
យោងតាមការបញ្ជាក់នៅក្នុងរបាយការណ៍ជាច្រើននាពេលថ្មីៗនេះ ក្រុមហ៊ុន Honor នឹងបង្ហាញចេញនូវស្មាតហ្វូន Honor Magic 7 series នៅក្នុងប្រទេសចិននាចុងខែនេះហើយ។ ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងមានច្រើនម៉ូដែលសម្រាប់ជ្រើសរើសនោះគឺ Magic 7, Magic 7 Pro, Magic 7 Ultimate និង Magic 7 RSR Porsche Design។ នៅក្នុងការទម្លាយរបស់ Digital Chat Station នៅពេលនេះ ក៏បានទម្លាយព័ត៌មានមួយចំនួនរបស់ស្មាតហ្វូន Honor Magic 7 Pro ដែលជាម៉ូដែលថ្មីមួយមានការបំពាក់នូវបន្ទះឈីប Snapdragon 8-series ផងដែរ។
នៅក្នុងការបែកធ្លាយចុងក្រោយបំផុតនេះ Digital Chat Station បានបង្ហាញថា ស្មាតហ្វូនជំនាន់ថ្មីដែលមានការបំពាក់នូវ បន្ទះឈីប “Snapdragon 8 Gen 4” នេះនឹងមានការ Upgrade ទៅលើផ្នែកជាច្រើន នៅក្នុងនោះមានដូចជាការប្រើប្រាស់នូវសេនស័រ Single-Point Ultrasonic in-Screen Fingerprint Sensor, 100W Wired Charging, Wireless Charging លឿនជាងមុន និងអេក្រង់ Micro-Quad-Curved គាំទ្រជាមួយនឹងគែម bezel ស្តើងមែនទែន។ អ្នកទម្លាយរូបនេះ បានបន្ថែមថា សម្រាប់កាមេរ៉ាគោល និង Periscope Telephoto គឺដូចទៅនឹងម៉ូឌែលជំនាន់មុនរបស់អញ្ចឹង។
បើមើលទៅលើស្មាតហ្វូន Honor Magic 6 Pro ដែលបង្ហាញខ្លួនកាលពីមុននេះ គឺមានការប្រើប្រាស់នូវថាមពលថ្មទំហំ 5,600mAh គាំទ្រជាមួយនឹងបច្ចេកវិទ្យាសាក 80W wired ហើយនិងបច្ចេកវិទ្យាសាកឥតខ្សែរ 66W Honor wireless SuperCharge រួមនិង wireless reverse charging ថែមទៀតផង។

និយាយពីស្មាតហ្វូន Magic 7 Pro វិញ បើមើលទៅលើការបែកធ្លាយថ្មីនេះបានបង្ហាញថា ស្មាតហ្វូននេះ មានថាមពលថ្មទំហំ 5,620mAh ជាមួយនឹងកម្លាំងសាក 100W wired និង 80W wireless charging ផងដែរ។ សម្រាប់កាមេរ៉ាគោលនៅលើស្មាតហ្វូនជំនាន់ថ្មី Honor Magic 7 នេះ គឺសេនស័រ OV50H។ សេនស័រនេះ គឹធ្លាប់បានប្រើប្រាស់នៅលើស្មាតហ្វូន Huawei Pura 70 និង Xiaomi 14 រួចមកហើយ។ បើមើលទៅលើស្មាតហ្វូន Magic 7 Ultimate Edition វិញ គឺមានភ្ជាប់ជាមួយនឹងសេនស័រ OV50K របស់ក្រុមហ៊ុន OmniVision នឹងបង្ហាញខ្លួននៅក្នុងឆ្នាំ 2025 ខាងមុខនេះ៕
