ស្វែងរកពួកយើង:

ស្មាតហ្វូនជំនាន់ថ្មី Samsung Galaxy S25 Series ត្រូវគេទម្លាយថា អាចនឹងរត់ជាមួយហ្គេម Genshin Impact បានជាមួយល្បឿន 120fps

ដោយ

Koun Jab Luffy

02 កក្កដា 2024 05:19 ល្ងាច

អាន 2 នាទី

Article image
យោងតាមពាក្យចចាមអារ៉ាមនាពេលថ្មីៗ បាននិយាយថា Samsung Galaxy S25 គឺបានបន្តធ្វើការអភិវឌ្ឍបន្តហើយ។ ថ្មីៗនេះមានការទម្លាយថា ស្មាតហ្វូនជំនាន់ថ្មី Galaxy S25 អាចនឹងមានការបំពាក់នូវបន្ទះឈីប MediaTek Dimensity 9400 ខណៈដែលការឌីស្សាញទៅលើស្មាតហ្វូន Galaxy S25 Ultra ក៏នឹងមានកម្រ៉ាស្តើងជាងមុន និងមានគែមមូលជាងមុនបន្តិចផងដែរ ធៀបជាមួយនិងស្មាតហ្វូន S24 Ultra។
យោងតាមការទម្លាយនៅថ្ងៃនេះវិញ គឺបាននិយាយពីសមត្ថភាពនៅលើស្មាតហ្វូនជំនាន់ថ្មី Galaxy S25 វិញម្តង។ ស្មាតហ្វូនថ្មីនេះ នឹងមានសមត្ថភាពអាចរត់បានជាមួយនិងល្បឿន 120fps នៅលើហ្គេម Genshin Impact ថែមទៀតផង។ សូមជំរាបថា ហ្គេមនេះ មិនសូវមានស្មាតហ្វូនអាចលេងបានរលូននោះទេ។
Article image
ស្មាតហ្វូន Galaxy S25 series ត្រូវបានគេទម្លាយថា នឹងមានការបំពាក់នូវបន្ទះឈីប Snapdragon 8 Gen 4 ហើយនិងមានការភ្ជាប់នូវមុខងារ AI-powered frame generation សម្រាប់ជំនួយដល់ការលេងហ្គេមបានកាន់តែរលូនផងដែរ។ គួរបញ្ជាក់ថា សម្រាប់ស្មាតហ្វូនថ្នាក់ប្រណិតជាច្រើនដែលប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Gen 3 គឺមានសមត្ថភាពអាចលេខហ្គេម Genshin Impact បានត្រឹមល្បឿន 60fps ប៉ុណ្ណោះ។
Article image
យោងតាមការទម្លាយកន្លងមក បាននិយាយថា បន្ទះឈីប Snapdragon 8 Gen 4 នឹងមានវត្តមាននៅលើខែតុលាឆ្នាំ 2024 ខាងមុខនេះ ហើយបន្ទះឈីបនេះ ក៏មានការតម្លើងនូវ AI-powered frame generation មកជាមួយផងដែរ ប៉ុន្តែមិនអាចទ្រទ្រង់បានគ្រប់ហ្តេមទាំងអស់នោះទេ។ មកដល់ពេលនេះ Qualcomm បាននាំមកនូវបច្ចេកវិទ្យាកាន់តែទំនើបសម្រាប់បន្ទះឈីបរបស់ខ្លួន ដែលប្រើបនៅលើទីផ្សារស្មាតហ្វូន Android market។ ប៉ុន្តែចំណុចដែលមានការបារម្ភខ្លាំងទៅលើឈីប Snapdragon 8 Gen 4 នេះ គឺតម្លៃថ្លៃ។