ស្វែងរកពួកយើង:

ស្មាតហ្វូនជំនាន់ថ្មី Redmi K80 និង K80 Pro ទទួលបានវិញ្ញាបនបត្រ Radio នៅក្នុងប្រទេសចិនរួចរាល់ហើយ

ដោយ

Koun Jab Luffy

16 កញ្ញា 2024 09:01 ព្រឹក

អាន 2 នាទី

Article image
ក្រុមហ៊ុន Xiaomi ត្រូវគេរំពឹងថា នឹងមានការបង្ហាញចេញនូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួន Xiaomi 15 និង 15 Pro ជាមួយនឹងបន្ទះឈីប  Snapdragon 8 Gen 4 នៅក្នុងសប្តាហ៍ទី 4 ក្នុងខែតុលាខាងមុខនេះហើយ។ យោងតាមព័ត៌មានថ្មីនៅលនេះ បានបញ្ជាក់ថា Redmi ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Xiaomi បានធ្វើការនៅលើស្មាតហ្វូន Redmi K80 សម្រាប់ទីផ្សារប្រទេសចិនផងដែរ។ នៅមុនការប្រកាសជាផ្លូវការណ៌ចូលមកដល់ ស្មាតហ្វូនជំនាន់ថ្មី Redmi K80 នេះ ទទួលបាននូវវិញ្ញាបនបត្រ Radio រួចរាល់ហើយ។
ស្មាតហ្វូន Redmi ដែលទើបតែទទួលបាននូវវិញ្ញាបនបត្រ radio នៅក្នុងប្រទេសចិន នាពេលថ្មីៗនេះ គឺមានលេខម៉ូដែល 24122RKC7C និង 24117RK2CC ។ ម៉ូដែលទាំងនេះ គឺស្ថិតនៅក្នុងបញ្ជី IMEI ហើយអាចនឹងក្លាយជាស្មាតហ្វូន Redmi K80 និង K80 Pro។ សូមជំរាបថា ថ្មីៗនេះរបាយការណ៍ជាច្រើនបាននិយាយថា ស្មាតហ្វូន Redmi K80 នឹងបំពាក់នូវបន្ទះឈីប Snapdragon 8 Gen 3 ខណៈដែល K80 Pro នឹងបំពាក់នូវបន្ទះឈីប Snapdragon 8 Gen 4។ ស្មាតហ្វូនទាំងពីរនេះ នឹងមានការបំពាក់នូវអេក្រង់រាបស្មើរប្រភេទ OLED គាំទ្រជាមួយនឹងកម្រិតភាពច្បាស់ 2K resolution ហើយនិងមានល្បឿន 120Hz refresh rate ។
Article image
ស្មាតហ្វូន Redmi K80 Series នេះ មានថាមពលថ្មទំហំ 6,500mAh ទ្រទ្រង់ទៅលើបច្ចេកវិទ្យាសាកកម្លាំង 120W Fast Charging។ ហើយបើមើលទៅលើប្រព័ន្ធសុវត្ថិភាពវិញ នៅលើស្មាតហ្វូនជំនាន់ថ្មី Redmi K80 Pro អាចនឹងមានមានបំពាក់នូវសិនស័រស្កែនម្រាមដៃប្រភេទ Ultrasonic ខណៈពេលដែលស្មាតហ្វូន Redmi K80 នឹងបំពាក់នូវ Optical។ និយាយពីកាមេរ៉ាខាងក្រោយនៅលើស្មាតហ្វូនជំនាន់ថ្មីរបស់ម៉ូដែល Pro អាចនឹងមានកាមេរ៉ាគោលទំហំ 50-Megapixel, ultra-wide lens និងកាមេរ៉ា 50-megapixel 3x telephoto។
Article image
សម្រាប់ទីផ្សារប្រទេសចិន ស្មាតហ្វូនជំនាន់ថ្មី Redmi K80 និង Redmi K80 Pro នឹងត្រូវប្រកួតប្រជែងជាមួយនឹងស្មាតហ្វូន OnePlus Ace 5 និង Ace 5 Pro។ នៅក្នុងការរំពឹងក្នុងការប្រកាសនៅក្នុងខែវិច្ឆិកានេះ ស្មាតហ្វូន Ace 5 និង 5 Pro ក៏នឹងបង្ហាញវត្តមានជាមួយបន្ទះឈីបដូចគ្នាជាមួយនិងស្មាតហ្វូនជំនាន់ថ្មី Redmi K80 និង Redmi K80 Pro អញ្ចឹងដែរ។ ពាក្យចចាមអារ៉ាមជាច្រើន បានទម្លាយថា ស្មាតហ្វូនជំនាន់ថ្មី Redmi K80 Pro អាចនឹងលក់នៅក្នុងទីផ្សាររបស់ប្រទេសចិនប៉ុណ្ណោះ។ ស្មាតហ្វូន Redmi K80 អាចនឹងក្លាយជា Rebrand របស់ Poco F7 Pro សម្រាប់ទីផ្សារសកលផងដែរ៕
ស្មាតហ្វូនជំនាន់ថ្មី Redmi K80 និង K80 Pro ទទួលបានវិញ្ញាបនបត្រ Radio នៅក្នុងប្រទេសចិនរួចរាល់ហើយ