ស្វែងរកពួកយើង:

ស្មាតហ្វូនជំនាន់ថ្មី OPPO Reno 12 Series នឹងបង្ហាញវត្តមាននៅលើទីផ្សារឥណ្ឌានាថ្ងៃទី 12 កក្កដានេះហើយ

ដោយ

Koun Jab Luffy

05 កក្កដា 2024 08:27 ព្រឹក

អាន 2 នាទី

Article image
នៅពេលនេះ OPPO បាននឹងកំពុងតែត្រៀមនាំយកនូវស្មាតហ្វូនជំនាន់ថ្មី Reno 12 series នៅលើទីផ្សារប្រទេសឥណ្ឌានាថ្ងៃទី 12 ខែកក្កដាខាងមុខនេះហើយ។ ស្មាតហ្វូននេះមាន 2 ម៉ូដែល រួមមាន OPPO Reno 12 និង OPPO Reno 12 Pro។ សូមជំរាបថា ស្មាតហ្វូននេះត្រូវបានក្រុមហ៊ុនប្រកាសចេញនៅលើទីផ្សារសកលរួចហើយ។
ស្មាតហ្វូនទាំងពីរនេះ មានអេក្រង់ទំហំ 6.7-អ៊ីង បង្ហាញចេញបាន FHD+ និងមានល្បឿន 120Hz refresh rate។ បន្ទះអេក្រង់នេះ គឺជាប្រភេទ flexible AMOLED panel និងមានគែមកោង “Quad-Micro Curved Infinite View,” ហើយនិងមានគែមអេក្រង់ទំហំតូចជាងមុន។ អេក្រង់នេះ មានទំហំធំដល់ទៅ 93.5%  ប្រៀបធៀបនឹងតួខ្លួន។
Article image
Reno 12 Pro នឹងមាបង្ហាញវត្តមានជាមួយនិងជម្រើសពណ៌ Sunset Gold និង Space Brown ហើយនិងមានខ្នងក្រោយពីពណ៌។ សម្រាប់ផ្នែកខាងលើ ក្រុមហ៊ុន បានប្រើប្រាស់នូវបច្ចេកវិទ្យា OPPO Glow technology ដែលធន់នឹងស្នាមប្រឡាក់បានយ៉ាងល្អ។ ចំពោះផ្នែកខាងក្រោម គឺមានឌីស្សាញនូវឡូហ្គូ Oppo។ ក្រឡេកមកមើលម៉ូដែលស្តង់ដារវិញ ស្មាតហ្វូននេះ គឺមានពណ៌ Sunset Peach, Matte Brown និង Astro Silver។
និយាយពីភាពធន់នៅលើស្មាតហ្វូនទាំងពីរនេះវិញ ក្រុមហ៊ុន OPPO និយាយថា នៅលើស្មាតហ្វូនថ្មីនេះ គឺមានការប្រើប្រាស់នូវបច្ចេកវិទ្យា “All-Round Armour protection technology” ដែលមានសមត្ថភាពអាចការពារស្មាតហ្វូននេះបានយ៉ាងល្អបំផុត ទាំងទៅលើការប៉ះទង្កិច និងការធ្លាក់ចុះ។ ស្មាតហ្វូនទាំងពីរនេះ ក៏នឹងមានការបំពាក់នូវបច្ចេកវិទ្យាការពារទឹក និងធូលី IP65-rated ផងដែរ។
OPPO Reno 12 Series នឹងមានការបំពាក់នូវបន្ទះឈីប MediaTek Dimensity 7300 ហើយនិងមានការទ្រទ្រង់ជាមួយនូវមុខងារ AI features ជាច្រើនដូចជា AI Clear Face, AI Writer, AI Recording Summary និង AI Eraser 2.0 ជាដើម។ ស្មាតហ្វូនទាំងពីរនេះ មានថ្មទំហំ 5000mAh គាំទ្រនូវកម្លាំងសាក 80W SUPERVOOC wired charging។ សម្រាប់ការសាកពេញម្តង គឺប្រើប្រាស់ពេលវេលា 46 នាទី។
OPPO Reno 12 Pro មានកាមេរ៉ាក្រោយ 3 គ្រាប់ ដោយកាមេរ៉ាគោល មានទំហំ 50MP Sony LYT-600 មានមុខងារទប់លំនឹង optical image stabilization (OIS) និងគ្រាប់ទីពីរមានទំហំ 50MP telephoto camera ប្រើប្រាស់សិនស័រ Samsung JN5 sensor ហ៊្សូមបាន 2x zoom និងគ្រាប់ទីបីមានទំហំ 8MP Sony IMX 355 ultra-wide-angle lens។
Article image
ក្រឡេកមកមើលម៉ូដែលស្តង់ដារ OPPO Reno 12 វិញ គឺមានការផ្លាស់ប្តូរឡែន telephoto ទំហំ 2MP macro lens ប៉ុន្តែមានកាមេរ៉ាគោលទំហំ 50MP និងគ្រាប់ទីពីរមានទំហំ 8MP ultra-wide-angle lens។ ចំពោះកាមេរ៉ាមុខវិញ ស្មាតហ្វូនម៉ូដែល Pro មានទំហំ 50MP និងម៉ូដែលស្តង់ដារមានទំហំ 32MP។
ស្មាតហ្វូនជំនាន់ថ្មី OPPO Reno 12 Series នឹងបង្ហាញវត្តមាននៅលើទីផ្សារឥណ្ឌានាថ្ងៃទី 12 កក្កដានេះហើយ