ស្វែងរកពួកយើង:

ស្មាតហ្វូនជំនាន់ថ្មីរបស់ Google Pixel អាចនឹងមុខងារ LED lighting នៅលើខ្នងក្រោយ

ដោយ

ជុំ ប៉េងលីន

19 មេសា 2026 12:04 ថ្ងៃត្រង់

អាន 2 នាទី


ថ្មីៗនេះ ក្រុមហ៊ុន Google បានបញ្ចេញនូវប្រព័ន្ធប្រតិបត្តិការ Android 17 Beta 4 សម្រាប់ក្រុមអ្នកអភិវឌ្ឍកម្មវិធី។ នៅក្នុងរបាយការណ៌ខាងលើនេះបានបញ្ជាក់ថា នៅក្នុងប្រព័ន្ធប្រតិបត្តិការ Android 17 Beta 4 ថ្មីនេះ គឺមានការដាក់បញ្ចូលនូវមុខងារថ្មីៗជាច្រើន នៅក្នុងនោះមានមុខងារពិសេសមួយ គឺការបំពាក់នូវ LED lighting នៅលើខ្នងក្រោយស្មាតហ្វូនជំនាន់ថ្មីរបស់ Google Pixel ដែលត្រៀមចេញនាពេលអនាគត។ 

Article image

របាយការណ៌ដដែលនេះបន្ថែមថា មុខងារថ្មីនេះ គឺមានឈ្មោះថា Pixel Glow ហើយនិងមានមុខងារជូនដំណឹងដោយ LED-based notification system ដូចគ្នាទៅនឹងមុខងារ front-facing notification lights នៅលើស្មាតហ្វូនមុនៗអញ្ចឹង។ ផ្អែកតាមរូបភាព Screenshot ថ្មីដែលបានចែកចាយថ្មីៗនេះ បានបង្ហាញបន្ថែមពីមុខងារថ្មីកាន់តែច្រើនសម្រាប់មុខងារ Pixel Glow នេះ ដោយបញ្ជាក់ថា នឹងមានពន្លឺពណ៌នៅលើខ្នងក្រោយ ងាយស្រួលជាងមុន សម្រាប់ការប្រើប្រាស់ ពីព្រោះថា មុខងារនេះ នៅតែអាចជូនដំណឹងបាន បើទោះបីជាអ្នកប្រើប្រាស់ផ្កាប់អេក្រង់ចុះក្រោមក៏ដោយ។
Article image
 សូមជំរាបថា សម្រាប់វត្តមានរបស់ស្មាតហ្វូនជំនាន់ថ្មីរបស់ Google Pixel ឆ្នាំនេះ អាចនឹងមានម៉ូដែលថ្មីៗដូចជា Pixel 11, Pixel 11 Pro,និង Pixel 11 Pro XL ប៉ុន្តែមិនទាន់មានការបញ្ជាក់ពីការប្រើប្រាស់មុខងារថ្មីនៅឡើយទេ។ គិតមកដល់ពេលនេះ ក្រុមហ៊ុន Google នៅមិនទាន់មានគម្រោងធ្វើការប្រកាសចេញនូវមុខងារថ្មីនេះដូចគ្នា។
ស្មាតហ្វូនជំនាន់ថ្មីរបស់ Google Pixel អាចនឹងមុខងារ LED lighting នៅលើខ្នងក្រោយ