ស្វែងរកពួកយើង:

ស្មាតហ្វូនជំនាន់ថ្មី Huawei Nova 13 series នឹងមានការបង្ហាញខ្លួននៅពាក់កណ្តាលខែតុលា

ដោយ

Koun Jab Luffy

27 កញ្ញា 2024 10:19 ព្រឹក

អាន 2 នាទី

Article image
យោងតាមព័ត៌មានថ្មីដែលចេញផ្សាយដោយ huaweicentral កាលពីពេលថ្មីៗនេះ បានបញ្ជាក់ថា ការបង្ហាញវត្តមានរបស់ស្មាតហ្វូនស៊េរីថ្មី Huawei Nova 13 series នឹងបង្ហាញខ្លួននៅពាក់កណ្តាលខែតុលានេះហើយ។ ស្មាតហ្វូននេះ គឺជាម៉ូដែល High-End ដែលត្រូវបានគេមើលឃើញថា គឺបានត្រៀមខ្លួនរួចរាល់ហើយនៅក្នុងការបង្ហាញខ្លួននៅលើទីផ្សារ។ បើតាមការបង្ហោះនៅលើបណ្តាញសង្គម Weibo របស់អ្នកទម្លាយ @FixedFocus គឺបានចែករំលែព័ត៌មានរបស់ស្មាតហ្វូន Huawei Nova 13 series នេះហើយ។
សម្រាប់ពេលវេលានៃការបង្ហាញវត្តមានស្មាតហ្វូននេះ ត្រូវបានគេនិយាយថា គឺជាពេលវេលាដ៏ល្អបំផុត ពីព្រោះថា កាលបរិច្ឆេទនៃការឈប់សម្រាករបស់ចិន គឺនឹងចាប់ពីថ្ងៃទី 1 ដល់ថ្ងៃទី 7 ខែតុលាខាងមុខនេះហើយ។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិនជាច្រើន គឺនឹងប្រកាសចេញនូវផលិតផលថ្មីៗជាច្រើនដូចជាស្មាតហ្វូន Flagship, ស្មាតហ្វូន Mid-Range Series, Software រួមជាមួយនិងរបស់របរនិងជាច្រើនទៀតផងដែរ។ សម្រាប់ក្រុសមហ៊ុន Huawei ក៏បានត្រៀមបញ្ចេញនូវ ប្រព័ន្ធ HarmonyOS NEXT public beta នៅថ្ងៃទី 8 ខែតុលាខាងមុខនេះដូចគ្នា។
ទាក់ទងនឹងព័ត៌មាននេះ ក្រុមហ៊ុនប Huawei នៅមិនទាន់បញ្ជាក់ជាផ្លូវការណ៌នូវពេលវេលានៃការប្រកាសស្មាតហ្វូន Nova 13 series នេះ នៅឡើយទេ។ តាមការចែកចាយព័ត៌មានមុននេះ បាននិយាយថា ក្រៅពីការបង្ហាញស្មាតហ្វូន Nova 13 នេះ ស្មាតហ្វូន Mate 70 series ក៏អាចនឹងបង្ហាញខ្លួននៅក្នុងខែវិច្ឆិកានេះផងដែរ។ ប្រភពខាងលើនេះបន្តថា ស្មាតហ្វូន Nova 13 series នេះ នឹងមានការផ្លាស់ប្តូរទៅលើការឌីស្សាញបើធៀបជាមួយនឹងម៉ូដែលមុន។ ស្មាតហ្វូនថ្មីនេះ នឹងមានកាមេរ៉ាផុសឡើង និងពណ៌ទាក់ទាញបំផុត។ ស្មាតហ្វូននេះក៏ទ្រទ្រង់ទៅលើបច្ចេកវិទ្យា 5G ផងដែរ។
Article image
តាមការបញ្ជាក់មុននេះ ក៏បានបញ្ជាក់ដែរថា ក្រុមហ៊ុន Huawei នឹងប្រើប្រាស់នូវបន្ទះឈីប Kirin 9010 5G នៅលើគ្រប់ស្មាតហ្វូន Nova 13 series ទាំងអស់។ បន្ទះឈីបនេះធ្លាប់មានវត្តមាននៅលើស្មាតហ្វូន  Pura 70 Ultra រួចហើយ។ បន្ទះឈីបនេះ ត្រូវបានគេបញ្ជាក់ថា គឺមានសមត្ថភាពខ្លាំងក្លាជាងបន្ទះឈីប Kirin 9000s ថែមទៀតផង៕
ស្មាតហ្វូនជំនាន់ថ្មី Huawei Nova 13 series នឹងមានការបង្ហាញខ្លួននៅពាក់កណ្តាលខែតុលា