ស្វែងរកពួកយើង:

ស្មាតហ្វូនជំនាន់ថ្មី Nubia Z60 Ultra Leading បង្ហាញខ្លួនជាមួយនឹងការឌីស្សាញខ្នងក្រោយស្រស់ស្អាតមែនទែន

ដោយ

Koun Jab Luffy

25 កក្កដា 2024 09:44 ព្រឹក

អាន 2 នាទី

Article image
ដូចអ្វីដែលបានគ្រោងទុកនោះ ក្រុមហ៊ុន Nubia បានបង្ហាញនូវស្មាតហ្វូនជំនាន់ថ្មីរបស់ស្មាតហ្វូន Nubia Z60 Ultra ដែលបានប្រកាសចេញកាលពីខែធ្នូឆ្នាំមុនជាមួយនឹងបន្ទះឈីប Snapdragon 8 Gen 3។ ស្មាតហ្វូន Nubia Z60 Ultra Leading Version ដែលមានវត្តមាននៅពេលនេះ មានជម្រើស 2 ពណ៌ រួមមានដូចជា ពណ៌ខ្មៅ និងពណ៌ទឹកប្រាក់។ សម្រាប់ពណ៌ខ្មៅគឺប្រើប្រាស់នូវគំរូឆ្នូត 1.15mm grating racing pattern និងមានដំណើការដោយ 25μm micro-etching។ សម្រាប់ពណ៌ទឹកប្រាក់វិញ គឺប្រើប្រាស់នូវ 5μm micro-ice crystal etching។ ស្មាតហ្វូននេះ ក៏មាន Slide Button នៅចំហៀង ហើយនៅលើ Button នេះក៏អាចគ្រប់គ្រងបញ្ជាទៅលើកាមេរ៉ាផងដែរ។
ស្មាតហ្វូនជំនាន់ថ្មី Nubia Z60 Ultra Leading នេះ គឺមានការឌីស្សាញយ៉ាងទាន់សម័យ ហើយក៏មានការផ្លាស់ប្តូរទៅលើម៉ូឌុលកាមេរ៉ាផងងដែរ។ បើនិយាយអំពីកាមេរ៉ាស្មាតហ្វូននេះ គឺមានកាមេរ៉ាគោលទំហំ 50MP (1/1.49″) គាំទ្រដោយ Aperture f/1.59 និងដំណើរជាមួយនឹងឡែនកម្រិត 16+6P lens ដែលមានការប្រើប្រាស់នូវ focal length35mm។ គ្រាប់ទីពីរមានទំហំ 50MP ទ្រទ្រង់ដោយសិនស័រ 1/1.55″។ ចំពោះគ្រាប់ទីបីមានទំហំ 64MP ប្រើប្រាស់នូវសិនស័រ (1/2″)គាំទ្រដោយឡែន 85mm equivalent (3.3x) telephoto។ នៅលើកាមេរ៉ាទាំង 3 គ្រាប់នៅខាងក្រោយរបស់ស្មាតហ្វូននេះ គឺមានទ្រទ្រង់ទៅលើមុខងារ OIS ដូចៗគ្នា។
Article image
បើមើលទៅលើផ្នែកខាងមុខ Nubia Z60 Ultra Leading នេះ គឺមានអេក្រង់ទំហំ 6.8-អ៊ីង 2.5D flexible ល្បឿន 120Hz AMOLED ជាមួយនឹងពន្លឺ 400 PPI pixel density។ អេក្រង់នេះ មានកម្រិតពន្លឺខ្ពស់ដល់ទៅ 1500nits គាំទ្រដោយកម្រិតចាក់ពណ៌ 100% DCI-P3 wide color gamut និងមានការបំពាក់នូវបច្ចេកវិទ្យា 2160Hz high-frequency PWM dimming។ ស្មាតហ្វូន “Leading Version” នេះមានបន្ទះឈីប Snapdragon 8 Gen 3 គាំទ្រជាមួយនឹង LPDDR5X RAM + UFS 4.0 storage។ ស្មាតហ្វូនថ្មីនេះ មានថាមពលថ្មទំហំ 6000mAh ជាមួយនឹង  energy density750Wh/L ដែលមានការកើនឡើង 16% បើធៀបជាមួយនឹងថ្ម graphite anode នោះ។
Article image
ស្មាតហ្វូននេះ បង្ហាញខ្លួននៅក្នុងទីផ្សារសកល នៅក្នុងតម្លៃ $649 (8GB+256GB) តាមរយៈវេបសាយផ្លូវការរបស់ក្រុមហ៊ុននេះ។ សម្រាប់ទំហំ 12GB+256GB, 16GB+512GB និង 16GB+1TB មានតម្លៃរៀងគ្នាគឺ $699, $779 និង $879៕