរបស់រថយន្តអគ្គិសនី Afeela 1 EV ថ្មីនេះ គឺមានការឌីហ្សាញបែប Sleek និងប្រណីត តែម្តង ខណៈវានឹងចូលមកប្រកួតប្រជែងជាមួយ ឡាន Sedan អគ្គិសនី ដូចជា Lucid Air និង Tesla Model S។
Article image
យ៉ាងណាក៏ដោយ Afeela 1 EV មានបំពាក់ Option ពិសេសៗជាច្រើន មិនឲ្យចាញ់គូប្រជែងឡើយ ដូចជា យ៉ាន់កង់ទំហំ 21 អ៊ីញ, អេក្រង់កម្សាន្តផ្នែកខាងក្រោយ, កញ្ចក់ចំហៀងជាប្រភេទកាមេរ៉ា, កុងទ័រឌីជីថល និង អេក្រង់កម្សាន្តធំ លាតពេញលើផ្ទៃតាបឡូ ហើយអ្វីដែលកាន់តែពិសេសនោះ គឺមុខងារជំនួយការបើកបរ Afeela Intelligent Drive ដែលប្រើកាមេរ៉ា, រ៉ាដា និង Ultrasonic Sensor ព្រមទាំង LiDAR ដើម្បីចាប់ឧបសគ្គ និងជំនួយដល់ការបើកបរ ឲ្យមានសុវត្ថិភាពខ្ពស់បំផុត។
ស្ងាត់ៗ Honda និង Sony ចាប់ដៃគ្នា ផលិតឡានអគ្គិសនី ប្រើសុទ្ធតែមុខងារ AI