ស្វែងរកពួកយើង:

ស្មាតហ្វូនជំនាន់ថ្មីចំនួន 9 របស់ក្រុមហ៊ុន HMD នឹងបង្ហាញខ្លួននៅលើទីផ្សារនាពេលឆាប់ៗនេះហើយ!

ដោយ

Koun Jab Luffy

06 កុម្ភៈ 2024 07:51 ព្រឹក

អាន 2 នាទី

Article image
បន្ទាប់ពីមានការជូនដំណឹងស្តីពីការប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួននៅលើទីផ្សាររួចមក នៅពេលនេះ ក្រុមហ៊ុន HMD បានទម្លាយចេញនូវព័ត៌មានស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនចំនួន 9 ម៉ូដែល នៅលើប្រព័ន្ធទិន្នន័យ IMEI ហើយ។ ស្របពេលជាមួយគ្នានេះ គេក៏ឃើញមានព័ត៌មានរបស់ស្មាតហ្វូន HMD ចំនួន 2 បន្ថែមទៀត ក៏ត្រូវបានគេទម្លាយចេញផងដែរ។ ដូច្នេះបើផ្អែកលើព័ត៌មានខាងលើនេះ ស្មាតហ្វូនរបស់ក្រុមហ៊ុននេះ គឺមានចំនួនដល់ទៅ 11 ម៉ូដែល។ សូមជំរាបថា មកដល់ពេលនេះ បើទោះបីជាលក្ខណៈសម្បត្តិទាំងស្រុងរបស់ស្មាតហ្វូនជំនាន់ថ្មីទាំងនេះ នៅមិនទាន់មានការបង្ហាញច្រើន ក៏ដោយ ស្មាតហ្វូននេះ ក៏ត្រូវបានគេបង្ហើបនូវព័ត៌មានមួយចំនួននៅលើប្រព័ន្ធទិន្នន័យ IMEI ផងដែរ។
គួរបញ្ជាក់ថា ថ្មីៗនេះ នៅលើគណនី NokiaMobile គឺមានកាសរផ្លាស់ប្តូរឈ្មោះទៅលើ HMD ហើយ ដែលនេះ គឺជាសញ្ញាបញ្ជាក់ថា ម៉ាកយីហោ Nokia គឺបានមកដល់ទីបញ្ចប់ហើយ។ ជាមួយគ្នានេះ នៅលើវិបសាយរបស់ GSMChina គេបានប្រទះឃើញនូវស្មាតហ្វូនរបស់ក្រុមហ៊ុន HMD ចំនួន 9 ម៉ូដែលដូចគ្នាទៅនឹងការជូនដំណឹងនេះដូចគ្នា។
Article image
សម្រាប់ការបង្ហាញខ្លួននៅលើប្រព័ន្ធទិន្នន័យ IMEI នៅមិនទាន់បញ្ជក់អំពីលក្ខណៈសម្បត្តិរបស់ស្មាតហ្វូនទាំងនេះទេ ប៉ុន្តែសម្រាប់វត្តមានស្មាតហ្វូន HMD ចំនួន 9 នាពេលនេះ មានលេខម៉ូដែលដូចជា TA-1584, TA-1588, TA-1589, TA-1592, TA-1594, TA-1595, TA-1602, TA-1605 និង TA-1631។ សម្រាប់ផលិតផលថ្មីៗទាំងនេះ ត្រូវបានតេស្តដោយក្រុមហ៊ុន HMD Global ផងដែរ។
Article image
សូមជំរាបផងដែរ បន្ទាប់ពីការគ្រប់គ្រងទៅលើក្រុមហ៊ុន Nokia នាពេលកន្លង ក្រុមហ៊ុន HMD ក៏បានធ្វើអោយស្មាតហ្វូន Nokia មានការពេញនិយមខ្លាំងក្លានៅលើទីផ្សារផងដែរ។ សម្រាប់ពាក្យពេញនៃ HMD នេះ គឺសំដៅទៅលើពាក្យថា Human Mobile Devices ហើយក្រុមហ៊ុននេះ គឺគោលដៅបង្កើតនូវស្មាតហ្វូនដែលមានគុណប្រយោជន៍សម្រាប់មនុស្សជាតិ។ សម្រាប់កូដឈ្មោះនេះ គឺទម្លាយចេញពី Evan Blass រួចហើយ ដូច្នេះ យើងអាចនឹងទទួលបាននូវព័ត៌មានជាច្រើនទៀតរបស់ស្មាតហ្វូននេះ នៅក្នុងព្រឹត្តិការណ៍ MWC 2024 ខាងមុខនេះ៕