ស្វែងរកពួកយើង:

ស្មាតហ្វូនជំនាន់ថ្មី OPPO Reno 12 Series ត្រូវគេទម្លាយថា អាចនឹងបង្ហាញខ្លួននៅក្នុងខែឧសភានេះ

ដោយ

Koun Jab Luffy

12 មេសា 2024 07:40 ព្រឹក

អាន 2 នាទី

Article image
យោងតាមការបែកធ្លាយព័ត៌មានថ្មីនៅថ្ងៃនេះ បានទម្លាយថា ស្មាតហ្វូនជំនាន់ថ្មី OPPO Reno series នៅពេលនេះ អាចនឹងស្ថិតនៅក្នុងការធ្វើការហើយ។សូមជំរាបថា ស្មាតហ្វូនថ្មីនេះ ក៏មានពាក្យចចាមអារ៉ាម និងរបាយការណ៍ជាច្រើនផងដែរ។ ជាក់ស្តែងនៅពេលនេះ ការបែកធ្លាយថ្មីមួយ បានទម្លាយអំពីពេលវេលានៃការបង្ហាញនូវស្មាតហ្វូន OPPO Reno 12 Series នេះហើយ។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិននេះ ត្រូវបានគេរាយការណ៌ថា មានគម្រោងក្នុងការបង្ហាញនូវស្មាតហ្វូន OPPO Reno 12 Series នៅក្នុងខែឧសភាឆ្នាំ 2024 នេះ។
យោងតាមការបែកធ្លាយចុងក្រោយបំផុតនេះត្រូវទម្លាយនៅលើ Weibo ដោយអ្នកទម្លាយ Smart Pikachu បាននិយាយថា ស្មាតហ្វូន Reno 12 និង Reno 12 Pros អាចនឹងបង្ហាញខ្លួននៅខែក្រោយនេះ។ អ្នកទម្លាយរូបនេះ បានបន្ថែមថា ស្មាតហ្វូនថ្មីនេះ គឺមានពិន្ទុ Benchmark ខ្ពស់ ដោយអាចប្រកួតប្រជែងបានជាមួយនឹងស្មាតហ្វូនស៊េរីថ្មី Honor 200 series ដែលមានតម្លៃ និងលក្ខណៈសម្បត្តិដូចទៅនឹងស្មាតហ្វូនReno 12 នេះ។
Article image
សូមជំរាបថា ស្មាតហ្វូន Honor 200 series ក៏នឹងបង្ហាញខ្លួននៅក្នុងពេលឆាប់ៗនេះ ហើយស្មាតហ្វូននេះ អាចនឹងបង្ហាញខ្លួននៅក្នុងខែឧសភាផងដែរ។ ថ្មីៗនេះ ព័ត៌មានថ្មីរបស់ស្មាតហ្វូន Reno 12 Pro ក៏មានការបែកធ្លាយផងដែរ។ មានការរំពឹងថាស្មាតហ្វូនថ្មីនេះ គឺមានអេក្រង់ទំហំ 6.7-អ៊ីង គាំទ្រជាមួយនឹងកម្រិតភាពច្បាស់ 1.5K resolution និងមានល្បឿន 120Hz refresh rate។ ស្មាតហ្វូនថ្មីនេះ មានថាមពលថ្មទំហំ 5,000mAh និងមានការបំពាក់នូវបន្ទះឈីប Dimensity 9200 SoC ហើយនិងបច្ចេកវិទ្យាសាកថ្មលឿន 80W wired fast charging ថែមទៀតផង។
Article image
ស្មាតហ្វូន OPPO Reno 12 series នេះ ត្រូវគេរំពឹងថា នឹងមានការតម្លើងនូវមានមុខងារ AI ជាច្រើន ហើយក៏មានការបំពាក់នូវកាមេរ៉ា periscope telephoto ដែលអាច Zoom បានយ៉ាងប្រសើរ។ កាមេរ៉ាគោលរបស់ស្មាតហ្វូននេះ គឺជាសេនស័រ Sony sensor។ ស្មាតហ្វូន OPPO Reno 12 នេះ មានកាមេរ៉ាភ្លោះទំហំ 50-Megapixel ខណៈពេលដែលកាមេរ៉ាខាងមុខរបស់ស្មាតហ្វូននេះ គឺមានទំហំ 50-Megapixel selfie។ ស្មាតហ្វូននេះមានថាមពលថ្មទំហំ 5,000mAh និងបច្ចេកវិទ្យាសាកថ្មលឿន 67W wired fast charging ៕
ស្មាតហ្វូនជំនាន់ថ្មី OPPO Reno 12 Series ត្រូវគេទម្លាយថា អាចនឹងបង្ហាញខ្លួននៅក្នុងខែឧសភានេះ