ស្វែងរកពួកយើង:

ស្មាតហ្វូនជំនាន់ថ្មី OPPO A80 បង្ហាញខ្លួននៅលើទីផ្សារប្រទេសអូស្រ្តាលី

ដោយ

Koun Jab Luffy

05 កញ្ញា 2024 09:17 ព្រឹក

អាន 2 នាទី

Article image
មកដល់ពេលនេះ ក្រុមហ៊ុន OPPO នៅតែបន្តក្នុងការប្រកាសចេញនូវវត្តមានរបស់ស្មាតហ្វូនជំនាន់ថ្មីម៉ូដែល A80 ដែលជាស្មាតហ្វូនថ្នាក់កណ្តាលរបស់ខ្លួននៅក្នុងទីផ្សារសកល។ នៅពេលនេះ យោងតាមការចេញផ្សាយព័ត៌មានថ្មី បង្ហាញថា ស្មាតហ្វូន OPPO A80 ត្រូវបានគេឃើញថា បានបង្ហាញវត្តមាននៅក្នុងប្រទេសអូស្រា្តលីផងដែរ។ ស្មាតហ្វូនជំនាន់ថ្មីនេះ ត្រូវបានគេមើលឃើញថា គឺជាម៉ូដែលមួយដែល Rebrand ចេញពីស្មាតហ្វូន OPPO A3 Pro ដែលបានបង្ហាញខ្លួននៅក្នុងប្រទេសឥណ្ឌា នៅក្នុងខែមិថុនានេះ ជាមួយនឹងលក្ខណៈសម្បត្តិ និងការឌីស្សាញរូបរាងដូចគ្នា។
បើតាមការបញ្ជាក់ពីក្រុមហ៊ុន OPPO បានអោយដឹងថា ស្មាតហ្វូន OPPO A80 ថ្មីនេះ មានអេក្រង់ទំហំ 6.67-អ៊ីង ដែលជាអេក្រង់ IPS LCD បង្ហាញចេញបានជាមួយកម្រិត HD+ និងមានការទ្រទ្រង់នូវល្បឿន 120Hz។ ស្មាតហ្វូនថ្មីនេះ ដំណើរការនៅលើបន្ទះឈីប Dimensity 6300 ហើយនិងមានកាមេរ៉ាគោលខាងក្រោយទំហំ 50MP។
Article image
ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងមានបំពាក់នូវស្បែកមុខកម្មវិធី ColorOS 14 ផ្អែកនៅលើប្រព័ន្ធប្រតិបត្តិការ Android 14។ សម្រាប់ថាមពលថ្មនៅលើស្មាតហ្វូននេះ គឺមានទំហំ 5,100mAh និងមានកាទ្រទ្រង់ជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន 45W fast charging។
Article image
បង្ហាញខ្លួននៅលើទីផ្សារប្រទេសអូស្រ្តាលីនេះ ស្មាតហ្វូន OPPO A80 គឺមានជម្រើសពណ៌ស្វាយ Moonlight Purple និងពណ៌ខ្មៅ Starry Black។ សម្រាប់ស្មាតហ្វូនដែលមានរ៉េមទំហំ 8GB និងអង្គចងចាំទំហំ 256GB ត្រូវបានក្រុមហ៊ុនដាក់លក់ជាមួយនឹងតម្លៃ AUD 369 ដុល្លារអូស្រ្តាលី ហើយនឹងដាក់អោយមានបញ្ជាបានចេញពីហាង OPPO និងហាងលក់រាយជាច្រើនទៀតរបស់ក្រុមហ៊ុន៕