ស្វែងរកពួកយើង:

ស្មាតហ្វូនជំនាន់ថ្មី vivo X200 Series នឹងក្លាយជាស្មាតហ្វូនដំបូងបំផុត ដែលបំពាក់នូវបន្ទះឈីប Dimensity 9400

ដោយ

Koun Jab Luffy

29 ឧសភា 2024 08:52 ព្រឹក

អាន 2 នាទី

Article image
មកដល់ថ្ងៃនេះ មានរយៈពេលមិនដល់មួយខែនោះទេ បន្ទាប់ពីក្រុមហ៊ុន vivo បង្ហាញនូវស្មាតហ្វូនជំនាន់ថ្មី vivo X100 series ថ្មីរបស់ក្រុមហ៊ុននេះ។ យោងតាមពាក្យចចាមអារ៉ាមជាច្រើននៅពេលនេះ គឺមានការនិយាយអំពីស្មាតហ្វូនថ្នាក់ប្រណិត X200 របស់ក្រុមហ៊ុន vivo ថែមទៀតហើយ ដោយថែមទាំងមានទម្លាយចេញនូវព័ត៌មានជាច្រើនរបស់ស្មាតហ្វូនថ្មីនេះនៅលើបណ្តាញអ៊ីនធឺណិតទៀតផង។
នៅថ្ងៃនេះ បើតាមការអ្នកទម្លាយចេញពី Smart Pikachu បានអោយដឹងថា ស្មាតហ្វូន vivo X200 series នឹងក្លាយជាស្មាតហ្វូនដំបូងបំផុតដែលនឹងមានបន្ទះឈីប MediaTek Dimensity 9400។ សូមជំរាបថា ក្រុមហ៊ុន Vivo ក៏ធ្លាប់ជាបានប្រើប្រាស់បន្ទះឈីប Dimensity 9300 ដំបូងបំផុតគេនៅលើស្មាតហ្វូន X100 និងម៉ូដែល Pro រួមជាមួយនឹងបន្ទះឈីប Dimensity 9300 Plus នៅលើស្មាតហ្វូន X100s និង X100s Pro ផងដែរ។ ជាមួយគ្នានេះ បើពាក្យចចាមអារ៉ាមមួយ កាលពីឆ្នាំមុននេះ ក៏ធ្លាប់បានបញ្ជាក់ថា ក្រុមហ៊ុន Vivo អាចនឹងដើរតួរយ៉ាងសំខាន់ក្នុងការអភិវឌ្ឍទៅលើបន្ទះឈីប Dimensity 9400 ថ្មីនេះ។
ផ្អែកតាមការលើកឡើងនេះ ស្មាតហ្វូន Vivo X200 series ថ្មីនេះ នឹងបន្តបង្ហាញនូវស្មាតហ្វូនដំបូងបំផុត ដែលនឹងមានបន្ទះឈីប MediaTek’s flagship SoC នេះ។ សម្រាប់ការប្រកួតប្រជែងជាមួយនិងបន្ទះឈីប Qualcomm Snapdragon 8 Gen 4 នៅលើបន្ទះឈីប Dimensity 9400 ថ្មីនេះ នឹងមានបំពាក់នូវ ARM’s flagship Cortex-X5 core។ បើទោះបីជាបន្ទះឈីបនេះមិនទាន់បានទម្លាយនៅលើ  benchmarking platforms ក៏ដោយ ក៏បន្ទះឈីប Dimensity 9400 នេះ នឹងមាន IPC ខ្លាំងប្រសើរជាងបន្ទះឈីប Snapdragon 8 Gen 4។ បន្ថែមពីនេះទៀតនោះ អ្នកទម្លាយរូបនេះ បាននិយាយ ស្មាតហ្វូន X200 មិនមានបញ្ចេញនូវម៉ូដែលច្រើនដូចស្មាតហ្វូន S-Series នោះទេ។
Article image
អ្នកទម្លាយនេះ មិនទាន់បានទម្លាយអំពីលក្ខណៈសម្បត្តិជាច្រើនទៀតរបស់ស្មាតហ្វូននេះទេ ប៉ុន្តែការបែកធ្លាយកាលពីសប្តាហ៍មុននេះ បានទម្លាយថា ស្មាតហ្វូន Vivo X200 នេះ នឹងបង្ហាញខ្លួននៅក្នុងខែតុលានេះហើយ។ សូមជំរាបថា កន្លងមក ក៏មានពាក្យចចាមអារ៉ាមបាននិយាយថា ស្មាតហ្វូន OPPO Find X8 ក៏នឹងប្រើប្រាស់នូវបន្ទះឈីប Dimensity 9400 នេះដូចគ្នា ហើយស្មាតហ្វូននេះ នឹងបង្ហាញខ្លួននៅក្នុងខែដូចគ្នានេះផងដែរ។ ក្រុមហ៊ុន Xiaomi ក៏បានត្រៀមបញ្ចេញនូវស្មាតហ្វូន Xiaomi 15 របស់ខ្លួន ដែលដំណើរការជាមួយនឹងបន្ទះឈីប Snapdragon 8 Gen 4 នៅក្នុងខែដូចគ្នានេះដែរ ៕
ស្មាតហ្វូនជំនាន់ថ្មី vivo X200 Series នឹងក្លាយជាស្មាតហ្វូនដំបូងបំផុត ដែលបំពាក់នូវបន្ទះឈីប Dimensity 9400