
ស្ងាត់ៗស្មាតហ្វូន OPPO A80 5G ត្រូវបានគេប្រទះឃើញថា បានប្រកាសសម្ពោធជាផ្លូវការនៅលើទីផ្សារប្រទេសហូឡង់។ ស្មាតហ្វូននេះត្រូវបានគេបញ្ជាក់ថា គឺជាម៉ូដែលមួយដែលមានការ rebranded ចេញពី OPPO A3 Pro ដែលមានលក់នៅលើទីផ្សារកាលពីខែមិថុនាកន្លងទៅនេះ។ OPPO A80 5G ដែលបានបង្ហាញវត្តមាននៅពេលនេះ មានអេក្រង់ទំហំ 6.67-អ៊ីង IPS LCD មានរន្ធមួយគ្រាប់នៅលើអេក្រង់ ហើយនិងមានសមត្ថភាពអាចបង្ហាញចេញបានកម្រិត HD+ resolution ល្បឿន 120Hz refresh rate និងគាំទ្រដោយកម្រិតពន្លឺ peak brightness 1,000 nits។
ស្មាតហ្វូនជំនាន់ថ្មីនេះរត់នៅលើស្បែកមុខកម្មវិធី ColorOS 14 ផ្អែកលើប្រព័ន្ធប្រតិបត្តិការ Android 14 និងមានការគាំទ្រដោយប្រព័ន្ធស្កែនម្រាមដៃនៅប៊ូតុង Power ស្ថិតនៅចំហៀងតួ។ ស្មាតហ្វូននេះដំណើរការនៅលើបន្ទះឈីប Dimensity 6300 និងមានថ្មទំហំ 5,100mAh ដែលមានការគាំទ្រដោយកម្លាំងសាក 45W fast charging។ OPPO A80 5G មានរ៉េមទំហំ 8GB LPDDR4x RAM និងមានថ្មទំហំ 256GB UFS 2.2 storage។

និយាយពីការថតរូបវិញនៅលើស្មាតហ្វូន OPPO A80 5G គឺមានកាមេរ៉ាមុខសម្រាប់ថតសែលហ្វីទំហំ 8MP និងកាមេរ៉ាក្រោយដែលជាកាមេរ៉ាគោលមានទំហំ 50MP និងគ្រាប់ទីពីរមានទំហំ 2MP។ ស្មាតហ្វូននេះមានការភ្ជាប់មកជាមួយនូវមុខងារសំខាន់ៗមួយចំនួនរួមមាន Dual SIM, Wi-Fi 5, Bluetooth 5.3, a USB-C port និងរន្ធ 3.5mm audio jack។

OPPO A80 5G មានការបំពាក់នូវមុខងារជ្រាបទឹក IP54 rating និងមានទំហំ 165.79x76.14x7.68mm ហើយនិងមានទម្ងន់ 186 grams។ OPPO A80 5G ដាក់លក់នៅលើទីផ្សារហូឡង់តម្លៃ €299 និងមានពណ៌ Starry Black និង Purple។
