យោងការបែកធ្លាយថ្មីនៅថ្ងៃនេះ បានបង្ហើបថា ស្មាតហ្វូនស៊េរីថ្មី Redmi Flagship អាចនឹងមានបង្ហាញខ្លួននៅក្នុង ទីផ្សារប្រទេសចិននាពេលឆាប់ៗនេះហើយ ស្របពេលជាមួយគ្នានេះ ថ្មីៗនេះនៅលើបណ្តាញសង្គមចិន ក៏មានការវែកញែកអំពីវត្តមានស្មាតហ្វូនថ្មីមួយទៀតដែលស្ថិតនៅក្នុងត្រកូល Redmi K90 ផងដែរ។ ស្មាតហ្វូនថ្មីនេះ អាចជា Redmi K90 Ultra ហើយនឹងបង្ហាញខ្លួននៅក្នុងខែនេះទៀតផង។ តាមការបញ្ជាក់ពីលោក Wei Siqi ដែលអ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន Xiaomi នៅក្នុងប្រទេសចិនថ្មីៗនេះ ក៏បង្ហើបអំពីស្មាតហ្វូនថ្មីនេះនៅលើបណ្តាញសង្គម Weibo ផងដែរ។

ស្ងាត់ៗ Redmi ត្រៀមបនញ្ចេញលំដាប់ Flagship ពីរម៉ូដែលក្នុងពេលតែមួយ
យោងការបែកធ្លាយថ្មីនៅថ្ងៃនេះ បានបង្ហើបថា ស្មាតហ្វូនស៊េរីថ្មី Redmi Flagship អាចនឹងមានបង្ហាញខ្លួននៅក្នុង ទីផ្សារប្រទេសចិននាពេលឆាប់ៗនេះហើយ ស្របពេលជាមួយគ្នានេះ ថ្មីៗនេះនៅលើបណ្តាញសង្គមចិន ក៏មានការវែកញែកអំពីវត្តមានស្មាតហ្វូនថ្មីមួយទៀតដែលស្ថិតនៅក្នុងត្រកូល Redmi K90 ផងដែរ។ ស្មាតហ្វូនថ្មីនេះ អាចជា Redmi K90 Ultra ហើយនឹងបង្ហាញខ្លួននៅក្នុងខែនេះទៀតផង។ តាមការបញ្ជាក់ពីលោក Wei Siqi ដែលអ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន Xiaomi នៅក្នុងប្រទេសចិនថ្មីៗនេះ ក៏បង្ហើបអំពីស្មាតហ្វូនថ្មីនេះនៅលើបណ្តាញសង្គម Weibo ផងដែរ។
ទៅលើលក្ខណៈពិសេសមួយរបស់ស្មាតហ្វូនថ្មីនេះ គឺមានការបំពាក់នូវ Cooling Fan ដែលប្រព័ន្ធនេះ នឹងជំនួយស្មាតហ្វូននេះ នៅក្នុងពេលលេងហ្គេមប្រកបដោយប្រសិទ្ធិភាពខ្ពស់។ សម្រាប់កង្ហារ Active Cooling Fan នេះ អាចផ្លាស់ប្តូរបានដោយស្វ័យប្រវត្តិផ្អែកទៅលើសីតុណ្ហភាព និងការប្រើប្រាស់ដែលជួយរក្សានូវតុល្យភាពនៃ Performance និង Efficiency របស់ស្មាតហ្វូននេះ។
ស្មាតហ្វូនជំនាន់ថ្មី Redmi K90 Ultra នឹងបំពាក់នូវបន្ទះឈីប Dimensity 9500 ជាមួយនឹងដំណើរការ 3nm ជំនាន់ទី 3 របស់ក្រុមហ៊ុន TSMC ដែលនឹងមានការពង្រឹងទៅលើល្បឿន Performance បានយ៉ាងល្អ។ ស្មាតហ្វូននេះនឹងមានថាមពលថ្មទំហំ 8500mAh ជាមួយនឹងបច្ចេកវិទ្យា 100W Wired Fast Charging ។

គួរបញ្ជាក់ថា កាលពីប៉ុន្មានសប្តាហ៍មុននេះ អ្នកទម្លាយ Digital Chat Station បាននិយាយថា ស្មាតហ្វូនមួយទៀតនៅក្នុងត្រកូល K90 series ក៏ស្ថិតនៅក្នុងការអភិវឌ្ឍផងដែរ ដែលស្មាតហ្វូននេះ អាចនឹងមានឈ្មោះហៅថា Redmi K90 Pro ។ ស្មាតហ្វូន Redmi K90 Pro អាចនឹងបំពាក់នូវបន្ទះឈីប Snapdragon 8 Elite ហើយនិងមានអេក្រង់គាំទ្រដោយកម្រិត Refresh Rate ខ្ពស់ រួមនិងថាមពលថ្មកម្លាំង 8000mAh និងប្រព័ន្ធ Cooling Fan សម្រាប់ជំនួយប្រព័ន្ធត្រជាក់នៃស្មាតហ្វូននេះថែមទៀតផង។

ជាមួយគ្នានេះ នៅលើស្មាតហ្វូនថ្មីនេះ ថែមទាំងមានការបំពាក់នូវសិនស័រ Ultrasonic, Dual Speakers និងប្រព័ន្ធការពារការជ្រាបទឹកផងដែរ។ យោងតាមពាក្យចចាមអារ៉ាមមុននេះ ក៏ធ្លាប់បញ្ជាក់ដែរថា ស្មាតហ្វូនជំនាន់ថ្មី Redmi K90 Pro និង K90 Ultra អាចនឹងបង្ហាញខ្លួនជាមួយគ្នា៕