ស្វែងរកពួកយើង:

ស្មាតហ្វូនជំនាន់ថ្មី Moto X50 Ultra បង្ហាញខ្លួនជាផ្លូវការ ជាមួយនិងតម្លៃ 550 ដុល្លារ

ដោយ

Koun Jab Luffy

17 ឧសភា 2024 08:02 ព្រឹក

អាន 3 នាទី

Article image
ថ្មីៗនេះ ក្រុមហ៊ុន Motorola ត្រូវបានមើលឃើញថា ទើបតែប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួន X50 Ultra នៅលើទីផ្សារប្រទេសចិន។ ការបង្ហញវត្តមានរបស់ស្មាតហ្វូនថ្មីនេះ គឺធ្វើឡើងបន្ទាប់ពីការប្រកាសចេញនូវវត្តមានរបស់ Edge 50 Ultra នៅលើទីផ្សារសកលកាលពីពេលថ្មីៗនេះ។
ស្មាតហ្វូនម៉ូដែលថ្មី X50 Ultra នេះ គឺមានអេក្រង់ទំហំ 6.7-អ៊ីង ជាប្រភេទកញ្ចក់អេក្រង់ OLED display បង្ហាញចេញបានទំហំ 2712x1220 pixels។ អេក្រង់នេះ មានសមត្ថភាពរត់បានល្បឿន 144Hz refresh rate និងមានការគាំទ្រនូវកម្រិតពណ៌ 10-bit color depth។ បន្ថែមពីនេះ អេក្រង់នេះ ក៏មានការទ្រទ្រង់នូវមុខងារ HDR 10+ និង DC Dimming ហើយនិងមានកម្រិតពន្លឺ peak brightness ដល់ទៅ 2500nits។
Article image
ជាមួយគ្នានេះ នៅលើស្មាតហ្វូននេះ ក៏មានការបំពាក់នូវសមាសភាគរឹងមាំជាច្រើនផងដែរ ក្នុងនោះរួមមានដូចជា បច្ចេកវិទ្យាកម្រិត IP68 សម្រាប់ការពារទឹក និងធូលី ហើយនិងមានការប្រើប្រាស់នូវស៊ុមជុំវិញពីលោហៈធាតុអាលុយមីនីញ៉ូមថែមទៀតផង។ ស្មាតហ្វូននេះ មានការការពារដោយកញ្ចក់រឹងមាំ Corning Gorilla Glass Victus នៅផ្នែកខាងមុខ ខណៈដែលខ្នងក្រោយ គឺមានការឌីស្សាញជាមួយនិងឈើ និងស្បែកពណ៌ប្រផេះ និង Peach Fuzz។ ស្មាតហ្វូននេះត្រូវបានក្រុមហ៊ុនដាក់អោយដំណើរការនៅលើបន្ទះឈីប Snapdragon 8s Gen 3 SoC និងមានជម្រើសរ៉េម 12GB និង 16GB ប្រភេទ LPDDR5X RAM ហើយនិងមានអង្គចងចាំ 256GB និង 512GB ហើយនិង 1TB ដែលជាប្រភេទ UFS 4.0។ ស្មាតហ្វូននេះ រត់នៅលើ Android 14។
Article image
និយាយពីការថតរូបវិញ នៅលើស្មាតហ្វូន X50 Ultra មានការបំពាក់នូវកាមេរ៉ាគោលទំហំ 50MP និងមានកម្រិត f/1.6 aperture ហើយនិងមានមុខងារ OIS ខណៈដែលគ្រាប់ទីពីរមានទំហំ 50MP ultra-wide កម្រិត 122-degree FoV គាំទ្រដោយកម្រិត f/2.0 aperture និងមានការមុខងារ macro ទៀតផង។ ក្រឡេកមកមើលគ្រាប់ទីបីវិញ គឺមានទំហំ 64MP telephoto គាំទ្រការហ៊្សូម 3X zoom កម្រិត f/2.4 aperture។ ស្មាតហ្វូននេះក៏មានការគាំទ្រនូវមុខងារ 100x Super Zoom ផងដែរ។ ចំពោះកាមេរ៉ាមុខវិញ គឺមានទំហំ 50MP គាំទ្រជាមួយនិងមុខងារ Autofocus និងមានកម្រិត f/1.9 aperture។
Moto X50 Ultra បង្ហាញខ្លួនជាមួយនិងថ្មទំហំ 4500mAh គាំទ្រនូវកម្លាំងសាក 125W TurboPower fast charging និងមានបច្ចេកវិទ្យាសាកឥតខ្សែរ 50W wireless charging ហើយនិងមានកម្លាំងសាក 5W reverse charging ផងដែរ។ សម្រាប់ការតភ្ជាប់វិញ នៅលើស្មាតហ្វូន X50 Ultra គាំទ្រនូវកម្លាំងសាក 5G SA/NSA, Dual 4G VoLTE, Wi-Fi 7 802.11ax, Bluetooth 5.4, GPS, NFC និងមានរន្ធ USB Type-C។ នៅលើស្មាតហ្វូននេះ មានការបំពាក់នូវ Stereo Speakers ហើយក៏មានការគាំទ្រនូវ Dolby Atmos រួមជាមួយនិង Dolby Head Tracking ទៀតផង។
Article image
Motorola បានប្រកាសដាក់លក់ស្មាតហ្វូន Moto X50 Ultra នេះ ជាមួយតម្លៃចាប់ពី 3999 យ៉ន់ ប្រហែល $553 សម្រាប់ទំហំ 12GB+256GB និងតម្លៃ 4299 យ៉ន់ ប្រហែល $595 ទៅលើទំហំ 12GB+512GB ហើយនិងតម្លៃ 4699 យ៉ន់ ប្រហែល $650 សម្រាប់ 16GB+1TB។ X50 Ultra មានការដាក់អោយ pre-order ហើយ នឹងដាក់លក់ជាផ្លូវការនៅប្រទេសចិន នាថ្ងៃទី 24 ខែឧសភា។